បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 06 ឆ្នាំ 2015 វេលាម៉ោង 10:23 នាទី ចំនួនអានៈ 3609

អ្នកម្តាយជាទីគោរពស្រលាញ់

អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទៅ​សួរ​សុខ​ទុក្ខ​ម៉ែដោយ​ផ្ទាល់ ចំណែក​ឯ​រូប​កូន​វិញ​សុខ​ទុក្ខ​តែ​ង​តែ​ដើរ​ទន្ទឹម​គ្នា​ជា​រៀង​រហូត​តាំង​ពី​កូន​មាន​ភរិយា​ហើយ​បែក​ឆ្ងាយ​ពី​អ្នក​ម៉ែ​មក​កសាង​ជីវិត​ថ្មីដោយ​ខ្លួន​ឯង។

ខ្ញុំ​មាន​រឿង​រ៉ាវ​នៅ​ក្នុង​ចិត្ត​ដែល​លាក់​ទុក​មក​ជា​យូរ​​មិន​អាច​រ៉ាយ​រ៉ាប់​ប្រាប់​អ្នក​ណា​ម្នាក់​បាន​ តែ​ថ្ងៃនេះ​កូន​​បាន​សម្រេច​ចិត្ត​សរសេរ​សំ​បុត្រ​មក​អ្នក​ម៉ែ​ដើម្បី​ប្រាប់​ពី​ទុក្ខ​កង្វល់​របស់កូន​អោយ​អ្នក​ម៉ែ​ជួយ​ផ្តល់​ជាយោបល់​ និង​ជួយ​បង្ហាញ​​ផ្លូវ​អោយ​កូន​ដើរ​ផង។ ខ្ញុំ​មាន​ការ​អាក់​អន់ចិត្ត​ជា​មួយ​ភរិយា​របស់​ខ្ញុំ​តាំង​តែ​ពី​នាង​ទើប​តែ​មាន​កូន​មួយ​ រហូត​ឥឡូវ​នាង​មាន​កូន​ពេញ​កន្ទេល​​ដែល​ជា​ចៅ​បង្កើត​របស់​ម៉ែទៅ​ហើយ តែ​នាង​នៅ​តែ​មិន​ចេះ​អភិវឌ្ឍន៍​ខ្លួន​ទាល់​តែ​សោះ មាន​ចំ​ណុច​ច្រើន​ណាស់​ដែល​ភរិយាខ្ញុំ​ធ្វើ​មិន​បានបើ​ទោះ​ជា​ខ្ញុំខំ​អប់​រំ​នាយ​យ៉ាង​ណា​ក៏ដោយ៖

១-កិច្ចការ​ផ្ទះ៖ នាង​មិន​ចេះ​រៀប​ចំ​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ផ្ទះ​អោយ​មាន​របៀប​រៀប​រយទេ តុទូកៅអី នៅ​រាយ​ប៉ាយ​សុទ្ធ​តែ​ធូលី​ដី​ដិត​ដាមឡើង​ក្រាស។ ខោអាវ​គ្មាន​ភ្លីធុំ​ក្លិន​ឆ្អេះ​ឆ្អាប​ ដាក់​ទុក​គ្រប់​ទិស​ទី មិន​ដឹង​អាណា​ចាស់​អាណាថ្មី។ ជុំ​វិញ និង​ក្នុង​​ផ្ទះសុទ្ធតែ​សំ​រាមថង់​ផ្លាស្ទិច សំ​បុកពីង​ពាងព័ទ្ធ​រុំ​ជុំ​ជិត។ ម្ហូប​អាហារ​ស្ងោ​មិន​ចំ​ស្ងោ ឆាមិន​ចំ​ឆា ជួន​ប្រៃ​ជូនសាប ជូន​ជូ ជូនផ្អែម ជូន​ឆ្អាប មិន​ដឹង​ជា​បាន​រូប​មន្ត​មកពី​ណាទេ? ឯផ្ទះបាយ​គ្មានអនាម័យ បាយ​សម្លរ​ជ្រុះ​រាយ​ប៉ាយ មាន់ទាឡើង​កកាយស៊ី​ជុំ​នួស​មនុស្ស។ ចៅ​របស់​ម៉ែជូន​កាល​មុខ​ប្រឡាក់​ដូច​ឆ្មា ខោអាវ​ប្រឡាក់​ដូច​ក្មេង​​រើស​សំ​រាមដែល​គ្មានម៉ែ​គ្មានឪ បាយ​ទឹក​គ្មាន​ពេល​កំ​ណត់ជូន​ឆាប់​បាន​ញុំាជូន​ថ្ងៃបាក់រសៀលឡើង​កូន​គេង​លក់​ដោយ​មិន​បាន​បាយ​ញុំាក៏មាន។ ទូរទស្សន៍បើក​មើល​រាល់ថ្ងៃតែដីមិន​ខ្ចីជូត សូមប្បី​កញ្ចក់​ទូរទស្សន៍ប្រឡាក់ឡើង​មើល​រូប​ស្ទើតែមិន​ឃើញ​ ក៏មិន​ចេះ​ទើស​ភ្នែកដែរ។ ក្នុង​បន្ទប់​របស់នាង​នឹងកូន​ចូល​មិន​បាន​ទេ រាយ​ប៉ាយ​ឆ្អេះក្លិន​ទឹក​នោមឡើង​វិលមុខ។

លុយកាក់៖ ចាយវាយ​ផ្តេស​ផ្តាស មិន​ដឹង​មុខ​មិន​ដឹង​បាត មាន​ច្រើន​ចាយ​ច្រើន មាន​តិច​ចាយ​តិច បើ​ថ្ងៃណាមាន​រាង​ច្រើន​ទៅ​ផ្សា​ទិញ​របស់​ប្រើស​ប្រាសសុទ្ធ​តែ​កញ្ច្រែង​ចាន​ឆ្នាំង​របស់​យួន​ដឹក​តាម​ម៉ូតូឬ​ដឹក​តាម​រឺម៉ក​លក់​ ជា​របស់​មិន​ល្អប្រើ​បាន​តែ​ពី​របីថ្ងៃបាក់​បែក​អស់​ទិញ​ថ្មី​ទៀត។ នាង​មិន​បាន​ខ្វាយ​ខ្វល់​អំ​ពីការ​​ចំ​ណាយ​ចំ​ណូល​អ្វី​ទាំង​អស់​ មាន​ក៏ចាយ​អត់​ក៏អត់​ទៅ ខ្ញុំ​មិន​ដែល​លឺ​នាង​និយាយថា ចង់​មាន​ចង់​បាន តើ​រក​អី​ធ្វើ​អី​បាន​មាន​បាន​នឹង​គេ​នោះ​ទេ បន្ទុក​គ្រួសារ​ទាំង​ក្រៅ​ទាំង​ក្នុង​ត្រូវ​ធ្លាក់​មកលើ​ខ្ញុំ​ទាំង​អស់។​

ការនែនាំ៖ ខ្ញុំ​ព្យាយាម​នែនាំនាង​អស់​រយៈពេល​ជាង​១០​ឆ្នាំហើយ តែនាង​នៅ​តែ​មិន​កែ បើ​ថាអោយ​តិចៗ​ធ្វើ​ដូច​មិន​លឺ តែ​បើ​ថាអោយ​រាង​ខ្លាំង នាង​​ខឹងតែម្តង ហើយនាង​​តបមក​ខ្ញុំ​វិញ​ថា មេច​មិន​ទៅ​រក​ម៉ីណា​ល្អជាង​នេះទៅ​។

ចំណុចល្អ៖ នាង​ក៏មាន​ចំ​ណុច​ល្អខ្លះដែរត្រង់ថា នាង​ចេះ​ស្រលាញ់កូន ហើយ​បើ​ថ្ងៃខ្លះ​ខ្ញុំ​ដើរ​លេង​ជាមួយ​មិត្ត​រួម​ការ​ងារ​រាង​យប់​ជ្រៅ​ក៏នាង​មិន​ដែល​ដេញ​ដោល​ដែរ ម្យ៉ាង​ទៀត​នាង​មិន​សូវ​ចេះ​ប្រ​ចណ្ឌដូច​ភរិយាអ្នក​ដ៏ទៃនោះ​ទេ ហើយ​ក៏​ពុំ​ដែល​តម្រូវ​អោយ​ខ្ញុំ​ទិញ​របស់​ផ្គាប់​ចិត្តនាងទេ ឬ​ជូន​ដើរ​លេង​ដូច​គេ​ដូច​ឯងដែរ។

ការរៀនសូត្រ៖ នាង​មិន​ដែល​ចង់​រៀន​សូត្រ​អ្វី​បន្ថែម​ដើម្បី​អភិវឌ្ឍន៍ខ្លួន​ឡើង សូម្បី​តែ​កូន​ក៏នាង​មិន​ដែល​យក​សៀវ​ភៅ​មក​បង្រៀន​បន្ថែម​ដែរ បើ​ទំ​នេរ​មាន​តែ​មើល​ទូរទស្សន៍​តាម​ដាន​ភាគ​តែប៉ុណ្ណោះ។

អ្នក​ម៉ែនេះ​ជាចំ​ណុច​ខ្លះៗ​ដែល​កូន​ចង់​ប្រាប់​អោយ​ម៉ែដឹង នៅមាន​រឿង​ច្រើន​ទៀត​ដែល​​មិន​អាច​រៀប​រាប់​អស់តាម​ការ​សរសេរ​សំ​បុត្រ​នោះទេ ការ​អត់​ធន់​របស់​កូន​គឺ​មាន​កំ​ណត់​ កូន​សូម​ជំ​រាប​ម៉ែថា កូន​ចង់​ធ្វើ​ការ​លែង​លះ​ជាមួយ​នាង​ តែ​អ្វី​ដែល​ធ្វើ​អោយ​កូន​ទ្រាំ​ដល់​ថ្ងៃនេះគឺចៅៗ​របស់​ម៉ែ​។ បើខ្ញុំ​លែង​នាង​ ច្បាប់ច្បាស់​ជា​ចែក​កូន​អោយ​ពួក​ខ្ញុំ​ ខ្ញុំ​បារម្ភណ៍ថា កូន​​ដែល​នាង​យក​ទៅ​មិន​បាន​សេចក្តី​សុខ មិន​បាន​ទទួល​ចំ​ណេះ​ដឹង ម្យ៉ាង​ទៀត​ខ្លាច​ប្តី​ក្រោយ​របស់​នាង​ធ្វើ​បាប​កូន​របស់​ខ្ញុំ​។ តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ណា? សូម​អ្នក​មាន​គុណជួយ​ប្រាប់​ខ្ញុំ​ផង។ ថ្ងៃនេះ​ទើប​ខ្ញុំ​ភ្ញាក់​ខ្លួន​ថា ការ​យក​ប្រ​ពន្ធ​ចិត្ត​ឯង ដោយ​មិន​បាន​សិក្សា​ពី​ពូជ​ពង្ស​វង្ស​ត្រកូល ទើប​បាន​ជាខុស​ដូច្នេះ ដូចពាក្យចាស់មួយបាន​ពោលថា ˝ធ្វើ​ស្រែអោយ​មើ​ល​ស្មៅ ទុកដាក់​កូន​ចៅ​អោយ​មើល​ផៅ​សណ្តាន˝ ឬ ˝ស្លឹកឈើជ្រុះ​មិន​ឆ្ងាយ​ពីគល់˝។

សេចក្តីស្នេហា​ធ្វើ​អោយ​មនុស្សងងឹតងងុលថ្លង់​ខ្វាក់លែង​ដឹង​អ្វីទាំងអស់ ស្នេហា​វ័យ​សិក្សា គឺ​ធ្វើ​អោយ​មនុស្ស​មិន​បាន​ពិចារណាអោយ​បាន​ស៊ី​ជម្រៅ​នោះទេ ព្រោះ​តែ​ក្តី​ស្រលាញ់​នាពេល​បច្ចុប្បន្ន បើ​ទោះ​ជា​ថ្ងៃអនាគត់​យ៉ាង​ណា​ក៏មិន​បាន​គិត​ដល់​ដែរ។ អោយ​តែ​បាន​នាង​ទោះ​ជា​ដើរ​ឆ្លង​ភ្នំ​ភ្លើង​ក៏មិន​រុញ​រាដែរ តែ​ពេល​ដឹង​ថាខ្លួន​ខុសទើប​ដឹង​ថា ពិបាក​ដកខ្លួន ដូច​ពាក្យ​ចាស់មួយ​ទៀត​បាន​​ពោល​ថា ˝ធ្វើ​ស្រែខុស​មួយ​ឆ្នាំ​ត្រូវ​មួយ​ឆ្នាំ តែបើ​យក​ប្រ​ពន្ធខុស​ម្តង​គឺ​ខុស​មួយ​ជីវិត˝។

អ្នក​ម៉ែ​ កូន​មិន​ចង់​រំ​ខាន​អ្នក​ម៉ែទេ ព្រោះ​វ័យ​របស់​កូន​សម​ល្មម​អាច​ដោះ​ស្រាយ​រឿង​វិបត្តិ​គ្រួសារ​ខ្លួន​ឯង​បាន​ហើយ តែ​កូន​គិត​ហើយ​គិត​ទៀតថា អ្នក​ម៉ែ​ជាអ្នក​មាន​គុណ​របស់​កូន ហើយ​នៅ​លើ​លោក​នេះ​មាន​តែ​ម៉ែ​ទេដែល​យល់​ចិត្ត​កូន ហើយ​ស្រលាញ់​កូន​ជាង​គេ។ បើ​ទោះជា​ម៉ែ​មាន​យោបល់​យ៉ាង​ណា​ក៏ដោយ​ ក៏កូន​និង​យក​មក​ពិចារណាអោយ​បាន​ល្អិត​ល្អន់។

ជា​ចុង​ក្រោយ​កូន​សូម​លើក​ម្រាម​ដៃ​១០​បន់ស្រន់​បួងសួង​ដល់​វត្ថុ​សាក​សិទ្ធ​ក្នុង​លោកយើង​នេះ អោយ​ជួយ​ថែរក្សា​ម៉ែ​អោយ​មាន​សេច​ក្តី​សុខ មាន​សុខ​ភាព​ល្អ មាន​អាយុជាង​រយ​ព្រះ​វស្សា ដើម្បី​ជា​ម្លប់​ដ៏ត្រ​ជាក់​ដល់​កូន​ៗ​របស់​ម៉ែ៕

សៀមរាប ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  សំនេរតែងសេចក្ដី  កំណាព្យ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

របាយ​ការគ្រោះ​ថ្នាក់ចរាចរណ៍ទូ​ទាំង​ប្រ​ទេស​​ថ្ងៃ​ទី​៨ខែនេះ   អាន1692ដង ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្ត្រគណបក្សប្រជាជន បានផ្តល់អំណោយដល់បងប្អូនអ្នកសា?...    អាន2165ដង កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ   អាន2532ដង អាជ្ញាធរសង្កាត់បឹងទំពន់ហាមឃាត់អ្នកគាំទ្រលោកម៉មសូណង់ដូ   អាន1893ដង សារព័ត៌មាន ដែលឯករាជ្យ និងប្រកប ដោយវិជ្ជាជីវៈមានតួនាទី យ៉ាងសំខាន់ ក្នុងការជួយ សង្គមជាតិ   អាន1660ដង ប្រ​​ជា​ព​ល​រដ្ធ​​ចោទ​​ប្រ​កា​ន់​​ម​ន្ត្រី​​២​រូប​​​ឈ្មោះ​​ សី​ ស៊ី​ល័យជា​នាយស​ង្កាត់...    អាន1531ដង បរិយាយថ្ងៃនេះ៖ មិនបានដាំមិនបានស្រោច ពូកែខាងកាប់បំផ្លាញ   អាន1500ដង បទល្មើសនេសាទកើតយ៉ាងអាណាធិបតេយ្យនៅឃុំកំពុងឃ្លាំងក្រោមក្រសែភ្នែក លោក រឹមសំអុន នាយផ្នែកជ?...    អាន1840ដង បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ   អាន4397ដង ពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​ពួក​ជម្លៀស​ចេញ​ពី​លំនៅ​ដោយសារ​ទឹក​ជំនន់    អាន1774ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      31319នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    73652នាក់
ខែនេះ    220925នាក់
ឆ្នាំនេះ   2965229នាក់
សរុប   56564125នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:08