បែកធ្លាយមនុស្សមួយក្រុម ប្រមាណជាង១០នាក់ ត្រូវបានគេស្គាត់ថា ម្នាក់ឈ្មោះ ឧកញ្ញា ស៊ីន-គង់ និងម្នាក់ទៀតឈ្មោះ ទា-គឹមសុទ្ធ អតីតនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប និងបច្ចុប្បន្នជាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទប្រចាំខេត្តសៀមរាប ព្រមជាមួយនិងបក្សពួក បានបាញ់កំាភ្លើង ៧គ្រាប់បង្អើលសត្វស្លាប និងបង្កភាពភ័យខ្លាចដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ នៅតំបន់អភិរក្សធម្មជាតិ បឹងពារាំង ស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប បន្ទាប់ពីពួកគេ ផឹកស្រាស្រវឹង ហើយមានអ្នក ហាមមិនឲ្យបង់ត្រី កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧នេះវេលាម៉ោង៦ល្ងាច។
សមាជិកសហគមម្នាក់បានលួចបង្ហើបប្រាប់ថា អ្នកដែលបាញ់បោះសេរីទាំងនោះ ជាន្ដ្រីមន្ទីរកសិសកម្មផង និងអ្នកមក ទេសចរណ៍ផ្សេងផង ដែលដឹកនាំដោយ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរ កសិកម្មខេត្ដសៀមរាប ហើយការបាញ់បោះដោយសេរីនោះ ដោយសារស្រវឹងស្រាផង មានការខឹងសម្បានិងសមាជិក សហគមន៍ហាមមិនឲ្យបង់ត្រីក្នុងតំបន់អភិរក្ស ទេសចរណ៍សត្វស្លាប ព្រោះខ្លាចភ្ញៀវទេសចរណ រិះគន់ ខណៈដែល ពួកមន្ដ្រីទាំងនោះ ទៅកំសាន្ដ នៅតំបន់ទេសចរណ៍ ធម្មជាតិនេះ។
ប្រភពព័ត៌មាន បានដឹងទៀតថា ពួកក្រុមមនុស្សទាំងនោះ បានប្រើពាក្យសំដីអសុរស អំនួតខ្លួនជាអ្នកមានអំណាច និងថាខ្លួនជាឧកញ្ញា ហើយមើលងាយដល់ប្រជាសហគមន៍ការពារ និងអភិរក្សសត្វផងដែរ។
ទាក់ទង ករណីនេះ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្ដសៀមរាប ដែលទើបកាន់តំណែងថ្មី បន្ទាប់ធ្វើជានាយខ័ណ្ឌរដ្ឋបាលព្រៃឈើមិនបានប៉ុន្មានឆ្នាំផងនោះ បានឲ្យដឹងថា ការបាញ់បោះសេរីនោះ មិនមែនជាក្រុមរបស់លោក ហើយលោកក៍មិនបាន ជាប់ពាក់ព័ន្ធដែរ។ លោកទាគឹមសុទ្ធ ព្រមានប្ដឹង សមាជិកសហគមន៍ដែលចោទប្រកាន់លោកថា ជាអ្នកបាញ់បោះសេរី ព្រោះលោកបានផឹកស៊ីកំសាន្ដ នៅកន្លែងផ្សេង ដោយគ្រាន់តែក្នុងតំបន់ទេសចរណ៍ប៉ុណ្ណោះ។ លោកបានបន្ដទៀតថា លោកទៅតំបន់នោះ ទៅធ្វើការងារ ជាមួយសហគមន៍ និងមានមន្ដ្រី មន្ទីរសុរិយោដីខេត្ដ មន្ដ្រីអាជ្ញាធរជាតិអប្សរា និងសមាជិក សហគមន៍ផ្សេងៗ ជាច្រើនទៀត ហើយថា ក្រុមពួកលោក គ្មានការប្រើប្រាស់អាវុធនោះឡើយ។
ប៉ុន្ដែបើទោះជាលោក ទាគឹមសុទ្ធ ខំយកដៃបាំងមេឃ ឬយកចង្អេបាំងដំរីស្លាប់យ៉ាងណាក៍ដោយក៏មិនជិតដែរ ព្រោះលោក គង់ មង្គល ប្រធានសហគមន៍ប្រើប្រាសទឹកសង្កាត់ជ្រាវ បានឲ្យដឹងថា នៅក្នុងក្រុមបាញ់បោះសេរីនោះ ពួកគាត់ទៅកំសាន្ដ ជាលក្ខណៈអ្នកទេសចរណ៍ ដែលមានលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្ដសៀមរាបផងដែរ ។ ពួកទាំងនោះ មានអាការៈស្រវឹងស្រាផង និងខឹងសមាជិក សគមន៍ហាមឃាត់ មិនអោយរកត្រីក្នុងតំបន់ហាមឃាត់ផង។ លោកបានបន្ដថា ពួកគេប្រើកាំភ្លើងខ្លី បាញ់៧គ្រាប់ នៅកណ្ដាលបឹងអភិរក្ស ហើយរបន្សល់សំបកគ្រាប់កាំភ្លើងចំនួន៤សំបក ប៉ុន្ដែមិនស្គាល់ម៉ាក ឯសំបក៣សំបកទៀត ត្រូវចាស់ទំនើងអ្នកបាញ់នោះរើសយកទៅវិញ។ លោកបានបន្ថែមថា ការបាញ់បោះសេរីនេះ ជាទង្វើមួយ អមនុស្សធម៌ ព្រោះជាអ្នកអនុវត្ដច្បាប់ បែជាធ្វើគំរូអាក្រក់ ដល់សហគមន៍ និងបង្កឲ្យមានការភ័យខ្លាច ដល់ភ្ញៀវទេសចរណ៍ ព្រមទាំងធ្វើឲ្យសត្វស្លាបផ្អើលចេញពីតំបន់ កំពុងអភិរក្សផងដែរ។
ប្រជាសហគមន៍សំនូមពរទៅសម្តេច ហ៊ុន សែន និង សម្តេច ស ខេង មេត្តដុះក្អែលលោក ទា គឺមសុទ្ធ បក្សពួកដែលបានបាញ់បោះសេរីខាងលើនេះផង។
សូមរំលឹកផងដែរថា លោក ទា គឹមសុទ្ធ កាលពីនៅធ្វើជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ធ្លាប់បើកឡានបុកគេនៅកណ្តាលក្រុងសៀមរាប រួចបើកឡានរត់ គេចវេសពីការពិត កាលពីពីរបីឆ្នាំមុននេះ ឥឡូងទើបតែឡើងជាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាមិនបានប៉ុន្មានខែផង ក្លាយជាខ្មាន់កាំភ្លើងដ៏ល្បីឈ្មោះ៕ ដោយ៖ កម្ពុជាសុវណ្ណភូមិ
ថ្ងៃនេះ | 38508 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 80841 | នាក់ |
ខែនេះ | 228114 | នាក់ |
ឆ្នាំនេះ | 2972418 | នាក់ |
សរុប | 56571314 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:37 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net