រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 03 ឆ្នាំ 2015 វេលាម៉ោង 02:32 នាទី ចំនួនអានៈ 2282

សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ​នោះ​ទេ ដែល​សកម្ម​ភាព​ទាំង​នេះ​ហាក់​ធ្វើ​អោយ​គេ​សង្ស័យថា មន្ត្រី​ជំ​នាញ និង​ក្រុម​សមត្ថ​កិច្ច​ ឃុប​ឃិត​គ្នាប្រ​ព្រឹត្តអំ​ពើ​ពុក​រលួយស៊ី​សំ​ណូក​សូក​ប៉ាន់។

យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​ឃុំ​ស្រែណូយ​ ស្រុក​វ៉ារិន​ ខេត្តសៀម​រាប បាន​អោយ​ដឹង​ថា មាន​រថយន្ត​ចង្កូត​ស្តាំពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទរាប់​សិប​គ្រឿងដឹក​ឈើ​លៀនវែងៗសំ​ពីង​សំ​ពោងឥត​ច្បាប់យក​មក​ចែក​ចាយ​អោយ​ដេប៉ូ​លក់​ឈើ​ក្នុង​ក្រុង​សៀមរាប ក្នុង​មួយ​យប់​មិន​ក្រោម​៣០​ជើង​ដោយ​ឆ្លង​កាត់​ស្នាក់​ការ​មេព្រៃឃុំ​ស្រែណូយមួយកន្លែង ស្នាក់់​ការ​មេព្រៃវ៉ារិន​មួយកន្លែង ស្នាក់​ការ​មេព្រៃខ្នារង្វះស្រុក​បន្ទាយ​ស្រី​មួយកន្លែង ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​ស្រុក​បន្ទាយ​ស្រីពីរ​កន្លែង ស្នាក់ការ​បរិស្ថានក្រសួង​នៅ​ក្បាល​ស្ពានក្នុង​ស្រុក​បន្ទាយ​ស្រី ​មួយកន្លែង និង​ស្នាក់​ការ​អង្គការ​បរិស្ថាន​ជាច្រើន​កន្លែងរាប់​មិន​អស់​តាម​ដង​ផ្លូវ ព្រម​ជាមួយគោល​ដៅ​របស់​ប៉ូលីស​សេដ្ឋ​កិច្ច​ជាច្រើន​កន្លែង​ទៀត តែ​សមត្ថ​កិច្ច​ និង​ជំ​នាញ​ខាង​លើនេះបាន​ត្រឹម​តែ​ដាក់​ស្នាក់​ការ​ និង​ប៉ុស្តិ៍យាម​ចាំ​យក​លុយ​តែប៉ុណ្ណោះ។​

ប្រភព​ពី​ពលរដ្ឋ​នៅ​ផ្សារស្រែ​ណូយ ឃុំ​ស្រែណូយ​បាន​លួច​បង្ហើប​អោយ​ដឹង​ថា ក្រុម​រថ​យន្ត​ត្រេអ៊ី​ដឹក​ឈើ​អត់​ច្បាប់​​ខាង​លើ​នេះជា​មន្ត្រី​ប៉ែអឹម​ដែល​មាន​លំ​នៅ​ស្ថាន​នៅ​ឃុំ​ស្រែណូយ​តែម្តងដែល​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា លោក និត ​និង​លោក ណាត។

លោក​ សេងលន នាយសង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ខ្នារង្វះមិន​អាច​សុំ​ការ​បំ​ភ្នឺ​បាន​ទេ ព្រោះ​ទូរ​ស័ព្ទ​ចូល​តែ​លោក​ថា ជាប់​រវល់នៅ​រសៀល​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៥នេះ។

លោក ខុង​សារ៉ាត នាយរង​ស្តី​ទីសង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រែណូយបាន​ប្រាប់​តាម​ទូរស័ព្ទ​ថា កាល​ពី​ដើម​ខែ​មីនាថ្មីៗនេះ ខាង​ប៉ូលីស មេព្រៃ និង​ខាង​ម៉េ​ប៉ែអឹម​បាន​កោះ​ហៅ​លោក និត និងលោក ណាត មក​ធ្វើ​កិច្ច​សន្យា​ម្តង​រួច​ហើយ ចំ​ពោះ​ការ​រក​ស៊ី​ដឹក​ឈើ​ខាង​លើ​ បន្ទាប់​ខាង​សារព័ត៌មាន​មួយ​ចំ​នួន​បាន​ធ្វើ​ការ​ចុះ​ផ្សាយ។ លោក ខុងសារ៉ាត់​ មិន​បាន​បក​ស្រាយ​ចំ​ពោះ​សំ​នួររបស់​អ្នក​យក​ព័ត៌​មាន​យើង​ដែល​សួរថា ˝បើ​លោក​ប៉េអឹម​ពីររូប​ខាង​លើ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​សាជាថ្មីតើ​ខាង​មេព្រៃគួរ​មាន​វិធាន​ការ​យ៉ាងណា?˝។

នៅ​ម៉ោង​១និង​៨នាទីរសៀលដដែលនេះលោក និត បាន​ប្រាប់​តាម​ទូរស័ព្ទថា លោកកំពុង​ឈាប់​លេង​ប្រដាល់ស្តាប់​មិន​បាន​ ហើយ​ក៏មិន​មាន​ពេល​និយាយដែរ បើ​អ្នក​កាសែត​មាន​ការ​អី​ចាំ​ល្ងាច​លោក​លេង​ប្រដាល់​ចប់​ចាំ​ខល​ទៅ​ម្តង​ទៀត។

នៅ​ម៉ោង​១និង​១០នាទីរសៀលដដែលនេះដែរ​ អ្នក​យក​ព័ត៌មាន​យើង​ក៏ពុំ​អាច​សុំ​ការ​បក​ស្រាយ​ពី​លោក ណាត បាន​ទេ ព្រោះ​ទូរ​ស័ព្ទចូល​ត្រូវ​បាន​ភរិយារបស់លោក​លើក​ទទួល​ រួច​ប្រាប់​ថា ប្តី​របស់​គាត់​បាន​ទៅ​ភ្នាល់​ប្រ​ដាល់​បាត់​ហើយ។

ពលរដ្ឋ​ខេត្ត​សៀមរាប សំណូម​ពរ​ទៅ​លោក ទាគឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើខេត្ត​សៀមរាប និង​ ឯកឧត្តម​ ម៉នសាម៉ុន មេប៉េអឹម​ខេត្តសៀមរាប មេត្តាចាត់ការ​ទៅ​លើ​លោក និត និង​លោក ណាត ផង​កុំ​អោយ​យក​ស្បែក​ជា​មន្ត្រី​ប៉េអឹម​ ប្រើ​រថ​យន្ត​ពណ៍ត្រេអី ពាក់​ស្លាកលេខ​ខេមរភូមិន្ទ​ ដឹក​ឈើ​ខុស​ច្បាប់​បែបនេះ ព្រោះ​វាអាច​ជាកត្តា​បំ​ផ្លាញ​ព្រៃ​ឈើ​ផង ហើយ​វា​អាច​ប៉ះ​ពាល់​ដល់​កិត្តិ​យសកង​រាជ​អាវុធហត្ថ​ផង៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ថ្ងៃនេះ​ជនបរទេស១០នាក់​ត្រូវ​បាន​បញ្ជូនខ្លួនមកតុលាការ បន្ទាប់​ពីសមត្ថកិច្ចឃាត់​ខ្លួនក?...    អាន1673ដង អត្រាគ្រោះថ្នាក់ចរាចរណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១២ កើតមាន១១៦លើកថយចុះ៨៨លើក    អាន1610ដង កងរាជអាវុធហត្ថចាប់ខ្លួនស្រ្តីមុខសញ្ញជួញដូរគ្រឿងញៀននៅក្រុងប៉ោយប៉ែត   អាន1791ដង ពលរដ្ឋ​កម្ពុជាក្រោម​ជេរលោក​អ៊ាគឹម​ស្រេងដូច​ភ្លៀង​រហែកមេឃ   អាន1802ដង ក្រសួង​ព័ត៌មាន​ថ្កោលទោស​ការ​ប្រើ​ហិង្សា​ទៅ​លើ​អ្នក​កាសែត   អាន1883ដង បទសម្ភាសន៍លោកស្រី ទួន ចន្រ្ទា ពាក់ព័ន្ធរឿងដីធ្លីជាមួយលោក មឿន សុន   អាន121419ដង លោក នួន ពុធ្ធារ៉ា អភិបាលក្រុងសៀមរាប មិនយកចិត្តទុកដាក់រឿងបរិស្ថាន   អាន1814ដង បរិយាយថ្ងៃនេះ៖ មិនបានដាំមិនបានស្រោច ពូកែខាងកាប់បំផ្លាញ   អាន1501ដង សេចក្ដីជូនដំណឹង ស្ដីអំពី ការបើកកិច្ចប្រជុំគណកម្មាធិការអចិន្ត្រៃព្រឹទ្ធសភា   អាន2370ដង កូនម៉ែជួយម៉ែផង គេរឹបអូសយកដីស្រែយើងអស់ហើយកូន   អាន4578ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35368នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77701នាក់
ខែនេះ    224974នាក់
ឆ្នាំនេះ   2969278នាក់
សរុប   56568174នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:45