បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 10 ខែ 07 ឆ្នាំ 2015 វេលាម៉ោង 09:41 នាទី ចំនួនអានៈ 2306

លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរបាលក្រុង ដែលនិយមបក្ខពួក និងដាក់ខែយកលុយតាមវង់ល្បែង។ លិខិតអនាមិកដែលអ្នកបាចថ្លើមធំហ៊ានធ្វើមុខស្នងការនគរបាលនោះ ត្រូវបានប៉ូលិស រើសបានហើយថតបង្ហោះចែកចាយគ្នាតាមបណ្តាញហ្វេសប៊ុកមើល រហូតផ្អើលពេញក្រុងសៀមរាប។ ក្នុងលិខិតសរសេរថា "គោរពជូនលោកស្នងការនគរបាលខេត្ត យើងខ្ញុំជាមន្ត្រីនគរបាលក្រុង មិនសប្បាយចិត្តសូមអន្តរាគមន៍ពីលោកស្នងការ លើការតែងតាំងមុខតំណែង មន្ត្រីនគរបាល នាពេលកន្លងមក និងពេលបច្ចុប្បន្ន។ ការតែងតាំងមុខតំណែងលោកអធិការក្រុង តែងតាំងតែមនុស្សបក្ខពួករបស់ខ្លួន ភាគច្រើន កម្លាំងថ្មី និងកម្លាំងអសកម្មតាមប៉ុស្តិ៍ ដែលបានបញ្ឈរជើង ពីព្រោះពួកគេសំបូរលុយស៊កប៉ាន់ យកតួនាទី។ ឯអ្នកធ្វើយូហើយមើលមិនឃើញទេ ព្រោះគ្មានលុយស៊កប៉ាន់"។ លិខិតបានសរសេរទៀតថា " មានមន្ត្រីឈ្មោះ ម៉ុក បូរ៉ា បានដើរប្រ មូលលុយតាមល្បែងហ្គេម ឆ្នោត និងតាមកន្លែងវ៉ៃស៊ិច ដែលជ្រកក្រោមស្លាកម៉ាស្សា នៅក្នុងក្រុងសៀមរាប។ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ ឈ្មោះ ម៉ុក បូរ៉ា បានទៅឆក់ត្រី ហើយយកកាំភ្លើង អាកា បាញ់ជាច្រើនគ្រាប់ នៅវាលស្រែប្រាំង ក្នុងសង្កាត់ជ្រាវក្រុងសៀមរាប ផ្អើលពលរដ្ឋទាំងថ្ងៃ តែលោកអធិការមិនដាក់វិន័យទេ ថែមទាំងតែងតាំងជាអនុផ្នែកព្រហ្មទណ្ឌទៀត"។ ក្រៅពីលាតត្រដាងរឿងអាស្រូវលោកអធិការ លិខិតដែលមិនចុះថ្ងៃទី និងឈ្មោះ បានសំណូមពរ ការតែងតាំងមុខតំណែងមន្ត្រីណាមួយ គួរតែប្រជុំវាយតំលៃឲ្យបានត្រឹមត្រូវ ពិសេសគួរមើលមន្ត្រីចាស់ដែលធ្វើការយូរឆ្នាំ។ កម្លាំងជាវិន័យមិនគួរតែងតាំងទេ។ លោកស្នងការ គួតែបង្កើតគណៈកម្មការត្រួតពិនិត្យកម្លាំងក្នុងក្រុងសៀមរាប កុំជឿលើរបាយការណ៍។ ជុំវិញហេតុការណ៍ខាងលើនេះ លោកវរសេនីយ៍ទោ ទិត ណារ៉ុង អធិការនគរបាលក្រុងសៀមរាប បានថ្លែងតាមទូរស័ព្ទថា លោកសុំមិនធ្វើអធិប្បាយទេ ព្រោះលោកបានរាយការណ៍ជូនលោកស្នងការរួចហើយ។ ចំណែកលោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប និយាយថា លោកនៅមិនទាន់ដឹងទេ ព្រោះពេលនេះ កំពុងប្រជុំនៅឯភ្នំពេញ។ បន្ទាប់ពីលិខិតអនាមិក បានរសាត់ ទៅដល់ដៃមន្ត្រីប៉ូលិស ស្ទើរពេញខេត្តសៀមរាប ក៏មានព័ត៌មានទម្លាយតៗគ្នាថា លោកអធិការរូបនេះ ក្រៅពីដើរដាក់ខែ យកលុយតាមបនល្បែង និងតាមបណ្តាបទល្មើសផ្សេងៗ ក៏តម្រូវឲ្យប៉ូលិសក្រោមឪវាទ ដែលនៅតាមប៉ុស្តិ៍ ឬគោលដៅ បង់ប្រាក់ទៅឲ្យលោក ១០០ ដុល្លារ ក្នុង ១ខែផងដែរ។ បើមិនដូច្នេះទេ ចាំបាច់ត្រូវផ្លាស់ប្តូរចេញពីកន្លែងឈរជើង មិនខ្វល់ថា មន្ត្រីក្រោមឪវាទ រកប្រាក់ដោយវិធីណាឡើយ។ ប្រភពបន្តថា ទង្វើ និងសកម្មភាពរបស់លោកអធិការ បានធ្វើឲ្យមន្ត្រីក្រោមឪវាទ មានសតិអារម្មណ៍ អស់ជំនឿលើការងារ ព្យាយាមប្រព្រឹត្តិអំពើពុករលួយ ដើម្បីបានប្រាក់បង់ខែឲ្យមេ។ ប្រភពដដែល បន្ថែមទៀតថា បច្ចុប្បន្ន បនល្បែងក្នុងក្រុងសៀមរាប កំពុងរីកដូចផ្សិត តួយ៉ាង ដូចជាកន្ទុយលេខ (ឆ្នោត) ប្រជល់មាន់ ពិសេសហ្កេមបាញ់ត្រី តែសមត្ថកិច្ចក្នុងមូលដ្ឋាន មិនអាចទៅក្បែរបានទេ បើមិនចឹងឮដល់លោកអធិការភ្លាមៗ (គ្រោះថ្នាក់)។ ល្បែងហ្កេមបាញ់ត្រី ដែលកំពុងពុះកញ្ជ្រោលខ្លាំងជាងគេ នាពេលនេះ គឺនៅក្នុងក្លឹបស្នូកឃ័រ ឈ្មោះ ប៊ីអេសស៊ី (BSC) ដែលមានទីតាំងនៅចំណុចផ្លូវកែងផ្សារញ៉ែ ក្បែរគោលដៅឈរជើងរបស់ប៉ូលិស។ ក្នុងក្លឹបមួយនេះ ពួកអ្នកចូលលេង ភ្នាល់ចាញ់ឈ្នះរាប់ម៉ឺនដុល្លារ ហើយភាគច្រើន អ្នកដែលចូលទៅកន្លែងនោះ ក៏ជក់ថ្នាំញៀនថែមទៀត។ ប្រភពដើម ពីមាតុភូមិ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់   អាន2456ដង ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស   អាន2901ដង ដកតំណែងព្រះរាជអាជ្ញារងខេត្តព្រះវិហារម្នាក់   អាន1920ដង លោក​ម៉ម សុណង់​ដូ​ធ្លាក់​ខ្លួន​ឈឺ​ក្នុង​ពន្ធនាគារ​ជាលើក​ទីពីរ    អាន1598ដង តើសម្តេច ហ៊ុនសែន ពិតជាមិនដឹងរឿងអយុត្តិធម៌ របស់លោក ចេងដារ៉ាវុធ មែនទេ?   អាន1995ដង ហេតុអ្វីចាំបាច់ លាងសម្អាតក្រោយ​ ពេលរួមភេទ?   អាន5423ដង កម្មវិធីកាត់ខ្សែបូ សម្ភោតផ្លូវមួយខ្សែនៅ វត្តឧត្តម សាមគ្គីត្រពាំងក្រសាំង   អាន1902ដង ក្រុមដាវសាំម៉ូរៃប្រាំមួយនាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីកាប់មនុស្សស្លាប់   អាន1711ដង ពលរដ្ឋនិងអ្នកតាមដានការបង្ក្រាបឃ្លាំងស្តុកឈើក្រញូងរបស់ជនជាតិវៀតណាមបានដាក់ការសង្ស័យថា ?...    អាន1671ដង រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ   អាន2528ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      30904នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    73237នាក់
ខែនេះ    220510នាក់
ឆ្នាំនេះ   2964814នាក់
សរុប   56563710នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 15:54