លោក ឃឹមប៊ុនសុង គួរតែពិនិត្យមើលបាឡុងហោះផង ជៀសវាងគ្រោះថ្នាក់ដល់ភ្លៀវទេសចរណ៍ ព្រោះធ្លាក់ញឹកញាប់ណាស់

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 03 ខែ 03 ឆ្នាំ 2017 វេលាម៉ោង 03:51 នាទី ចំនួនអានៈ 1616

បាឡុងហោះ​របស់​ក្រុម​ហ៊ុន​ឯកជន​មួយនៅ​ក្នុង​ក្រុង​សៀមរាប បាន​ធ្លាក់ចុះមកដល់ដី នៅ​ចំនុច​ភូមិ​ទឹក​ថ្លា សង្កាត់​ទឹកវិល ក្រុង​សៀមរាប នៅ​វេលាម៉ោង​៦និង​៣០នាទីព្រឹក​​ថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៧នេះ បណ្តាល​អោយ​ភ្ញៀវទេសចរណ៍បរទេស និង​អ្នក​បញ្ជាបាឡុងចនួន០៩នាក់ ភ័យព្រលឹងចុងសក់។

ប្រភព​ព័ត៌មាន​បាន​អោយដឹងថា បាឡុង​ហោះ​ខាង​លើ​នេះបាន​ហោះ​​ចេញពីចំនុច ភូមិសាស្ត្រ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីមើលទេសភាព ស្រាប់តែមកដល់ ចំណុចកើត​ហេតុ​ខាងលើ​​ក៏ស្រាប់​តែ​ធ្លាក់ចុះក្រោម​ដល់ដី​ដោយមិនដឹងពី​មូលហេតុអ្វី​នោះ​ទេ តែសំណាងល្អ មិនមានភ្ញៀវ ទេសចរណាម្នាក់ រងរបួសនោះឡើយ។

លោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង អធិការនគរបាល ក្រុងសៀមរាប បានឲ្យដឹងថា នៅក្នុងបាឡុងនោះ មានដឹកភ្ញៀវទេសចរ និងអ្នកបញ្ជារ បាឡុងសរុបចំនួន០៩នាក់ ជនជាតិ កូរ៉េ ៤នាក់ អឺរ៉ុប ៤នាក់ និង​ខ្មែរ១នាក់ជាអ្នក​បញ្ជាបាឡុងហោះខាង​លើ​នេះ។ លោអធិការ​បានបន្ថែមថា ក្នុង​ហេតុការ​ធ្លាក់​បាឡុងហោះ​ខាងលើ​នេះ​មិន​បណ្តាល​អោយ​នរណាម្នាក់​រង​របួស​ឡើយ។

អ្នក​ដែល​ឃើញ​ហេតុការណ៍ខាង​លើ​នេះ​បាន​សន្និដ្ឋានថា បាឡុងដែល​ធ្លាក់​នេះ​អាច​បណ្តាល​មក​ពី​ខ្វះ​បច្ចេក​ទេស ឬអាច​បណ្តាល​មក​ពី​អស់​ហ្គាស។

សូម​រំលឹក​ផង​ដែរ​ថា កាល​ពី​សម័យ​លោក ស៊ូ-ភិរិន្ទ នៅ​កាន់​ជា​អភិបាល​ខេត្តសៀមរាប លោក​ធ្លាប់​បាន​ផ្អាក​ការ​ហោះហើរ​បាឡុង​ហោះខាង​លើនេះ​អស់​ជាច្រើន​ខែ ព្រោះ​បាឡុង​បាន​ធ្លាក់​ជាញឹក​ញាប់​ណាស់​ពេក ហើយគ្រាមួយនោះមានជនជាតិជប៉ុនម្នាក់បានស្លាប់បាត់បង់ជីវិត ក្នុង​ចំណោមភ្ញៀវទេសចរណ៍ជាច្រើននាក់ ក្នុងហេតុការណ៍ធ្លាក់បាឡុងហោះរបស់​ក្រុម​ហ៊ុន​ដដែលនេះ។

ពល​រដ្ឋ​ខេត្តសៀមរាប​រិះគន់ថា បើ​បាឡុងនេះធ្លាក់​ញឹក​យ៉ាង​នេះ គង់​តែថ្ងៃណាមួយធ្វើ​អន្តរាយដល់​ជីវិត​ភ្លៀងទេសចរណ៍មិន​ខាន ដូច្នេះលោក ឃឹម ប៊ុនសុង អភិបាល​ខេត្តសៀមរាប និង​មន្ទីរទេសចរណ៍ខេត្តឈរ​អោបដៃមើល​ដល់​ណាទៀត មេចមិន​បិតចោលទៅ។

កម្ពុជាសុវណ្ណភូមិ​មិន​អាច​សុំ​ការ​ពន្យល់ពី​ម្ចាស់​ក្រុម​ហ៊ុន​ បាឡុង​ហោះ​ខាងលើ​នេះ​បាន​ទេ ព្រោះ​គ្មាន​លេ​ខទូរស័ព្ទ​សំរាប់​ទាក់​ទង៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រថយន្ត​ធួរីស១គ្រឿង ឆេះខ្ទេចពេលកំពុងធ្វើ ដំណើរនៅវិហារសួរ    អាន1637ដង រាជរដ្ឋាភិបាលចេញសារាចរណែនាំស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ   អាន1754ដង ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់)   អាន4980ដង ក្រុម​សមត្ថ​កិច្ច​បាន​កំណត់​មុខ​សញ្ញា​ក្រុម​ចាប់​ជំ​រិត​កូន​ថៅ​កែ​នុំ​ប័ុង​បាន​ហើយ   អាន1823ដង អភិបាលរងស្រុកស្វាយលើម្នាក់ ប្រើហឹង្សាលើអ្នកកាសែត ព្រោះតែកាងកូនប្រុសឈូសដីព្រៃរបស់រដ្ឋ   អាន2072ដង ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ   អាន3599ដង អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោល?...    អាន2562ដង ដំណើរ​លោក សម រង្ស៊ី មក​កម្ពុជា​មាន​ភាព​មិន​ច្បាស់លាស់   អាន1818ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរគួរតែចុះនែនាំប្រជាពលរដ្ឋអោយយល់ដឹង​ អំពីរបៀបបង្កាទឹកជំនន់ឆ្នាំន...    អាន1759ដង ផ្កាយ២ឡៅតុងហានដឹកជញ្ជូនគ្រឿងសំណង់បង់ពន្ធមិនគ្រប់   អាន1597ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38792នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81125នាក់
ខែនេះ    228398នាក់
ឆ្នាំនេះ   2972702នាក់
សរុប   56571598នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:47