មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 19 ខែ 11 ឆ្នាំ 2015 វេលាម៉ោង 11:03 នាទី ចំនួនអានៈ 3830

ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន​ឃុបឃិត​គាប​ជម្រិត​អ្នកជំងឺ​ឆ្លងដែន ប្រជាពលរដ្ឋ ឈ្មួញ​ឱ្យ​បង់​លុយ​តាម​អំពើ​ចិត្ត និង​ជាពិសេស​គឺ​ករណី​ឃុបឃិត​ឱ្យ​ជនជាតិ​យួន ឆ្លងដែន​ចូល​ស្រុក​យកលុយ​តាម តែ​ទំនើងចិត្ត​ប្រឆាំង​នឹង​នយោបាយ​របស់​ក្រសួង​មហាផ្ទៃ​យ៉ាង​ចេញមុខ​បំផុត  ។​

​តាម​មន្ត្រី និង​ឈ្មួញ​ទម្លាយ​ទៀតថា ករណី​ប្រជាពលរដ្ឋ​ឆ្លងកាត់ ខណៈ​នាយប៉ុស្តិ៍​រូបនេះ ធូររលុង​អនុញ្ញាតឱ្យ​ជនជាតិ យួន​ឆ្លងកាត់​តាម​អំពើ​ចិត្ត​ដោយ​មិន​ចាំបាច់​ពិនិត្យ​ទៅលើ​ឯកសារ លិខិតឆ្លងដែន​នោះ ។ គឺជា​ការបំពាន​ប្រឆាំង​ទាំងស្រុង​ទៅ និង​គោលការណ៍​របស់​ក្រសួង​មហាផ្ទៃ​ទាំងស្រុង ដែល​មិន​គួរ​លើកលែង​នោះទេ ។​

​តាម​សង្កេត​យ៉ាងតិច​ក្នុង​១​ថ្ងៃ មាន​ជនជាតិ​យួន​ឆ្លងដែន​ខុស​ច្បាប់​មក​ចូល​លេង​កាស៊ីណូ​ពី ២០០​នាក់ ទៅ ៣០០​នាក់ ឆ្លងកាត់​ទាំង​ផ្លូវគោក និង​ផ្លូវទឹក ដោយ​គ្រាន់តែ​នាយ​ប៉ុស្តិ៍​រូប​នេះ ចាត់ចែង​ឱ្យ​មន្ត្រី​របស់​ខ្លួន​ចាំ​ប្រមូលប្រាក់​ក្នុង​ម្នាក់ៗ ៣​ម៉ឺន​ដុង ស្មើ ៦០០០​រៀល ទៅ ៧០០០​រៀល យ៉ាង​មមាញឹក​បំផុត ។

​ដោយឡែក តាម​ការបញ្ជាក់​របស់​ប្រភព​ឱ្យដឹងទៀតថា ចំពោះ​ជនជាតិ​យួន​ដែល​ឆ្លងកាត់​ដោយ​គ្មាន​លិខិតស្នាម តាម ផ្លូវទឹក គឺ​លោក ពេ​ជ មុនី​រតន៍ តម្រូវឱ្យ​យកលុយ​ក្នុង​១​ថ្ងៃ ១​លាន​ដុង ស្មើនឹង​ជិត ២០​ម៉ឺន​រៀល ហើយ​ការ​យក​លុយ​នេះ ចង់ ១​ថ្ងៃ​មាន​ជនជាតិ​យួន​ចូល​ប៉ុន្មាន​ក៏​មិន​ខ្វល់​ដែរ ឱ្យតែ​បង់លុយ​ឱ្យ​គាត់ ។

​ជាងនេះទៅទៀត មន្ត្រី​បាន​ទម្លាយ​ទៀតថា លោក ពេ​ជ មុនី​រតន៍ បាន​ចាត់ចែង​លោក សោម ជា ដែល​ជា​នាយ​ប៉ុស្តិ៍ ស្តីទី និង​លោក ប្រា​ជ ជួរ ជា​នាយ​រង​ជា​អ្នក​ចាំ​ប្រមូល​លុយ​ពី​ជនជាតិ​យួន​ឆ្លងដែន​ខុសច្បាប់ ។ ហើយ​អំពើពុករលួយ ការអនុវត្ត​ការ ងារ ភារកិច្ច​តួនាទី ខុស​ពី​គោលការណ៍​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​នេះ បាន​ធ្វើឱ្យ​លោក ពេ​ជ មុនី​រតន៍ រក​ចំណូល បាន​យ៉ាងច្រើន​ក្នុង​១​ថ្ងៃៗ រាប់​សិប​លាន​រៀល ជាមួយ​បក្ខពួក​របស់​ខ្លួន ។​

​លើសពីនេះទៅទៀត សកម្មភាព​ដ៏​គឃ្លើន នឹង​ផ្លូវ​ច្បាប់​បំពាន​បទ​បញ្ជា​ថ្នាក់លើ​អនុវត្ត​ផ្ទុយ​ពី​គោលការណ៍​ អគ្គស្នងការ ការ​នគរបាលជាតិ និង​ក្រសួង​មហាផ្ទៃ​នេះ គឺ​ពួកគេ​មិន​ត្រឹមតែ​រង​នូវ​ការរិះគន់ ពី​សមត្ថកិច្ច ប្រជាពលរដ្ឋ ក្នុង​ទឹកដី​កម្ពុជា ប៉ុណ្ណោះ​ទេ ក្នុងនោះ​លោក ពេ​ជ មុនី​រតន៍ ក៏​កំពុងតែ​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​មន្ត្រី​នគរបាលជាតិ យ៉ាង​ធ្ងន់ធ្ងរ​បំផុត ហើយ​ដែល​គួរតែ​ក្រសួងមហាផ្ទៃ​មាន​វិធានការ​ពិនិត្យ​ជា​បន្ទាន់​ផង ។​

​ករណី​ប្រភព​ចំណូល​មិន​ស្រប​ច្បាប់​នេះ គ្រាន់​តែ​គិត​ពី​ការ​ឆ្លងដែន​របស់ ជនជាតិ​យួន​ក្នុង​១​ថ្ងៃ​រាប់លាន​រៀល នេះ​មិន បាន​គិត​ពី​ចំណូល​ទំនិញ​ឆ្លងកាត់​នោះ​ផង ។ ហើយ​ដែល​បញ្ហា​នេះ​ក៏​មាន​សំណូមពរ​ឱ្យ​រដ្ឋមន្ត្រី​ឱ្យ​មហាផ្ទៃ​គួរតែ​ ពិនិត្យ​ពី​ទង្វើ របស់​គាត់​ផង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ជីវិតមនុស្ស និងទ្រព្យសម្បត្តិបានបាត់បង់ដោយគ្រោះធម្មជាតិនៅដើមឆ្នាំ២០១៣   អាន1499ដង ព្យាករណ៍កម្ពស់ទឹកជំនន់ សំរាប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២   អាន1702ដង ក្បាច់ពិសេស ៤ក្បាច់ ជួយឱ្យបុរសប្រតិបត្តិការបានយូរ   អាន6286ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យភេទប្រុស ម្នាក់ និង នារី ម្នាក់ ក្នុងករណីសម្រួលអោយប្រើប្រាស់...    អាន1626ដង គណបក្ស​ទាំង​ពីរ​ព្រម​ព្រៀង​គ្នា​ ៣​ចំណុច   អាន1502ដង ឆែកឆេទីតាំងមួយកន្លែងសង្ស័យថាជាគ្រឿងផ្សំផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន1753ដង ព្រះអាជ្ញាខេត្តកំពង់ស្ពឺអនុញ្ញាត្តិអោយដឹកឈើប្រណិត តែត្រូវសមត្ថកិច្ចចាប់ថាខុសច្បាប់   អាន1783ដង អង្គភាពប្រឆាំងអំពើពុករលួយ និង​តុលាការ គួរស៊ើបអង្កេតបន្ថែមរកអ្នកដែលទទួលផលជាមួយលោក រឹមស?...    អាន1866ដង កូនប្រុសនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើត្រូវបានគេរាយការណ៍ថាកំពុងដឹកឈើយ៉ាងអាណាធិ?...    អាន245ដង ទំនិញគេចពន្ធនៅតែបន្តដឹកចូលពីប្រទេស ថៃតាមច្រកជាច្រើននៅខេត្តបន្ទាយមានជ័យ   អាន1737ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      32907នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    75240នាក់
ខែនេះ    222513នាក់
ឆ្នាំនេះ   2966817នាក់
សរុប   56565713នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 17:03