ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ

ដោយៈ សហការី ភ្នំពេញ ថ្ងៃទី 30 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 10:22 នាទី ចំនួនអានៈ 2964

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ ដែល​មាន​ឯកឧត្តម​ ថោ​ង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ជា​ប្រធាន​ និង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ជា​អនុប្រធាន​ទី​១​ បាន​បើក​កិច្ចប្រជុំ​នៅ​ទីស្នាក់ការ​របស់​ខ្លួន​ជិត​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ ហើយ​កិច្ចប្រជុំ​ទាំងមូល​នោះ​បែរ​ក្លាយជា​វេទិកា​ជ្រួលច្រ​បល់​ ដ្បិត​ត្រូវ​បាន​អុកឡុក​ និង​ប្រមាថ​យ៉ាង​ចាស់ដៃ​រហូត​ដល់​ថ្នាក់​ដក​កាំភ្លើង​ដាក់​លើ​តុ​ និង​ភ្ជង់​ពី​សំណាក់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ សៅ​ សុខា​ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ និង​ជា​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិការ​ នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ ទទួល​បន្ទុក​ការងារ​សន្តិសុខ​-​សណ្តាប់ធ្នាប់​ ខណៈ​ផ្កាយ​៤​យោធា​រូប​នេះ​មាន​អាកា​រៈ​ស្រវឹងស្រា​ជោកជាំ​ ធ្វើ​ឲ្យ​សមាជិក​អង្គប្រជុំ​"​សាបមាត់​"​ និង​"​លស់​ព្រលឹង​"​គ្រប់​គ្នា​ ។​

​ប្រភព​ព័ត៌មាន​ដដែល​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ ពេល​សមាជិក​អង្គប្រជុំ​ចូល​តុ​ប្រជុំ​ជួបជុំ​គ្នា​សឹង​គ្រប់​ហើយ​នោះ​ ឯកឧត្តម​ផ្កាយ​៤​ សៅ​ សុខា​ ស្រាប់តែ​បាន​និយាយ​រៀបរាប់​ទាំង​កំហឹង​ថា​ ខ្លួន​ទទួល​បាន​ដំណឹង​មាន​គេ​រៀបចំ​ប្រុង​ដក​មុខ​តំណែង​ខ្លួន​ និង​បណ្តេញ​ខ្លួន​ចេញពី​បក្ស​ថែម​ទៀត​ ។​ ក្រៅពី​ការ​ដក​កាំភ្លើង​ដាក់​លើ​តុ​ និង​ភ្ជង់​ទៅ​លើ​សមាជិក​អង្គប្រជុំ​ ឯកឧត្តម​ផ្កាយ​៤​ សៅ​ សុខា​ បាន​ប្រមាថ​យ៉ាង​ចាស់ដៃ​ទៅ​លើ​ឯកឧត្តម​ នុ​ត​ សា​អាន​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​ ដែល​មាន​វ័យចាស់​ទុំ​ជាង​ ដោយ​ប្រើ​ពាក្យ​សម្តី​អសុរោះ​ធ្ងន់ៗ​ថា​ "​ហ្អែ​ង​ អាមឹង​"​ ។​ លើស​ពី​នេះ​ ឯកឧត្តម​ផ្កាយ​៤​ សៅ​ សុខា​ បាន​បញ្ជា​ទៅ​អង្គរក្ស​របៀប​គំរាម​ បើ​មាន​កម្លាំង​ខាង​ណា​ចេញ​មុខ​មក​អន្តរាគមន៍​ជួយ​ នុ​ត​ សា​អាន​ ត្រូវ​បាញ់​ចោល​ទាំងអស់​ ។​ កុំ​ថា​ឡើយ​សមាជិក​អង្គប្រជុំ​ សូ​ម្បី​តែ​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ដែល​ចូល​យក​ព័ត៌មាន​ក្នុង​កិច្ចប្រជុំ​នោះ​ ក៏​ភ័យ​បុក​ពោះ​គ្រប់ៗ​គ្នា​ដែរ​ ។​ ភាព​ច្រងេងច្រងាង​របស់​ឯកឧត្តម​ផ្កាយ​៤​ សៅ​ សុខា​ ត្រូវ​បាន​ធូរស្រាល​មក​វិញ​ បន្ទាប់​ពី​ឯកឧត្តម​ ថោ​ង​ ខុន​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បង្ហាញ​វត្តមាន​ស្ទុះ​ទៅ​ចាប់​ឱប​ និង​និយាយ​សម្រួល​ ខណៈ​សមាជិក​អង្គប្រជុំ​ រួម​ទាំង​ឧត្តមសេនីយ៍​ផ្កាយ​៣​ឯទៀតៗ​ផង​ ដូច​ជា​លោក​ឧត្តមសេនីយ៍​ លី​ កុសល​ ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​ និង​លោក​ឧត្តមសេនីយ៍​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​…​ជាដើម​ មិន​ហ៊ាន​ "​ហើបមាត់​"​ឡើយ​ ។​

​មិន​ទាន់​ដឹង​ថា​ តើ​ឯកឧត្តម​ នុ​ត​ សា​អាន​ និង​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ សម្តែង​នូវ​ការ​ឈឺចាប់​ និង​ប្រតិកម្ម​យ៉ាងណា​នៅឡើយ​ទេ​ ពាក់ព័ន្ធ​នឹង​អំពើ​ប្រមាថ​របស់​ឯកឧត្តម​ផ្កាយ​៤​ សៅ​ សុខា​ នោះ​ ខណៈ​មជ្ឈដ្ឋាន​នានា​ដែល​បានដឹង​ហេតុការណ៍​ នាំ​គ្នា​រិះគន់​ទៅ​លើ​អំពើ​របស់​ឯកឧត្តម​ផ្កាយ​៤​ សៅ​ សុខា​ បែប​នេះ​ ។​

​ឯកឧត្តម​ សៅ​ សុខា​ ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០០១០៥​ ។​ នាយទាហាន​រូប​នេះ​ទទួល​បានការ​តែងតាំង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៣៩៩/៧៥​ ចុះ​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​១៩៩៩​ ពោល​គឺ​មាន​រយៈពេល​ជិត​២០​ឆ្នាំ​ហើយ​ និង​ក្រោយមក​ ត្រូវ​បាន​តែងតាំង​ជា​អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១០៩/០៦១​ ចុះ​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០០៩​ ។​ លើស​ពី​នេះ​ ឯកឧត្តម​ សៅ​ សុខា​ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៣១០/២២០​ ចុះ​ថ្ងៃ​ទី​០៩​ ខែមីនា​ ឆ្នាំ​២០១០​ ។​ ឥទ្ធិពល​អំណាច​របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ សៅ​ សុខា​ នៅ​ក្នុង​ជួរ​កង​យោ​ពល​ខេមរភូមិន្ទ​ គឺ​កម្រិត​មហិមា​ ក្នុង​ឋានៈ​ជា​មន្ត្រី​ជំនិត​ និង​ជា​នាយទាហាន​ដៃស្តាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

កម្ពុជាសុវណ្ណភូមិ​ ពុំទាន់អាចសុំការ​បកស្រាយ​ពី​លោក​ផ្កាយមាស៤​ សៅ សុខា បានទេព្រោះ​លេខ​ទូរស័ព្ទ​ខល​មិន​ចូលនៅ​ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤នេះ​​ ៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

មេប៉េអឹមស្រុកត្រពាំងប្រាសាទឃាត់ខ្លួនអ្នកកាសែតគ្រាន់តែអ្នកកាសែថតរថយន្តរបស់ខ្លួន   អាន1723ដង ក្រុ​ម​ហ៊ុ​ន​ឧក​ញ៉ា ​ទ្រី ​ភា​ព រ​ង​ការ​ចោទ​ប្រ​កាន់​ថាបាន​រំលោភ​ដីធ្លី​ប្រ​ជា​ពលរ​ដ្?...    អាន1817ដង សមត្ថកិច្ចចាប់បានចោរកាច់សោម៉ូតូ២នាក់   អាន1637ដង ជីវប្រវត្តិ​តស៊ូ និង​ការ​ចូល​រួម​ក្នុង​ផ្នែក​នយោបាយ​របស់​លោក បារ៉ាក់ អូបាម៉ា   អាន1693ដង ឃាតកម្មដ៏សាហាវលើអ្នកសារពត៌មាន    អាន1516ដង លោកអេងឆៃអៀង៖ សមត្ថកិច្ច​បានសំរុកចូលស្នាកការកណ្តាលរបស់គណបក្សសង្គ្រោះជាតិហើយ   អាន1706ដង ព្រះចៅអធិការបីវត្ត សពព្រះហឬទ័យចែកអំណោយដល់ជនរងគ្រោះដោយសារពស់ចឹក   អាន1842ដង អនុប្រធានមន្ទីរបរិស្ថានចុះស្រាវជ្រាវបង្ក្រាបបទល្មើសព្រៃឈើ បែជាត្រូវបន្ត្រីបរិស្ថានចោ?...    អាន1568ដង ស្នងការ​ប៉ូលិស​៖ ការ​បំផ្ទុះ​គ្រាប់បែក នៅ​ជាប់​របង​តុលាការ ជា​អំពើ​បង្កចលាចល​សង្គម   អាន1932ដង ក្រុម​សមត្ថ​កិច្ច​បាន​កំណត់​មុខ​សញ្ញា​ក្រុម​ចាប់​ជំ​រិត​កូន​ថៅ​កែ​នុំ​ប័ុង​បាន​ហើយ   អាន1822ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      32327នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    74660នាក់
ខែនេះ    221933នាក់
ឆ្នាំនេះ   2966237នាក់
សរុប   56565133នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:41