ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 08:26 នាទី ចំនួនអានៈ 2647

សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ សមត្ថ​កិច្ចតាម​ដង​ផ្លូវ​ និង​មន្ត្រី​ជំ​នាញ​បើក​ដៃអោយ​​ ហើយ​មិន​​ព្រម​​ចុះ​បង្ក្រាប។

ប្រ​ភព​ព័ត៌មាន​ច្បាស់ការ​បាន​អោយ​ដឹក​ថា បច្ចុប្បន្ន​មាន​ក្រុម​ឈ្មួញ​ធំ​ៗ​មួយ​ចំ​នួន​កំពុង​តែ​រក​ស៊ី​ដឹក​ឈើ​ពី​ស្រុក​​ស្វាយ​លើ ពី​ស្រុក​អន្លង​វែង ពី​តំ​បន់​ព្រៃ​ស្អាក ពី​តំ​បន់​អូរកូន​តឹង ពី​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ចូល​មក​ស្តុកទុក​បណ្តោះ​អាសន្ត​​នៅ​ស្រុក​ប្រាសាទ​បាគងខេត្តសៀម​រាប រង​ចាំ​ពេល​វេលា​ដែល​អំ​ណោយ​ផល​ ទើប​យក​រឺ​ម៉ក​ទៅដឹក​​ជញ្ជួន​ក្នុង​មួយ​រឺ​ម៉ក​ប្រ​ហែល​៨ផ្លាន ឬមួយ​ម៉ែត្រ​គូប តែ​ដឹក​ជញ្ជូន​ទាំង​យប់​ទាំងថ្ងៃ​ដូច​ស្រ​ម៉ោចដូច​សត្វ​កណ្តៀរអញ្ចឹង។ ប្រ​ភព​បាន​បន្តថា ក្រុម​តៃ​កុង​រឺម៉ក​ទាំងនោះ​គឺ​ស៊ី​ឈ្នួល​គេទេ ឯថៅកែឈើ​ធំៗ​​ដែល​មាន​លុយ​រាប់​សិប​ដុល្លារនោះ​មិន​បាន​ចេញ​មុខ​ឡើយ តែ​ប្រ​ភព​បាន​លួច​បង្ហើប​ថា ក្នុង​នោះ​មាន​មេ​ឈ្មួញ​ម្នាក់​ឈ្មោះ​ គង់ ដែល​ជា​មន្រ្តី​ប៉ូលីស​នៅ​អធិការ​ស្រុក​ប្រាសាទ​បាគង ខេត្តសៀម​រាប​។

ក្រុម​ប្រ​ជាពល​រដ្ឋ​ដែល​តាម​ដាន​ហេតុការណ៍ និង​ស្ថា​ប័ណ​ឯក​រាជ​មួយ​ចំ​នួន​បាន​អះអាង​ថា នៅ​ពេល​ពួកគាត់​រាយ​ការណ៍​​ជូន​លោក លឹង្គ សុខា មន្រ្តី​រដ្ឋ​បាល​​ព្រៃឈើ​ក្រុង​សៀម​រាប ពី​ករណី​រឺម៉ក​ដឹក​ឈើ​ខាង​លើនេះ លោក​តែង​និយាយថា ដឹក​តិច​តួច​ពេក​ ចាំ​ថ្ងៃ​ណា​គេ​ដឹក​ច្រើន​ចាំ​លោក​ទៅ​ចាប់​ម្តង។

លោក​ យឹម​ស៊ី​វន នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ក្រុង​សៀមរាប​បាន​ប្រាប់​តាម​ទូរ​ស័ព្ធ​នៅ​រសៀល​​ថ្ងៃទី២០​មេសាឆ្នាំ២០១៥នេះថា លោក​ពុំ​ដែល​បាន​ដឹង​​ ហើយ​ក៏ពុំ​ដែល​បាន​ស្គាល់​ក្រុម​ឈ្មួញ​ខាង​លើ​នេះដែរ។

អ្នក​យក​ព័ត៌មាន​យើង​បាន​រាយ​ការណ៍​ទៅ​លោក ម៉ុងប៊ុន​លីម នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើនៅ​រសៀល​ដដែល​នេះ​​ លោក​មាន​ប្រ​សាសន៍ថា ចាំ​អោយ​មន្រ្តី​ក្រោម​ឱវាត​របស់​លោក​ ចាត់​ការ​រឿង​បទ​ល្មើស​ព្រៃ​ឈើ​ខាង​លើ​នេះ។

លោក ខាំលឿ មេឃុំ​កណ្តែក​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​ល្ងាច​ដដែល​នេះថា លោក​ពិត​ជា​បាន​ឃើញ​រឺ​ម៉ក​ដឹក​ឈើ​ខាងលើ​នេះ​មែន ហើយ​លោក​ថា ឃើញ​ដឹក​រាល់​តែថ្ងៃ តែ​មាន​អ្នក​ណា​ទៅ​ហ៊ាន​ចាប់​ចង​គេ សូម្បី​មេ​ប៉ុស្តិ៍​ឃុំ​កណ្តែក​ក៏​មិន​ហ៊ាន​សួរនាំ​គេ​ផង។

លោក ក្អោម រ៉ន មេឃុំ​ជ្រាវ​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​ល្ងាចដដែល​នេះដែរថា រឿង​រឺ​ម៉ក​ដឹក​ឈើ​ខាង​លើ​នេះ លោក​ពិត​ជា​ឃើញ​ដឹក​មែន​ តែ​លោក​មិន​បាន​ដឹក​ពីគោល​ការណ៍​ខាង​រដ្ឋ​បាល​ព្រៃ​ឈើ​យ៉ាង​ណានោះ​ទេ មិន​ដឹក​ថា គេ​ត្រូវ​ចាប់​អាឈើ​ប្រ​ភេទ​ណាខ្លះ ព្រោះ​ឃើញ​រឺម៉ក​តែង​ដឹកជា​ឈើ​សំ​រាប់​ធ្វើ​ផ្ទះ​ មិន​មែន​ជា​ឈើ​ប្រណិត​ទេ ដូច្នេះមិន​ដឹង​ធ្វើ​មេច។

អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​ពន្យល់​ពី​លោក មិន​ ចន្ថា អធិការស្រុក​ប្រាសាទ​បាគង​បាន​ទេ ព្រោះ​មិន​មាន​លេខ​ទូរ​ស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំ​នង​ ពាក់ព័ន្ធ​និង​មាន​ការ​ចោទ​ប្រ​កាន់​ថា លោក គង់ មេ​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ខាង​លើ​ជា​កូន​ចៅ​របស់លោក មិន​ចន្ថា នេះតែ​ម្តង​។​

សូម​រំ​លឹក​ផង​ដែរ​ថា ប្រ​ពន្ធ និង​ប្អូន​ថ្លៃ​ស្រី របស់​លោក​ មិន​ចន្ថា អធិការ​ស្រុក​ប្រាសាទ​បាគងក៏​ជា​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ដែរ​ ឥឡូវ​លេច​លឺ​ថា កូន​ចៅ​លោក​អធិការ​រក​ស៊ី​ដឹក​ឈើ​ទៀត ដែល​ទង្វើ​ទាំង​នេះធ្វើ​អោយ​ពល​រដ្ឋ​រិះ​គន់ និង​សង្ស័យថា ​ថ្ងៃអនាគត់​ប៉ូលីស​នៅ​អធិការ​ស្រុក​​ប្រាសាទបាគង​ទាំង​មូល​អាច​ក្លាយ​ជា​អ្នក​រក​ស៊ី​ដឹក​ឈើ​ទាំង​អស់​ក៏មិន​ដឹងដែរ?

សូម​បញ្ជាក់ផងដែរថា ដេប៉ូលក់ឈើ​នៅ​ក្រុង​សៀមរាប​ទាំង​តូច​ទាំង​ធំ គឺ​ទិញ​ឈើ​ស្រប​ច្បាប់​មិន​បាន​១% (មួយភាគរយ) ផង​ទេ ក្រៅ​ពី​នោះ​ពួកគេ​បាន​លួច​ទិញ​ឈើ​ខុស​ច្បាប់​ដែល​ក្រុម​ឈ្មួញ​ងងឹតលួច​ដឹក​ជញ្ជូន​យក​មក​លក់​អោយ ដែល​ឈើ​ទាំង​នេះ​ត្រូវ​បាន​គេ​ដឹង​ច្បាស់​ថា ក្រុម​ឈ្មួញ​កណ្តាល​បាន​ទិញ​ពី​ពួក​អ្នក​កាប់​បំ​ផ្លាញ​ព្រៃ​ឈើ នៅ​តំ​បន់​អភិរក្ស​ ឬ​តំ​បន់​ហាម​ឃាត់។

យើង​សង្ឃឹម​ថា អាជ្ញាធរដែនដី សមត្ថ​កិច្ចគ្រប់​លំ​ដាប់​ថ្នាក់ និង​អស់​លោក​មេ​ព្រៃ​ខេត្ត​សៀម​រាប​មេត្តា​ភ្ញាក់​ពី​ដំ​ណេក​ឡើង ហើយ​ចាត់​វិធានការ​អោយ​បាន​តឹង​រឹង​ទៅ​លើ​ក្រុម​ឈ្មួញ​ដឹក​ឈើ​ខុស​ច្បាប់​ទាំង​តូច​ទាំង​ធំ​ផង​ទាន៕ ដោយ​៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោកផ្កាយ២ចាន់រិទ្ធឌីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធគ្រឿងញៀន    អាន1760ដង កម្មករលោក ស ម៉ាប់ នាយផ្នែកជលផលបាញ់អ្នកនេសាទឱ្យរងរបួសធ្ងន់   អាន1611ដង ត្រួតពិនិត្យរថយន្តលោក ខេមរៈ សិរីមន្ត រកភ្លើងឡាហ្សែរ    អាន1707ដង អ្នកកាសែតរងគ្រោះដែលជនដៃដល់មួយក្រុមប៉ុនប៉ងវៃសម្លាប់មិនទាន់ទទួលបានយុត្តិធម៌ទេ   អាន2160ដង ចុចមើលវីដេអូ៖ ស្រីស្អាតស៊ិចស៊ីមួយគូធ្វើ​ម្ហូប គោឡើងភ្នំ ឆ្ងាញ់មិន​គួរអោយជឿ   អាន2415ដង លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ...    អាន2770ដង អ្នកស្រីឃ្លាំងយួនគុំរាមពលរដ្ឋមិនអោយយកញតិ្តជូនសម្តេចហ៊ុនសែននៅថ្ងៃទី១៤ខាងមុខ   អាន1638ដង គណបក្សប្រឆាំង​បង្វែការធើ្វបាតុកម្ម​ថ្ងៃ២៣​តុលាទៅជាការគោរពវិញ្ញាណក្ខន្ធ   អាន1916ដង គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្ត?...    អាន2161ដង ព្រះសង្ឃ ២៥០០អង្គ នឹងសូត្រធម៌មុខបរមរាជវាំង   អាន1770ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      32783នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    75116នាក់
ខែនេះ    222389នាក់
ឆ្នាំនេះ   2966693នាក់
សរុប   56565589នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:58