លោក ច័ន្ទ ឃៀង ហៅង៉ោម៉ៅ ចូលហ៊ុនជាមួយមន្ត្រីយោធាឈ្មោះ ផាន់នី ដឹកជញ្ជូនឈើខុសច្បាប់តាមច្រកតន់ហន់ទាំងយប់ទាំងថ្ងៃសមត្ថកិច្ចជំនាញមិនហ៊ានបង្រ្កាប

ដោយៈ សហការី ខេត្តពោធិ៍សាត់ ថ្ងៃទី 27 ខែ 12 ឆ្នាំ 2016 វេលាម៉ោង 04:56 នាទី ចំនួនអានៈ 1679

ប្រភព​បាន​ឲ្យ​ដឹងថា មេ​ឈ្មួញ​​ដ៏​​មាន​អំ​ណាច  ឈ្មោះ ច័ន្ទ ឃៀ​ង  ហៅ ង៉ោ​ម៉ៅ  នៅ​តែ​​បន្ត​​ប្រ​មូល​​ទិញ  និង​​​ដឹ​ក​ជ​ញ្ជូន​​ឈើ រាជ​​កុល (​ម្រិញ​) ល្បី​​ពេញ​​ខេត្ត​ពោធិ៍​សាត់ មិ​នដែល​​ក្រែ​ង​ញ​ញើត ចំ​ពោះ​​ប្រ​តិ​បត្តិ​ការ បង្ក្រា​ប​រ​បស់ ប្រ​មុខ​​រា​ជរ​ដ្ឋាភិ​បា​ល នោះឡើយ  ដូចជា​ពេលនេះ  ឈ្មួញ ង៉ោ ម៉ៅ  បាន​ប្រ​ប្រាស់​កម្មករ​ជាច្រើន​ស្ទួ​ច​លើក​ឈើ​ដាក់​ឡាន​យី​ឌុប​ដើម្បី​ដឹក​ចេញ​ពី​ស្រុក​វាលវែង  ខេត្តពោធិ៍សាត់  ឆ្ពោះ​មក​ខេត្តកំពង់ស្ពឺ ដើម្បី​បន្តទៅ​ប្រទេស​វៀតណាម  តាម​ច្រក​តន់​ហន់  ខេត្តកំពត និង​ខ្លះទៀត  ទៅ​វៀតណាម  ដោយ​ឆ្លងកាត់ជាច្រើន  ខេត្តឆ្ពោះទៅស្វាយរៀង ​។

មន្ត្រីនគរបាល ខេត្តពោធិ៍សាត់ ឈ្មោះ ឆាង ម៉ៅ គឺជា​ឈ្មួញ​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ជា​យូរ​មកហើយ ដោយមាន​ការឃុបឃិត ជាមួយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដទៃទៀត​។ ក្នុង​មួយថ្ងៃៗ ក្រុម​លោក ឆាង ម៉ៅ បាន​ដឹកជញ្ជូន​ឈើ ចេញពី តំបន់​ព្រៃ​ជួរ​ភ្នំក្រវាញ មក​ចែកចាយ​តាម​ដេប៉ូ ក្នុងស្រុក​ក្រគរ ក្រុង​ពោធិ៍សាត់ និង​ខេត្ត កំពង់ឆ្នាំង តាម​រថយន្ត និង​រទេះគោ​ ​ក្របី មិនតិច​នោះទេ ហើយ​រឿង​ដែល​លោក ឆាង ម៉ៅ ហ៊ាន​ធ្វើ​អ្វីៗ​តាម អំពើ​ចិត្ត ដោយសារ មានការ​ឃុបឃិតគ្នាជាប្រពន្ធ័ និង​មាន ទំនាក់ទំនង​ល្អ ជាមួយ​មន្ត្រី​ក្នុង​ជួរ គណៈ​អភិបាល ខេត្តពោធិ៍សាត់ ហើយធ្វើអ្វីៗតាមអំពើចិត្ត ។​

​សូម​​រំលឹកថា កម្លាំង​កងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ សហការ​ជាមួយ​កម្លាំង ក្រុមការងារ​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ របស់​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស បាន​ចុះបង្ក្រាប រថយន្ត យី​ឌុប ដឹកឈើ រាជ​កុល ចំនួន ២​គ្រឿង ដែល​គេ​ស្គាល់ថា​ជា​របស់លោក ង៉ោ ម៉ៅ​។ ការបង្ក្រាប​រថយន្ត​ដឹកឈើ​នោះ បានធ្វើ​ឡើង​នៅ​ផ្លូវ ចេញពី​ស្រុក​វាលវែង ចំនួន ៣ រថយន្ត​យី​ឌុប ទៅកាន់​ខេត្តកំពង់ស្ពឺ និង​ខេត្តកំពត បន្ត​ឆ្លងទៅ​វៀតណាម តាម​ច្រក​តន់​ហន់ កាលពី​យប់ ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៦ ហើយ​រហូត មកដល់ពេលនេះ លោក ង៉ោ ម៉ៅ នៅតែ​មិន​រាងចាល បន្ត​ពង្រីក មុខ​ជំនួញ​ឈើ កាន់តែខ្លាំង ផ្គើន​សមត្ថកិច្ច ថែម​ទៀតផង​។

​ប្រភព​ដដែល បាន​អះអាងថា លោក ង៉ោ ម៉ៅ មាន​តួនាទី ជា​នាយរង​ផ្នែក នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ក្រគរ បាន​រកស៊ី​ហ៊ុន​គ្នា ជាមួយ​ឈ្មោះ ផាន់​នី មន្ត្រី​យោធា នៅ​កងពល​លេខ​១៤ និង​ឈ្មោះ វណ្ណ ជា​សមត្ថកិច្ច នៅ​ក្រុងភ្នំពេញ​។ អ្នក​ទាំង​៣ ល្បីឈ្មោះ​ពេញ ខេត្តពោធិ៍សាត់ ក្នុងការ​រកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ​គ្មាន​អ្នកណា​ហ៊ាន​ប៉ះពាល់ ហើយ​ឮថា​ឈ្មោះ វណ្ណ ត្រូវជា​ប្អូនធម៌ លោក​អភិបាលខេត្ត ទើប​ពួកគេ​មានអំណាច ធ្វើ​អ្វីៗ​តាមតែ​ទំនើងចិត្ត​។ សូម​រំលឹកថា លោក ហេង សំបូ បច្ចុប្បន្ន​ជា ប្រធានស្តីទី សាខាគយ​និង​រដ្ឋាករ ខេត្តកំពត  កាល​នៅ​ជា​មេ​គយ ច្រក​តន់​ហន់ ធ្លាប់​ពាក់ព័ន្ធ​ជាមួយ ជំនួញ​ឈើ​ខុសច្បាប់ របស់លោក ង៉ោ ម៉ៅ  រហូត​មាន​លុយ ជ្រែ​ឡើង​តំណែង ជា​មេ​គយ​ខេត្តកំពត គួរ​ឲ្យ​ស្ញប់​ស្ងែ​ង​ផងដែរ។

កម្ពុជាសុវណ្ណភូមិ​ មិន​អាច​សុំ​ការ​បក​ស្រាយពី​អ្នក​ពាក់ព័ន្ធខាងលើ​បាន​ទេ ព្រោះ​គ្មាន​លេខ​ទូរស័ព្ទសំរាប់​ធ្វើ​បទសំភាសន៍​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អាជ្ញាធរសង្កាត់បឹងទំពន់ហាមឃាត់អ្នកគាំទ្រលោកម៉មសូណង់ដូ   អាន1894ដង រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់   អាន2448ដង តើអ្នកធ្លាប់​ចុះទៅកម្សាន្តនៅ​តំបន់អភិរក្ស បឹងពារាំង ដែរឬទេ? ចុចមើលវីដេអូសាកមើល តើទេសភាព...    អាន2613ដង ស្នងការ​រងខេត្ត​កំពង់ចាម​បុក​​ក្មេង​ប្រុស​ម្នាក់​ស្លាប់ រួច​បើក​រថយន្ត​ចេញ​​ទៅធ្វើ​ម?...    អាន1579ដង រួមរ័កក្នុងឡានអស់​កំលាំងដេក​ដល់​ថ្ងៃរះផ្អើល​អស់​អ្នក​ភូមិ   អាន1658ដង រាជរដ្ឋាភិបាលចេញសារាចរណែនាំស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ   អាន1754ដង បុរស​ជនបរទេស​ម្នាក់ បាន​ទៅ​លោតទឹក​សម្លាប់ខ្លួន​នៅលើ​ស្ពាន​ជ្រោយចង្វា   អាន1711ដង ផ្លូវមួយចំនួនលោកអភិបាលក្រុងភ្នំពេញសម្ប ទានឲ្យប្រធានផ្សារដើមគដើរយកលុយផាស៊ីស្រេចតែចិត្?...    អាន1974ដង កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ   អាន2533ដង បក្ស​សង្គ្រោះ​ជាតិ​ថ្វាយ​លិខិត​ព្រះមហាក្សត្រ​ថា​មិន​ចូល​រួម​ប្រជុំ​សភា   អាន1548ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39015នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81348នាក់
ខែនេះ    228621នាក់
ឆ្នាំនេះ   2972925នាក់
សរុប   56571821នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:57