គេសង្ស័យថា ក្រុមហ៊ុន ដួងស្រួច កំពង់ដឹកឈើលើសទម្ងន់ ហើយគ្មានច្បាប់អនុញ្ញាតិឆ្លងកាត់បីខេត្ត គ្មានអ្នកបង្ក្រាបមានតែអ្នកដាក់ខែយកលុយ

ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 27 ខែ 02 ឆ្នាំ 2017 វេលាម៉ោង 09:36 នាទី ចំនួនអានៈ 1814

ជារៀង​រាល់​យប់​មាន​រថ​យន្ត​ យីឌុប ដឹក​ឈើ​លើស​ទម្ងន់​ និង​គ្មាន​ច្បាប់​អនុញ្ញាតិពិត​ប្រា​កដ​ ដឹក​ចេញ​ពីស្រុក​ ​ជាំក្សាន្ត ខេត្តព្រះ​វិហារ ឆ្លង​កាត់​ខេត្តឧត្តរ​មាន​ជ័យ ឆ្ពោះ​ទៅ​ខេត្តបន្ទាយ​មាន​ជ័យដែល​មាន​មេការ​ធំម្នាក់​ឈ្មោះ ចិន (ឈ្មោះហៅក្រៅ) ជាប៉េអឹម​ផ្ទៃប្រទេស ជាអ្នក​រត់​ការ​បង់​លុយ​អោយ​សមត្ថកិច្ច​តាម​ដង​ផ្លូវ គ្រប់​ខេត្តក្រុង​ ​គ្រប់​ជាន់​ថ្នាក់។

ប្រភព​ព័ត៌មាន​បាន​អោយ​ដឹងថា លោក ចិន ដែល​ជា​មេការ​រត់ការ​អោយ​ឡាន​ដឹក​ឈើ​របស់​ក្រុម​ហ៊ុន​ ដួង​ស្រួច ខាង​លើ​នេះ កាល​ពី​ដើម​ឡើយ​នៅ​ខេត្ត​សៀមរាប មាន​ដេប៉ូលក់​ឈើ​នៅ​ផ្លូវ​៦០​ម៉ែត្រ តែ​បន្ទាប់​ពី​បែក​ផ្លូវ​គ្នា​ជា​មួយ​ភរិយា ក៏បាត់​មុខ​មួយ​រយៈ ស្រាប់​តែ​ពេល​នេះ​លេខ​ព័ត៌​មាន​មក​ថា លោក​ ចិន បាន​ក្លាយ​ជា​អ្នក​មាន​លុយមាន​អំ​ណាច​ ក្លាយ​ជាប៉េអឹម​ផ្ទៃ​ប្រ​ទេស ហើយ​ជា​មេការ​រត់​ការ​អោយ​ឡាន​យី​ឌុប​ទាំង​ខ្សែៗជារៀង​រាល់​មយ់​ពី​ខេត្តព្រះ​វិហារ​ទៅ​ខេត្តបន្ទាយ​មាន​ជ័យ ដោយ​មិន​មាន​សមត្ថកិច្ចណាគេ​ត្រួត​ពិនិត្យ​នោះ​ទេ ព្រោះ​ប្រ​ភព​បាន​អះអាង​ថា លោក​ចិន​បាន​បង់​លុយ​អោយ​សមត្ថ​កិច្ច​គ្រប់​ជាន់​ថ្នាក់​អស់​ហើយ។

អ្នក​យក​ព័ត៌មាន​យើង​បាន​ប្រាប់​ថា គាត់​បាន​ទៅ​ថត​រថយន្ត​ដឹក​ឈើ​ខាល​លើ​ជាច្រើន​លើក​ជាមួយក្រុម​សមត្ថ​កិច្ច តែ​ត្រូវ​បាន​សមត្ថកិច្ច​ មេការ​ដឹក​ឈើ​គេ​ប្រាប់​ថា មាន​ច្បាប់​ តែ​គេ​មិន​បាន​អោយ​អ្នក​កាសែត​ណាម្នាក់​បាន​ឃើញ​ច្បាប់​អនុញ្ញាតិ​របស់​ពួកគេ​នោះ​ទេ នេះ​ដែល​ជាហេតុ​ធ្វើ​អោយ​មាន​ការ​សង្ស័យ​ថា រថ​យន្ត​ដឹក​ឈើ​របស់​ក្រុម​ហ៊ុន​ ដួងស្រួច មិន​មាន​ច្បាប់​ពិត​ប្រាកដ​នោះ​ទេ ហើយ​បើ​មាន​ច្បាប់​ត្រឹម​ត្រូវ​មែន ដឹក​តាម​ចំនួន​កំណត់​មែន ក៏មិន​ចាំ​បាច់​ បង់​លុយ​ដាក់​ខែ​អោយ​សមត្ថកិច្ច​តាម​ផ្លូវ​​នោះ​ដែរ។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការ​បំភ្លឺពី​​លោក ចិន និងតំណាង​​ក្រុម​ហ៊ុន​ ដួង​ស្រួច បាន​ទេពាក់​ព័ន្ទ​ការ​ដឹក​ជញ្ជូន​ឈើ​យ៉ា​ង​អាណាធិប្បតេយ្យ​ខាង​លើ​នេះ ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំនាក់​ទំនង។

លោក ឃុន ប៊ុនហេង នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​ស្រុក​អន្លង​វែង បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី២៧ ខែគិម្ភៈ ឆ្នាំ២០១៧នេះថា លោក​ធ្លាប់​បាន​ឆែក​មើល​ដែរ តែ​មិន​បាន​ឆែក​គ្រប់​ឡាន​នោះទេ លោក​ថាកាល​លោក​ឆែក​មើល​ឃើញ​ថា មាន​ច្បាប់។ លោក​នាយ​ផ្នែក​បានបន្ថែមថា បើ​ចង់​ដឹង​ច្បាស់​ពី​ច្បាប់​ទម្លាប់​ ឬដឹក​ប៉ុន្មាន​ម៉ែត្រគូប​នោះ​សុំ​អោយ​អ្នក​កាសែត​សួរ​ទៅ​គល់​ សួរទៅ​ខាង​ក្រុម​ហ៊ុន​គេ​ផ្ទាល់​នៅ​ឯខេត្ត​ព្រះ​វិហារ​នោះ​ទៅ​ ព្រោះ​ជួន​កាល​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​នេះ​ឆ្លង​កាត់​ក៏មិន​បាន​ប្រាប់​លោក​ផង​ដែរ។

សូម​ឯកឧត្តម ស-ថាវី អភិបាល​ខេត្តឧត្តរមានជ័យ​ មេត្តាត្រួតពិនិត្យ​ក្រុម​ហ៊ុន ដួងស្រួច ដែល​ប្រើ​សុទ្ធតែរថ​យន្ត​យី​ឌុប​ដឹក​ឈើ​ពេញ​ហៀរ​ជារៀង​រាល់​យប់​ពី​ខេត្ត​ព្រះវិហារ ឆ្លង​កាត់​ស្រុក​ត្រពាំង​ប្រាសាទ ស្រុក​អន្លង់វែង ក្រុង​សំរោង​ ឆ្ពោះ​ទៅ​ខេត្តបន្ទាយ​មាន​ជ័យទាំង​នេះផង ព្រោះ​គេ​សង្ស័យថា ក្រុម​ហ៊ុន​ខាង​លើ​នេះអាច​មិន​មាន​ច្បាប់​ត្រឹម​ត្រូវ ហើយ​ដឹក​ឈើ​លើស​ទម្ងន់​ ជា​ហេតុ​នាំ អោយ​បាក់​ស្ពាន ខូច​ថ្នល់ បាត់​បង់​ថវិការ​របស់​រដ្ឋ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

យកកូនទាហ៊ានអោយទៅយាមក្រុមហ៊ុនឯកជន ហើយធ្វើទារុណកម្មដូចសត្វធាតុ   អាន2066ដង មេឈ្មួញក្រញូងឈ្មោះ ម៉ៃ ជនជាតិវៀតណាមអាងប្តីជានាយទាហ៊ានកងពលលេខ៦ រកស៊ីមិនខ្លាចអ្នកណាទាំង?...    អាន1658ដង ពលរដ្ឋផ្អើលមើលព្រះភក្រ្កសម្តេចឪនៅលើព្រះច័ន្ទ   អាន1671ដង បកស្រាយបំភ្លឺ៖ លោក ស៊ុន បូរ៉ា មេបញ្ជាការរង គ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទបានបដិសេធដាច់?...    អាន1544ដង ឆ្កែខាំ​ចៅ​ដេញ​បាញ់៤​គ្រាប់​ផ្អើលពេញភូមិ   អាន1740ដង ករណី ឈូក បណ្ឌិតសាលាឧទ្ធរណ៏ផ្តើមសវនាការថ្ងៃទី២៧កុម្ភៈ   អាន1601ដង បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនម?...    អាន2552ដង លោកសមរង្ស៊ី និងត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃស្អែក   អាន1762ដង យកតួនាទីជាប៉ូលីសប្រើរថយន្តពាក់ស្លាកលេខ ខេមរភូមិនន្ទ និង ស្លាកលេខ ខគរបាល រកស៊ីដឹកឈើខុសច្...    អាន1698ដង លោក កែមលី អ្នកវិភាគឯករាជត្រូវបានឃាត្តករបាញ់សម្លាប់នៅម៉ោងជាង៩ព្រឹកនេះ   អាន1941ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      36556នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    78889នាក់
ខែនេះ    226162នាក់
ឆ្នាំនេះ   2970466នាក់
សរុប   56569362នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 19:21