ឯកឧត្តម គឹមឆៃហៀង ជួបប្រជុំពង្រឹងពីដំណើរ ការអភិរក្ស និងការអភិវឌ្ឈន៍បឹងពាររាំង

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 27 ខែ 08 ឆ្នាំ 2016 វេលាម៉ោង 10:36 នាទី ចំនួនអានៈ 1607

នៅ​វេលាម៉ោង​៨និង​៣០​នាទី​ព្រឹក ​ថ្ងៃទី២៦ ខែ​សីហា​ ឆ្នាំ២០១៦ ម្សិល​មិញនេះ​ មាន​ការ​ជួប​ប្រ​ជុំ​រួម​មួយ​បាន​ធ្វើ​ឡើង​នៅ​សង្កាត់​ជ្រាវ ក្រុង​សៀម​រាប ដែល​មាន​សមាសភាព​ចូល​រួម​ពី​លោក ភួង​លីណា ប្រធាន​បរិស្ថាន​ខេត្ត លោក ស៊ីម​ឈីវឈានពិសិដ្ឋ អនុប្រធាន​មន្ទីរ​បរិស្ថានខេត្ត ចៅ​សង្កាត់​ជ្រាវ​ សង្កាត់​សៀម​រាប ​សង្កាត់​ចុង​ឃ្នៀស និង​សហគមន៍​ជ្រាវ សហគមន៍សៀមរាប សហគមន៍នេសាទចុងឃ្នៀស ក្រោម​អធិបតីភាព​ឯកឧត្តម គឹម​ ឆៃហៀង អភិបាលរង​នៃគណៈអភិបាលខេត្តសៀមរាប និង​ជា​ប្រ​ធាន​គ​ណៈ​កម្ម​ការ​សម្រប​សម្រួល​ និង​ដោះ​ស្រាយ​បាតុភាព​លើ​ការ​ងារ​គ្រប់​គ្រង​ធម​ធាន​ធម្ម​ជាតិ​តំ​បន់​បឹង​ពារាំង​ និង​អូរ​រាំង​ស្រោង ។

ការ​ជួប​ប្រជុំ​រួម​ជា​សាធារណៈខាង​លើ​នេះ​បន្ទាប់​ពី​កិច្ច​ស្វាគម​យ៉ា​ង​កក់ក្តៅ​  ឯកឧត្តម​ គឹមឆៃហៀង បាន​មាន​ប្រ​សាសន៍​នែនាំ​ថា សហគមន៍​ទាំង​៣កន្លង​មក​មាន​ស្នា​ដៃ​ល្អហើយ សូម​ខិត​ខំ​ប្រឹង​ប្រែង​បន្តទៅ​ទៀត ហើយ​ឯក​ឧត្តម​បាន​បន្យល់​ពី​ការងារ​ខ្លះៗ ដូចជា អហគមន៍​ទាំង​៣​​មិន​អាច​ចុះ​បង្ក្រាប​បទល្មើ​ស​ដោយ​ខ្លួន​ឯង​បាន​ទេព្រោះ​វ​ផ្ទុយ​ពី​ច្បាប់​ បើ​មាន​បទ​ល្មើស​សហគន៍​ត្រូវ​រាយ​ការណ៍មក​មន្ត្រី​ជំ​នាញ និង​សមត្ថ​កិច្ច​ដើម្បី​សុំ​ការ​សហការណ៍​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​ដូច​ជា​ ការនេសាទ​ខុស​ច្បាប់ ការ​កាប់​រាន​ព្រៃឈើ និង​បទល្មើស​ផ្សេង​ៗ​ជា​ដើម។ ឯកឧត្តម​ គឹមឆៃហៀង បាន​បន្តថា សមគមន៍​កសិករប្រើ​ប្រាស​ទឹក​អាង​ទំនប់​ទឹក​ជ្រាវ និង​ស​ហ​គ​មន៍​​ផ្សេង ក៏មិន​មាន​សិទ្ធទៅ​ក្តោប​ក្តាប់​បឹង​ពារាំង​ដែរ តែ​អាច​ចូល​រួម​អភិរក្ស តំ​បន់​ជីវៈចំ​រុះ​បឹង​ពារាំង និង​អូរ​រាំង​​ស្រោង ដែល​ស្ថិត​ក្នុង​ព្រំ​ប្រទល់​៣សង្គាត់​គឺ​ សង្កាត់ជ្រាវ សង្កាត់​ចុង​ឃ្នៀស និង​សង្កាត់​សៀមរាប។ ឯកឧត្តម​ គឹមឆៃហៀង បាន​បន្តទៀតថា សហគមន៍​ទាំង​៣ត្រូវ​​​ចេះ​យោគយល់​គ្នាទៅ​វិញ​ទៅ​មក ស​ហ​ការ​ណ៍​គ្នា ចាប់​ដៃគ្នា កុំ​មើល​បំ​ណាំគ្នា ក្នុង​ការ​ការ​ពារ​បទ​ល្មើស​នៅ​តំ​បន់​អភិរក្សខាងលើ​អោយ​បាន​ជោគជ័យ​ ហើយ​ត្រូវ​ចូល​រួម​ផ្សព្វ​ផ្សាយ​អោយ​ប្រ​ជា​ពល​រដ្ឋ​បាន​យល់​ដឹង​ពី​ការ​អភិរក្ស ព្រៃលិច​ទឹក​ មានទឹក​ទើប​មាន​ត្រី​ មាន​ត្រី​ទើប​មាន​សត្វ​ស្លាប​។ ជាចុង​ក្រោយ​ ឯកឧត្តម​ គឹមឆៃហៀង បាន​បន្ថែមថា នឹង​រាយ​ការ​ណ៍​ជូន​ ឯក​ឧត្តម​ ឃឹម ប៊ុនសុង អភិបាលខេត្ត​សៀម​រាប​ ទៅ​តាម​សំ​ណើរ​របស់​មន្ទីរ​បរិស្ថាន និង​សហគមន៍​ទាំង​៣​ ដែល​ចង់​អោយ​បង្កើ​ត​សហគមន៍​ទេស​ចរណ៍១​នៅ​បឹង​ពារាំង ដោយ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​អ្នក​មាន​សមត្ថ​ភាព មាន​ឧត្តម​គតិ​ស្រលាញ់​ធន​ធាន​ធម្ម​ជាតិ និង​ការ​អភិវឌ្ឈន៍ ពិត​ប្រាកដ ជាអ្នក​ដឹក​នាំ​សហគមទេសចរណ៍​បឹង​ពារាំង​នៅ​ថ្ងៃអនាគត់ខាង​មុខ​នេះ។

លោក ភួង លីណា ប្រធាន​មន្ទិរ​បរិស្ថាន​ខេត្តសៀមរាប និងជាអនុប្រធានគ​ណៈ​កម្ម​ការ​សម្រប​សម្រួល​ និង​ដោះ​ស្រាយ​បាតុភាព​លើ​ការ​ងារ​គ្រប់​គ្រង​ធម​ធាន​ធម្ម​ជាតិ​តំ​បន់​បឹង​ពារាំង​ និង​អូរ​រាំង​ស្រោង បាន​មាន​ប្រសាសន៍ថា តំ​បន់​អភិរក្ស​ជីវៈចំរុះ បឹង​ពារាំង និង​អូរាំង​ស្រោង​ បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​មន្ទីរ​បរិស្ថាន មិន​មែន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​សហគមន៍នោះ​ទេ ដូច្នេះ​សូម​អោយ​សហគមន៍​កុំ​យល់​ច្រឡំ ។ លោក ភួងលីណា បាន​បន្តថា លោក​មាន​ការ​រីក​រាយ​សប្បាយ​ចិត្ត​ ដែល​ឃើញ​សហគមន៍​ទាំង​បី​សង្កាត់​ចេះ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ អភិរក្ស​ និង​អភិវឌ្ឈ​ន៍ តំបន់​អភិរក្ស​ជីវៈចំរុះ បឹង​ពារាំង និង​អូរាំង​ស្រោងកន្លង​ទៅ​ ហើយ​លោក សុំ​អោយ​សហគមន៍​ទាំង​៣ មន្ត្រី​រាជការ និង​ប្រ​ជាពល​រដ្ឋ​ក្នុង​ខេត្ត​សៀមរាប ចូល​រួម​ការពារ​ធន​ធាន​ធម្មជាតិដើម្បី​យើង​ទាំង​អស់​គ្នា​នៅ​ថ្ងៃអនាគត់។ លោក ភួង​លីណា​ បាន​ពន្យល់ទៅ​ខាង​សហគមន៍​ បន្ថែម​​ថា លោក ស៊ីម ឈីវ​ឈាន​ពិសិដ្ឋ មាន​តួនាទី​២ ទី១គឺជាអនុប្រធាន​មន្ទី​របរិស្ថានខេត្ត ទី២គឺជា​ស​មាជិ​ក​​គ​ណៈ​កម្ម​ការ​សម្រប​សម្រួល​ និង​ដោះ​ស្រាយ​បាតុភាព​លើ​ការ​ងារ​គ្រប់​គ្រង​ធម​ធាន​ធម្ម​ជាតិ​តំ​បន់​បឹង​ពា​រាំង​ និង​អូរ​រាំង​ស្រោង ដូច្នេះ​ជូនកាល​គាត់​ចុះ​ធ្វើ​ការ​ក្នុង​តួនាទី​ជាអនុប្រធាន​មន្ទីរ តែ​គាត់​ត្រូវ​មាន​បេសកម្ម​ពី​ខ្ញុំ​ តែ​ជូន​ពេល​ខ្លះ​គាត់​អាច​ធ្វើ​ការ​ជា ​ស​មាជិ​ក​​គ​ណៈ​កម្ម​ការ​សម្រប​សម្រួល​ និង​ដោះ​ស្រាយ​បាតុភាព​លើ​ការ​ងារ​គ្រប់​គ្រង​ធម​ធាន​ធម្ម​ជាតិ​តំ​បន់​បឹង​ពារាំង​ និង​អូរ​រាំង​ស្រោង ដូច្នេះ​សូម​សហគមន៍​បន្ត​សហការណ៍​គ្នា​បន្ត​ទៅ​ទៀត​។

លោក ស៊ីម ឈីវឈានពិសិដ្ឋ អនុប្រធាន​មន្ទី​របរិស្ថានខេត្តសៀមរាប និង​ជា​ស​មាជិ​ក​​គ​ណៈ​កម្ម​ការ​សម្រប​សម្រួល​ និង​ដោះ​ស្រាយ​បាតុភាព​លើ​ការ​ងារ​គ្រប់​គ្រង​ធម​ធាន​ធម្ម​ជាតិ​តំ​បន់​បឹង​ពា​រាំង​ និង​អូរ​រាំង​ស្រោង បាន​មាន​ប្រ​សាសន៍ថា​ លោក​ស្រលាញ់​ធនធាន​ធម្ម​ជាតិ ហើយ​លោក​សម្លឹង​ឃើញ​ថា តំបន់​អភិរក្ស​ជី​វៈ​ចំ​រុះ​បឹង​ពារាំង​ និង​អូររាំង​ស្រោង​ មាន​សក្តារនុពល​ខ្ពស់ណាស់។ លោក​ បន្តែមថា លោក​ចង់​អោយ​ពលរដ្ឋ សហគមន៍ សមត្ថកិច្ច ចូលរួម​អភិរក្ស និង​អភិរឌ្ឈន៍ បឹង​ពារាំង​ទាំង​អស់​គ្នា ហើយ​លោក ចង់​អោយ​តំបន់​បឹង​ពារាំង​ក្លាយ​ជា​តំ​បន់​ទេសចរណ៍​ធម្មជាតិ​ ដែល​ល្អ​ជាង​គេ​ក្នុង​ខេត្តសៀម​រាប ព្រោះ​តំ​បន់​នេះ​មាន​ព្រៃ មាន​ទឹក​ មាន​ត្រី មាន​សត្វ​ស្លាប​ទឹក​ ដែល​លោកតែង​​តែ​​ស្រមៃ​ថា ដូច​ជាស្ថាន​សួគ៌លោកិយ មួយ​នៅ​ក្នុង​ខេត្ត​សៀម​រាបអង្គរ។

លោក គង់មង្គល់ ប្រធាន​សហគមន៍​កសិករ​ប្រើ​ប្រាស​ទឹក​អាង​ទំនប់​ទឹក​ជ្រាវ បាន​ប្រាប់​ក្នុង​អង្គប្រជុំ​ថា បច្ចុប្បន្ន​ ខាង​សហគមន៍​មិន​មាន​ចំ​ណូច​នោះទេ មានតែ​ថវិការ​ដែល​បាន​បណ្តិច​បន្ទួរ​ពី​ភ្ញៀវ​ទេស​ចរណ៍​ដាក់​ប្រអប់​ (Donation Box) តែប៉ុណ្ណោះ៕ ដោយ៖ ផ្លុងរ៉េត

ខាងក្រោមនេះជា វីដេអូ ដែល​ក្រុម​មន្ត្រី​បរិស្ថាន សហគមន៍ និង​អ្នក​កាសែត ចុះ​ទៅ​ដាំដើមឈើនៅ​ តំបន់ជីវៈចំរុះបឹងពារាំង និង​អូររាំងស្រោង៖

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមកកាន់បិណ្ឌនៅខេត្ត សៀមរាបខណៈរដ្ឋសភាបើកអង្គប្រជុំលើកដំប?...    អាន1559ដង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកត្រពាំងផ្លុង លោក ស ថេន កាន់តែល្បីល្បាញខ្លាំងរឿងពុករល?...    អាន1990ដង លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្?...    អាន2505ដង ផ្ទះប៉ូលិសក្រុងសៀមរាបម្នាក់បើកល្បែងស៊ីសង ត្រូវបានកម្លាំងព្រហ្មទណ្ឌខេត្តបង្ក្រាបឃាត់ខ?...    អាន2066ដង លោក ធឹងលាងស្រេង ដឹកឈើចូលសៀមរាបចង់បាក់ថ្នល់គ្មានសមត្ថកិច្ចណាបង្ក្រាប   អាន1528ដង ហេតុអ្វីចាំបាច់ លាងសម្អាតក្រោយ​ ពេលរួមភេទ?   អាន5425ដង ឈើជាង៤ម៉ែត្រគូបដាក់ស្លាប់ហោះអស់សាំងធ្លាក់ចូលប្រឡាយត្រូវបានសមត្ថកិច្ចស្រង់យកអស់   អាន1799ដង ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង   អាន2360ដង និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល?...    អាន2167ដង ខ្សឹបដាក់ត្រចៀក៖ រថយន្តបិទកញ្ចក់ពណ៍ខ្មៅ ជិះធ្វើចរាចរណ៍ពេញខេត្តប៉ូលីសចរាចរណ៍ធ្វើមិនដឹង...    អាន1932ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39216នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81549នាក់
ខែនេះ    228822នាក់
ឆ្នាំនេះ   2973126នាក់
សរុប   56572022នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:01