បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង

ដោយៈ រដ្ឋា ខេត្តសៀមរាប ថ្ងៃទី 13 ខែ 03 ឆ្នាំ 2015 វេលាម៉ោង 04:50 នាទី ចំនួនអានៈ 2469

មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម​ឡើង​វិញ​នៅ​តាម​មាត់​ព្រែក​នានា​ក្នុង​ភូមិសាស្ត្រ ផ្នែក​រដ្ឋបាល​ជលផល​ចុង​ឃ្នៀស ទើប​គេ​ដាក់​ការសង្ស័យ​ថា​សមត្ថកិច្ច​ជំនាញ​មួយ​ចំនួន​បាន​ទ​ទូល​លាភសក្ការៈ​ពី​ក្រុម​ឈ្មួញ​ដែល​ជា​ជនជាតិ​វៀតណាម​បាន​ប្រព្រឹត្ត​បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ទាំងនោះ​ជា​ច្រើន​ឆ្នាំ​មកហើយ​គេ​សង្កេតឃើញថា​ដូច្នេះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ផល​ត្រី​កាន់តែ​ថយចុះ​ជា​លំដាប់​ដែល​បណ្តែតបណ្តោយ​ឱ្យ​ពលរដ្ឋ​មួយចំនួន​បង្ខំចិត្ត​ទទួលទាន​ត្រី​ចិញ្ចឹម​ដែល​គេ​យកមក​លក់​នៅ​តាម​ទីផ្សារ​ទៅវិញ​ព្រោះ​ត្រី​ធម្មជាតិ​ត្រូវបាន​ហិនហោច​ស្ទើរ​ទាំងស្រុង​ទៅហើយ បើ​មិន​ទប់ស្កាត់​ទាន់ពេលវេលា​។​

ប្រភព​បានឲ្យដឹងថា នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​ចុង​ឃ្នៀស​ កំពង់​ភ្លុក​ ​មាន​សកម្មភាព​បទល្មើស​នេសាទ​ជាច្រើន​ប្រភេទ​មានដូចជា​ប័រ​ ​អ៊ុយ​ ​រុញ​ស៊ី​ប​ ​អូស​អួន​ អូស​យ៉ាំង​កាវ​ ​ស្បៃ​មុង​ជាដើម កំពុង​កើតមាន ជា​យូរ​ឆ្នាំ​មកហើយ ក្រោម​ការគ្រប់គ្រង​ផ្ទាល់​របស់​លោក ព្រិ​ន្ទ-សាវិន ​នាយខ​ណ្ឌ​រដ្ឋបាលជល​ផល​ខេត្តសៀមរាប​ ​នាយ​ផ្នែក​ចុង​ឃ្នៀស លោក-ស្រី កែវ​សុភ័ក្ត បាន​ធ្វើ​ឲ្យ​បទល្មើស​កើតឡើង​ដូច​ភ្លៀងរលឹម ក្នុង​ឆ្នាំ​២០១៥​នេះ​ដោយ​ពុំ​​មាន​ចំណាត់ការ​របស់​អាជ្ញាធ​រ​ជុំវិញ​ខេត្ត​នោះ​ទេ ហើយ​ករណី​នេះ​គេ​បានដាក់​ការសង្ស័យថា មាន​ការឃុប​ឃិត​គ្នា​ជា​ប្រពន្ធ័ ។​

ប្រភព​បាន​បន្ត​ឲ្យដឹងថា  បទល្មើស​ជា​ច្រើន​ប្រភេទ​ដែល​កើត​មាន​ច្រើនជាងគេ គឺ​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ប្រា​សាទបាគង​,​និង​ក្រុង​សៀមរាប​ក្រោម​ការគ្រប់គ្រង​ដោយ​សមត្ថកិច្ច​ចម្រុះ ជា​ពិសេស​ខាង​ជំនាញ​រដ្ឋបាល​ជលផល​ដែល​មាន​តួនាទី​ការពារ​តំបន់​ទាំងនោះ​ឲ្យបាន​ស្ថិតស្ថេរ​។​ ប្រភព​បាន​បន្តទៀតថា ក្រុម​អ្នកនេសាទ​នៅ​តំបន់​នោះ​តែងតែ​មិន​ហ៊ាន​មើលរំលង​សមត្ថកិច្ច​ខាងលើ​នេះ​ទេ បើ​មិន​ដូច្នេះ​គេ​នឹងមាន​វិធានការ​បង្ក្រាប​យក​ស្នាដៃ​ជូន​ថ្នាក់លើ​មើល​លេង​ជាក់​ជាមិនខាន​។​

ប្រភព​បាន​បន្តទៀតថា ទាក់ទិន​នឹង​ការលើកឡើង​ខាងលើ​នេះ​ដែរ​នាយ​ផ្នែក​ចុង​ឃ្នៀស លោក ស្រី កែវ​សុភ័ក្ត​បាន​មានប្រសាស​ន៍​តាម​ទូរស័ព្ទ​កាលពី​ពេល​កន្លង​ទៅ​ថា លោក​ទទួលស្គាល់ថា នៅក្នុង​ភូមិសាស្ត្រ​ដែល​លោក​គ្រប់គ្រង​គឺ​ពិតជា​មាន​មួយចំនួន​មែន ប៉ុន្តែ​លោក​បាន​ឲ្យ​ប្រជា​នេសាទ​ធ្វើ​ការកែប្រែ​ឡើងវិញ​គឺ​ពី​វែង​មក​ខ្លី​បាន​៧០%​។​លោក​បន្តថា ចំពោះ​ករណី​ថា​លោក​ទទួល​លុយ​ពី​បទល្មើស​នេសាទ​នោះ​ពិតជា​មិន​មាន​នោះទេ តែ​លោក​បាន​លើកឡើង​ថា ចំពោះ​កូនចៅ​របស់​លោក​វិញ​បាន​ទទួល​ខ្លះៗ​ដែរ​។​

ជុំវិញ​ករណី​ចោទប្រកាន់​ខាងលើ​នេះ​ដែរ លោកព្រិ​ន្ទ សាវិន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តសៀមរាប មិនអាច​សុំ​ការពន្យល់​ពី​លោក​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​១២​ខែ​មិនា​ជុំវិញ​បញ្ហា​បទល្មើស​នេសាទ​ដែល​កើតមាន​ពេញ​ផ្ទៃ​បឹង​ទន្លេសាប​នៃ​ខេត្ត​សៀមរាប​ដោយ​ទូរស័ព្ទ​របស់​លោក​ហៅចូល​គ្មាន​លើក​។​

លោក សូ-ប្លាតុ​ង អភិបាល​ក្រុង​សៀមរាប​បាន​មាន​ប្រសា​ស​ន៏​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​១២​ខែ​មិនា​ឆ្នាំ​២០១៥​ថា ករណី​បទល្មើស​នៅក្នុង​ក្រុង​សៀមរាប​មិន​អាច​សុំ​ការពន្យល់​បំភ្លឺ​បាន​ទេ​ដោយសារ​លោក​កំពុង​ជាប់រវល់​ប្រជុំ​។​

គេ​នៅ​ទន្ទឹង​រង​ចាំ​មើល​ថា​តើ​លោក ឃឹម-ប៊ុន​សុង អភិបាលខេត្ត​សៀមរាប អាច​មាន​ចំណាត់ការ​បែបណា​ព្រមទាំង​ធ្វើការ​ដុសក្អែល​មន្ត្រី ក្រោម​ឱវាទ​មួយចំនួន​ដែល​ប្រព្រឹត្តិ​អំពើ​ពុករលួយ ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​ផល​ត្រី​កើន​ឡើង​វិញ​និង​ជា​ពិសេស​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​បង្កើន​ការតាមដាន​នូវ​រាល់​បទល្មើស​ផ្សេងៗ​ព្រមទាំង​ចាត់វិធានការ​ក្តៅណា​មួយដូចជា​ដុះក្អែល​ទៅលើ​មន្ត្រី​ជំនាញ​មួយ​ចំនួន​ដែល​ទទួល​សំណូក​ពី​បទល្មើស​នេសាទ ដែល​ហ៊ាន​អនុវត្ត​ផ្ទុយ​ពី​ផ្លូវ​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

កាលពីពេល​កន្លង​ទៅ​ថ្មី​នេះ​សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើ​ការបង្ក្រាប​បទល្មើស​នេសាទ​នៅ​តំបន់​ទន្លេសាប​យ៉ាង​ក្តៅគគុក​ប៉ុន្តែ​នៅ​ពេល​ថ្មីៗ​នេះ ត្រូវបាន​គេ​រាយ​ការ​មក​ថា កំពុង​កើតមាន​ដូច​ភ្លៀងរលឹម​ទៀតហើយ  ដូច្នេះ គេ​ដាក់​ការសង្ស័យថា ក្រុមការងារ​សមត្ថកិច្ច​ដែល​ចុះ​បង្ក្រាប​កន្លងទៅ ហាក់បីដូច​ដេញ​ត្រី​ចូល​ស៊ង ដើម្បី​រង់ចាំ​ប្រមូល​ប៉ុណ្ណោះ  ដូច​ពាក្យចាស់​លោក​ពោលថា មាន់​ពង​ក្នុង​ជង្រុក​ស្រូវ វា​លែង​អី​នឹង​មិន​ស៊ី​ស្រូវ​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​តំបន់​ចុង​ឃ្នៀស​មាន​អ្នកនេសាទ​ល្មើស​ច្បាប់​ប្រភេទ យ៉ាំង​កាវ រុញ​ស៊ី​ប​ដែលជា​ជនជាតិ​វៀតណាម​សុទ្ធសាធ​ប្រកប​របរ​នេះ ដោយ​គេ​ដឹងថា​ជា​របរ​ដ៏​ធំ​មួយ​អាច​រកចំណូលបាន​ច្រើន​ជាគរ​ក្នុង​មួយ​ថ្ងៃៗ ហើយ​ពួកគេ​ក៏​បាន​បង់លុយ​ឲ្យ​សមត្ថកិច្ច​ចំរុះ​ជា​ពិសេស​ខាង​ជលផល​ជា​ដើម​៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង   អាន2434ដង អាជ្ញាធរស្រុកវ៉ារិនរៀបចំវេទិការសាធារណៈផ្សព្វផ្សាយភូមិឃុំមានសុវត្ថិភាព   អាន1529ដង ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ   អាន1785ដង តើវាសនាលោក ម៉ម-សូណង់ដូ ទៅជាយ៉ាងណាព្រឹកនេះ?   អាន1758ដង គណៈបញ្ជការឯកភាពខេត្ត បង្រ្កាបបានរថយន្តដឹកឈើ១គ្រឿងដំបូង   អាន1817ដង ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១)   អាន6098ដង របាយការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ទូទាំង​ប្រទេស​​ថ្ងៃ​ទី​១៩​តុលា​ឆ្នាំ២០១២   អាន1527ដង សាលាឧទ្ធរណ៍ដោះលែងលោកម៉មសូណង់ដូនៅថ្ងៃទី១៦   អាន1687ដង លោក ហេ យ៉ែម ហៅដូ មេប៉េអឹមស្នាក់ការសន្តិសុខលេខ ៦៧២ បើកដៃអោយកូនប្រុសវាយពលរដ្ឋម្នាក់ជិតស្ល?...    អាន1806ដង កន្លែងស្តុកឈើក្រញូងដ៏មហិមាមួយត្រូវបានសមត្ថកិច្ចចុះទៅដល់ហើយបន្ទាប់ពីអ្នកកាសែតបានរាយក?...    អាន1685ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      31846នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    74179នាក់
ខែនេះ    221452នាក់
ឆ្នាំនេះ   2965756នាក់
សរុប   56564652នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:27