ក្រុមហ៊ុនធ្វើអាជីកម្មឈើនៅស្រុកជាំក្សាន្ដដឹកជញ្ជូនឈើអត់ច្បាប់រត់ការបង់លុយក្រោមតុបីខេត្ត

ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 20 ខែ 02 ឆ្នាំ 2017 វេលាម៉ោង 09:22 នាទី ចំនួនអានៈ 1615

មាន​សេច​ក្ដី​រាយ​ការណ៍​មក​ថា​សព្វ​ថ្ងៃ​នេះ​មាន​ក្រុម​ហ៊ុន​មួយ​ដែល​ទទួ​ល​បាន​ការ​ប្រ​មូល​ផល​អនុ​ផល​ព្រៃ​ឈើ​នៅ​ក្នុង​តំ​បន់​ដី​សម្បទាន​សង្គម​កិច្ច​គ្រួ​សារ​កង​ទ័ព​របស់​កង​ពល​ធំ​លេខ​៣​នៅ​ក្នុង​ស្រុក​ជាំ​ក្សាន្ដ​ខេត្ត​ព្រះ​វិហារ ​ដោយ​ធ្វើការ​ដឹក​ជញ្ជូន​ឈើ​អត់​ច្បាប់​ ហើយ​​មិន​មាន​ការ​ត្រួត​ពិ​និត្យ​ពី​ស្ថា​ប័ណ​ជំ​នាញ​ដើម្បី​ប្រ​ម៉ូល​ថវិ​ការ​ចូល​រដ្ឋ​ ដែល​កំ​ពុង​តែ​ល្បី​ថា តំ​ណាង​ក្រុម​ហ៊ុន​បាន​ធ្វើ​ការ​ចែក​ចាយ​លុយ​ដល់​សមត្ថ​កិច្ច​ពាក់​​ព័ន្ធ​​គ្រប់​​ស្ថាប័ណ​ រហូត​ដល់​ទៅ​បី​ខេត្ត​ គឺ​ខេត្ត​ព្រះ​វិហារ​ ខេត្តឧត្តមានជ័យ​ និង​ខេត្ត​បន្ទាយ​មាន​ជ័យ។

ប្រ​ភព​ពី​ស្រុក​ជាំ​ក្សាន្ដ​ខេត្ត​ព្រះ​វិ​ហារមក​ថា​ មាន​ព្រៃ​​ស​ហគមន៍​ជា​ច្រើន​ដែល​កំ​ពុង​តែ​រង​ការ​កាត់​បំផ្លាញ់​ពី​សំ​ណាក់​​ក្រុម​ហ៊ុន​ដែល​បាន​ត្រូវ​រ៉ូវ​គ្នា​ជា​មួយ​និង​អាជ្ញាធរ​និង​ស្ថា​ប័ណ​ពាក់​ព័ព្ធ​ធ្វើ​សកម្ម​ភាព​ដឹក​ជញ្ជូន​យ៉ាង​អនាធិប្ប​តេយ្យ​ទាំង​ចេញ​ពី​ព្រៃ​ទាំង​ដឹក​យក​ទៅ​ចែក​ចាយ​ទៅ​តាម​ដេប៉ូ​នៅ​ ខេត្ត​បន្ទាយ​មានជ័យ។

បើ​តាម​ការ​អោយ​ដឹង​ពី​នាក់​ជិត​ស្និត​និង​ក្រុម​ហ៊ុន​ពឹង​ពាក់​ជួយ​មើល​ការ​ខុស​ត្រូវ​តាម​ដង​ផ្លូវ​ខេត្ត​ឧត្តរ​មាន​ជ័យ​មក​ថា រហូត​មក​ដល់​ពេល​នេះ​ក្រុម​ហ៊ុន​ខាង​លើ​បាន​ធ្វើ​ការ​ដឹក​ជញ្ជូន​ឈើ​អត់​ច្បាប់​ទៅ​ចែក​ចាយ​ដេ​ប៉ូ​នៅ​
ខេត្ត​បន្ទាយ​មាន​ជ័យ​ មាន​ចំនួន​​១១​រថ​យន្ដម៉ាក​យី​ឌុប​​​ហើយបើ​គិត​ត្រឹម​យប់ថ្ងៃទី២០​ ខែគុម្ភៈ ឆ្នាំ២០១៧នេះ​ ដែល​រថយន្ត​នីមួយៗ​សុទ្ធតែ​ដាក់​ឈើ​លើស​ទម្ងន់ ​ដែល​សាធារណការណ៍បាន​កំណត់​ ដោយ​ក្នុង​មួយ​រថ​យន្ដ​ម៉ាក​យី​ឌុប​ផ្ទុក​ឈើ​បាន​ជាង​៥០​ម៉ែត្រ​គូប​ឯណោះ។

យោង​តាម​របាយ​ការណ៍​ដែល​អ្នក​យក​ព័ត៌​មាន​យើង​ទទួល​បាន​ខ្លះៗនោះ៖ ១-​នៅ​យប់​ថ្ងៃទី​១៥គុម្ភៈ​ ឆ្នាំ២០១៧ ក្រុម​ហ៊ុន​ខាង​លើ​ក៍​បាន​ធ្វើ​សកម្ម​ភាព​ដឹក​ឈើ​ចេញ​ពី​ស្រុក​ជាំ​ក្សាន្ដ​ខេត្ត​ព្រះ​វិ​ហារ​ឆ្លង​កាត់​ខេត្ត​ឧត្តរ​មាន​ជ័យ​ទៅ​ធ្វើ​ការ​ចែក​ចាយ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ពេញ​ ១រថ​យន្ដ​ម៉ាក​យី​ឌុប​ ២-ថ្ងៃទី១៧ ចំនួន​៣រថយន្ត ៣-ថ្ងៃទី១៨​ចំនួន​៣រថ​យន្ត​ និងទី៤-​យប់​ថ្ងៃទី២០ ខែគុម្ភៈ ឆ្នាំ២០១៧​នេះចំនួន​៣រថ​យន្តទៀត។

ក្រុម​ហ៊ុន​នេះ​ដែរ​ត្រូវ​បាន​ប្រ​ជា​ពល​រដ្ឋ​ស្រុក​ជាំ​ក្សាន្ដ​រាយ​ការណ៍​មក​ថា បាន​កាប់​ ​អារជ្រៀក​បំផ្លាញ​ព្រៃឈើ​យ៉ាង​អា​នា​ធិប្ប​តេយ្យ​មិន​ថា នៅ​ក្នុង​តំ​បន់​ដី​សម្បទាន​សង្គម​កិច្ច​គ្រួសារ​កង​ទ័ព​គំ​រប​ព្រៃ​ឈើ​អចិន្រ្តៃ​របស់​រដ្ឋ​ឬ​ក៏​​ព្រៃ​សហ​គមន៍​នោះ​ឡើយ​ ពោល​គឺ​កាត់​គ្មាន​សល់​ចន្លោះ​ឡើយ។

ក្រុម​ហ៊ុន​មិន​ច្បាស់លាស់​ខាង​លើ​នេះ​ មិន​ត្រឹម​តែ​បំ​ផ្លិច​បំផ្លាញ​ធន​ធាន​ធម្ម​ជាតិ​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​ បំ​បាត់​ពន្ធ​ចូល​រដ្ឋ​ និង​ថែម​ទាំង​បំ​ផ្លាញ​ហេ​ដ្ឋា​រច​នា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​ដោយ​ដឹក​ជញ្ជូន​ឈើ​លើស​ចំ​ណុះ​ដែល​ផ្វើ​អោយ​ផ្លូវ​ជាតិ​លេខ​១៧៤ រង​ការ​ទ្រុឌ​ទ្រោម​ជា​បន្ដើរ​ហើយ។

ប្រភព​ពី​អ្នក​យក​ព័ត៌មាន​យើង​បាន​អោយ​ដឹង​ថា អ្នក​ចេញ​មុខ​រត់ការ​ណ៍បង់​លុយ​តាម​ដង​ផ្លូវ​ អោយ​​​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​នេះមាន​ច្រើន​នាក់​ ក្នុង​នោះ​គេ​ស្គាល់​មនុស្ស​២ពីរនាក់​ម្នាក់ឈ្មោះ​ មាន ភេទប្រុស មានតួនាទីជាប៉ូលីស​អត្តរាគមន៍ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ឧត្តរមានជ័យ ម្នាក់​ទៀត​ឈ្មោះ តាប ភេទប្រុស ជាទាហ៊ាន​នៅ​កង​ពល​លេខ​៤។

ប្រជា​ពល​រដ្ឋ​សូម​អំ​ពាវ​នាវ​ដល់រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ក្រសួង​បរិស្ថាន ជាពិសេស​​លោក​នាយ​ឧត្តម​សេនីយ៍ សៅ សុខា មេ​បញ្ជា​ការ​កង​រាជ​អា​វុធ​ហត្ថ​លើ​ផ្ទៃ​ប្រ​ទេស ដែល​ត្រូវ​បាន​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន​ តែង​តាំង​បន្ថែម​ក្នុង​ការ​បង្ក្រាប​​​បទ​ល្មើស​ព្រៃ​ឈើ​សូម​ជួយ​ដាក់​ការ​ស៊ើប​អង្កេត​ និង​ចាត់​វិ​ធាន​ការ​ទៅ​លើ​ក្រុម​ហ៊ុន​នេះ​ដែល​កំ​ពុង​តែ​បំ​ផ្លាញ​​សម្បត្តិ​ធម្មជាតិ​ដែល​ជា​សម្បត្តិ​រួម​របស់​រាស្ត្រ​ និង​រដ្ឋ​៕ សហការី + ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បទល្មើសឈើក្រញូង នៅស្រុកម៉ាឡៃដូចហែកឋិន គ្មានអ្នកបង្ក្រាប មានតែអ្នកទៅរាប់ក្បាលឡាន យកលុយព?...    អាន1738ដង ផ្លូវរថភ្លើងពីភ្នំពេញទៅក្រុងព្រះសីហនុបានដាក់​អោយ​ប្រើប្រាស   អាន1731ដង លោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ដោះលែងឈ្មួញក្រៅផ្លូវច្បាប់   អាន1786ដង នាង Ling Chi Ling តារាល្បី​បានបឺតមាត់ Huang Bo ផ្អើលពេញលើឆាក   អាន1744ដង តាចាស់បើករថយន្តទាំងស្រវឹងបោះពួយទៅបុកដើម ក្រងោកដាច់ជាពីរចេញពីឡានមិនរួច   អាន1679ដង ឈើហ៊ុបរាប់លានដើមត្រូវបានលោក ឧកញ្ញាឌីឌុក និងក្រុមហ៊ុនសំអឿនសុវណ្ណប្រើរណាយក្ស អារជ្រៀកឥត?...    អាន1973ដង លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន...    អាន3714ដង លោក​ស ខេង ព្រមាន​មន្ដ្រី​ថ្នាក់​ក្ថ្រោម​មិន​ឲ្យ​ជម្រិ​តលុយ​ពលរដ្ឋ​   អាន1571ដង នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់   អាន3320ដង ចំនួន​ប្រជា​ជន​កម្ពុជា​តិច​ជាង ស៊ីម​កាតទូរស័ព្ទ   អាន1701ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35027នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77360នាក់
ខែនេះ    224633នាក់
ឆ្នាំនេះ   2968937នាក់
សរុប   56567833នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:28