ក្រុមអ្នកកាងបនល្បែងគំរាមកំហែង ប្រើហឹង្សា និងធ្វើអោខូចម៉ាស៊ីនថតរូបរបស់អ្នកកាសែត

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 14 ខែ 12 ឆ្នាំ 2015 វេលាម៉ោង 09:10 នាទី ចំនួនអានៈ 1588

អ្នកយក​ព័ត៌មានបីនាក់ ត្រូវបានមេល្បែង ស៊ីសងធ្វើការ គម្រាមកំហែង ដាក់ខ្នោះ និងប្រតាយ ប្រតប់ ដណ្តើមយក ម៉ាស៊ីនថតវីដេអូ ខណៈពេលដែល អ្នកយកព័ត៌មាន ទាំងនោះ ចុះទៅទៅថត យកព័តមាន ករណី លេងល្បែង ខ្លាឃ្លោក  មួយកន្លែងនៅផ្សារ ដើមក្រឡាញ់ សង្កាត់ គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

អ្នកយកព័ត៌មានម្នាក់ ក្នុងចំណោម៣នាក់នោះ​ បាននិយាយឲ្យដឹងថា  ការចុះទៅថតករណី លេងល្បែង ខ្លាឃ្លោក នោះ  គឺធ្វើតាមការ បង្ហាញទីតាំង និងសំណូមពរ ពីប្រជាពលរដ្ឋ ដែលកើតក្តី ក្តៅក្រហាយ ព្រោះតែ សមាជិក គ្រួសាររបស់ខ្លួន លង់ខ្លួនដោយសារតែ បានប្រព្រឹត្តិ ល្បែងនៅទីនោះ ហើយអ្នករងគ្រោះ គឺអ្នក នៅផ្ទះ ។

អ្នកយកព័ត៌មាន រូបនោះបញ្ជាក់ថា  ហេតុការណ៍ប្រតាយ ប្រតប់អ្នកព័ត៌មាន ដណ្តើមយក ម៉ាស៊ីនថតវីដេអូ ក្នុងខណៈពេលចុះថត បនល្បែងនោះ គឺកើតឡើងកាល ពីវេលាម៉ោង ៣ និង៥០នាទី រសៀលថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៥   បណ្តាលឲ្យខូច កាមេរ៉ាថត វីដេអូ១គ្រឿង  ។  អ្នកយកព័តមាន ! ដែលក្លាយជាជនរងគ្រោះ បាន បញ្ចាក់ថា មុននឹងចុះទៅ ថតបនល្បែងនោះ ពួកគាត់បាន ស្នើសុំសហការ ជាមួយប៉ុស្ដិ៍ នគរបាលសង្កាត់ គោកចកផងដែរ តែលោកមេប៉ុស្តិ៍ ជាប់រវល់។

ក្រោយពីហេតុការណ៍ នោះកើតឡើង អ្នកយកព័ត៌មាន រូបនោះ បានសុំការ ធ្វើអន្តរាគមន៍ រកខុសត្រូវ ពីសំណាក់ ឧត្តមសេនីយ៍ ស្នងការនគរបាល ខេត្តសៀមរាប ដោយផ្ទាល់ ។ ប្រហែលជា២០ នាទីក្រោយពីការសុំ អន្តរាគមន៍ ទើបឃើញលោក មេប៉ុស្តិ៍ សង្កាត់គោកចក បានមកដល់ កន្លែងកើតហេតុ ។

អ្នកយកព័ត៌មាន រងគ្រោះ រូបនោះបាន​ និយាយថា  មេល្បែងបាន គំរាមគាត់ ឲ្យលុបរូបភាព ដែលបានថត ចោលឲ្យអស់ បើមិនដូច្នោះទេ គេ នឹងដាក់ខ្នោះ ហើយបើហ៊ានយក រឿងនេះទៅផ្សាយ នឹងមានបញ្ហា ធំមិនខាន ។ មេល្បែងរូប នោះបាន គេឧទ្ទេស នាមខ្លួនគេថា រូបគេជាប៉ូលីស ព្រហ្មទណ្ឌ ។  ប្រជាពលរដ្ឋ នៅជិតៗនោះ ក៏បាននិយាយឲ្យដឹង ដែរថា បនល្បែង នេះឈរជើងយូរហើយ មេល្បែងប្រុសឈ្មោះ ម៉ៅ ហៅ ខ្មៅ និង មានមេល្បែង ស្រីម្នាក់ទៀត ឈ្មោះ ចែម៉ាប់ និងជាមេតុង ទីនផងដែរ ។

លោក ឈុំ សំបាន មេប៉ុស្តិ៍ន គរបាលរដ្ឋបាល សង្កាត់គោកចក បាននិយាយថា  ឈ្មោះ ម៉ៅ មេល្បែងខ្លា ឃ្លោកនោះ មិនមែនជាមេប៉ូលីស ព្រហ្មទណ្ឌអីនោះទេ។

គួរបញ្ជាក់ដែរថា នៅពេលដែល កម្លាំងប៉ូលីស សង្កាត់ ចុះទៅអន្តរាគមនោះ  មេល្បែង បានគេច ខ្លួនបាត់ទៅហើយ ។

លោក មេប៉ុស្តិ៍បាន ឲ្យដឹងទៀតថា ករណីខាងលើនេះ  លោកបានទទួល ពាក្យបណ្តឹង ដែលបានធ្វើឡើង ដោយភាគីរងគ្រោះ គឺអ្នកយកព័ត៌មានទូរទស្សន៍ប៉ុស្ថិលេខ៣ ប្រចាំខេត្តសៀមរាប លើ ករណីទាមទារ សំ​ណង ដែលជន សង្ស័យឈ្មោះ ម៉ៅ ហៅខ្មៅ មានចេតនាបង្ករ ធ្វើឲ្យខូច កាម៉េរ៉ាថត វីដេអូ១គ្រឿង និង​ទូរ​ស័ព្ទ​ដៃផងដែរ  ចំពោះករណីយ៍ ប៉ះពាល់ រាងកាយ និង ការជេរប្រមាថ ផ្សេងៗទៀត សូមឲ្យសមត្ថកិច្ច អនុវត្ត តាមច្បាប់ តុលាការ ជាធរមាន ៕ ប៊ុនធឿន

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អនិច្ចា​សីលធម៌​សង្គម​ខ្មែរ​   អាន1666ដង តារិនម្ចាស់ការដ្ឋានបូមខ្សាច់បន្ទាយស្រី ថារថយន្តដឹកដីខ្សាច់ធ្លាក់ពេញថ្នល់មិនមែនជារបស់?...    អាន1813ដង ស្រុកពួក:ករណីគ្រោះថ្នាក់ចរាចរណ៏ ស្លាប់អ្នកបើកបរ LEXUS RX330   អាន1730ដង ឪពុកចុងចិត្ដតិរិច្ឆានចាប់រំលោភកូនស្រីអាយុ១៤ឆ្នាំ   អាន1684ដង ពលរដ្ឋ​ឆ្ងល់ថា៖ ហេតុអី រកស៊ីដឹកតែឈើ ដើរជល់តែមាន់ គំរាមតែអ្នកកាសែត ឡើងជានាយរងការិយាល័យនៃ...    អាន2074ដង ពលរដ្ឋ និងយុវជនរាប់រយនាក់ ឈរឃ្លាំមើលនៅមុខតុលាការខេត្តសៀមរាប   អាន1932ដង រណ្ដៅដីខ្នាតយក្ស ជីកដល់ក្បាលប្រែត កំពុងដឹកជញ្ជូនអាចម៍ដីជ្រុះពាសពេញផ្លូវរាល់ថ្ងៃ ខុសបទ?...    អាន1967ដង លោក ឡុង​​ស្រេ​ង ​ល្បី​ឈ្មោះ​ក្លា​យ​ជាឧ​ត្តម​សេ​នី​យ​ត្រី ​អនុ​ប្រ​ធាន​នា​យ​ដ្ឋាន ​ន​គរ?...    អាន1776ដង លទ្ធផលនៃការ​ជួបពិភាក្សា រវាងគណបក្ស​ធំទាំង២នៅ​ព្រឹកនេះ   អាន1519ដង អគ្គីភ័យបានបំផ្លាញផ្ទះពលរដ្ឋជាច្រើនខ្នងក្នុងភូមិឬស្សីក្នុងខណ្ឌមានជ័យ   អាន1579ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39463នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81796នាក់
ខែនេះ    229069នាក់
ឆ្នាំនេះ   2973373នាក់
សរុប   56572269នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:09