លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល

ដោយៈ សៀ វិចិត្រ ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 10 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 03:51 នាទី ចំនួនអានៈ 2138

លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន ដែល​នាំអោយ​បាត់​បង់​ចំណូល​របស់​រដ្ឋ​ ​​​​​ហើ​យ​​ទង្វើ​របស់​លោក​ ចាប​សុ​ផា​រិទ្ធ​ ​នេះត្រូវ​បាន​គេ​សង្ស័យ​ថា កំពុង​តែ​ផ្គើន​ទៅ​និង​បទបញ្ជារស់​ប្រ​មុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា។​

បើ​យោង​តាម​ក្រុម​អ្នក​រក​ស៊ី​ និង​​បង​ប្អូន​​ប្រជា​ពលរដ្ឋ​​បាន​​និយាយ​ថា ​ស្រុក​​ក្រុង​​ចំនួន ​៥ ​ក្នុង​​ខេត្ត​​បន្ទាយ​មាន​ជ័យ​ នៅតាម​​បណ្តោយ​​ជាយ​​ដែន​​រួម​មាន​ស្រុក​​ថ្ម​ពួក ​ស្រុក​​អូរជ្រៅ ​ស្រុក​​ម៉ាឡៃ ​ស្រុក​​ស្វាយ​ចេក ជា​ពិសេស​​ក្រុង​​ប៉ោយ​​ប៉ែត ​គឺក្រុម​​​ឈ្មួញ​​ទុច្ចរិ​កំពុង​​នាំ​​ចូល​​ម៉ូតូ​គេច​ពន្ធ​ និង​ទំនិញគេចពន្ធ​គ្រប់​ប្រភេទ ដូច​ជា​សាច់មាន់​ខូចគុណភាព និង​គ្រឿង​ឧបភោគបរិភោគជា​ច្រើន​ទៀត មកពី​ប្រទេស​ថៃ​យ៉ាង​គគ្រឹកគគ្រេង តែ​លោក​ចាប​សុផារិទ្ធ​ហាក់​សង្ងំស្ងៀម​រង​ចាំទទួល​លាភសការៈ​ពី​មន្រ្តីក្រោម​ឱ​វាទ​របស់ខ្លួន​ទៅវិញមិន​អើពើ​ទៅ​និង​បទ​បញ្ជារបស់​ថ្នាក់លើ​ទាល់​តែ​សោះ។​

តាមប្រភពខាងលើបានបញ្ជាក់ថា កាលពី​ពេល​ថ្មីៗ​នេះការ​បង្ក​ព្យុះភ្លៀង​យ៉ាង​អនាធិបតេយ្យ​របស់មេ​ប៉ូលិស​សេដ្ឋ​កិច្ច​​ខេត្ត​បន្ទាយមានជ័យលោក​ ចាប សុ​ផា​រិទ្ធិ ទំនង​អាង​ខ្នងបង្អែក​ទើប​មិន​ដែល​ក្រែង​ញញើត​អំពី​ច្បាប់​ទំលាប់​​ ឬថ្នាក់លើ​ឡើយ។

ពលរដ្ឋ​ខេត្ត​បន្ទាយ​មាន​ជ័យ ​តែងតែ​រំពឹងទុក​ថា លោក អាត់ខែម ជា​ស្នងការ​ខេត្ត​​ ដែល​ទើប​ឡើង​ថ្មី​នេះ នឹង​ធ្វើការកែទម្រង់​លុបបំបាត់​ភាព​អនាធិប​តេ​យ្យ​ នៃការដាក់​ប៉ុស្តិ៍​ជជុះ គាប​ជរ​មិតក្រុម​អ្នករកស៊ី​ដឹក​ជញ្ជូន​ទំនិញ ឱ្យ​បង់លុយ​ពី​តាម​រយៈ នគរបាល​សេដ្ឋកិច្ច​​ ឱ្យមាន​ប្រសិទ្ធភាព​​​ផង។

មិនតែប៉ុណ្ណោះ​ប្រជាពលរដ្ឋ​ក៏បាន​អោយ​ដឹង​​ថា គោលដៅ​ទី១​ហួស​ស្ពាន​ទឹកថ្លា ប្រមាណ​ជាង ១០០​ម៉ែត្រ ស្ថិតនៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សេរី​សោភ័ណ គេ​ឃើញ​ប៉ូលិស​១​ក្រុម​គ្រប់គ្រង​ដោយ​លោក ទិ​ត្យ ណារិន ធ្វើ​សកម្មភាព​ក៏​មិន​ធម្មតា​ទេ ដែល​ធ្វើឱ្យ​ក្រុម​អ្នក​រត់​តាក់ស៊ី អ្នក​ដឹកទំនិញ​ស្ទើរ​ស្រែកយំ​រាគ​នោម​គ្រប់ៗ​គ្នា ។ ឯ​គោលដៅ​ទី២ នៅ​ចំណុច​គល់ស្ពាន​សែន​សិន ស្ថិតនៅ​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សេរី​សោភ័ណ​ដែរ នៅ​ជិត​ស្នង​ការ​​ខេត្ត​បន្ទាយមានជ័យ​ផង​ ដែល​លោក​ស្នងការ​ក៏​បាន​មើលឃើញ​ក្រុម​នេះ​គ្រប់​ពេល​វេលា។

​ប្រភព​ពី​ក្រុម​ប្រជាពលរដ្ឋ​ដដែល​ក៏បាន​ លើកឡើង​​ថា ពេលខ្លះ​គ្រាន់តែ​ដឹក​អាចម៍មាន់ អាចម៍គោ យកទៅ ធ្វើ​ជី ដាក់​ដំណាំ​ក៏​ក្រុម​របស់​លោក ចាប សុ​ផា​រិទ្ធ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បន្ទាយមានជ័យ ចេញ​រថយន្ត​តាម​​ប្រដេញ​ឱ្យ​ចូល​បង់លុយ​ចំនួន ២​ម៉ឺន​រៀល ឬ ៤​ម៉ឺន​រៀល​ផងដែរ បើទោះបីជា​ដឹងថា ប្រជាពលរដ្ឋ​ដឹក​ត្រឹម​អាចម៍មាន់ អាចម៍គោ មិន​​មែន​ជា​ទំនិញ​ដែល​ត្រូវ​បង់ពន្ធ ឬ​ជា​ទំនិញ​ខុសច្បាប់​ក៏ដោយ។​

ពលរដ្ឋ​សំនូមពរ​ទៅ​ឯកឧត្តម ​នេតសាវឿនអគ្គស្នងការ​នគរ​បាល​ជាតិ និង​លោក សខេង ឧប្ប​នាយ​ក​​រដ្ឋ​មន្រ្តីនៃ​ព្រះរាជាណាចក្រ​កម្ពុជាមេត្តា​ត្រួត​ពីនិត្យ​លោក​ ចាបសុផារិទ្ធ ​ផង​ កុំ​អោយ​ធ្វើ​អ្វី​អា​ណា​ធិប​តេយ្យបែបនេះ ព្រោះ​វាអាច​ប៉ះពាល់​ដល់​ពលរដ្ឋ​ក្រីក្រ និងខូច​​កិត្តិយសដល់​ថ្នាក់ដឹកនាំ។

​យើង​ពុំទាន់​អាច​សុំ​ការ​បក​ស្រាយ​ពី​លោក​ ចាប​សុផារិទ្ធ​ បាន​ទេនៅ​ព្រឹក​ថ្ងៃទី២៥​នេះព្រោះ​មិន​មាន​លេខ​ទូរ​ស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំ​នង៕ ដោយ៖ សៀ-វិចិត្រ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

រថយន្តដឹកឈើល្មើសច្បាប់មួយគ្រឿងជាប់សំណាញ់សមត្ថកិច្ចទាំងព្រឹក   អាន1552ដង បទល្មើសឆក់ត្រីកើតពេញបន្ទុកនៅឃុំតាប៉ុន ស្រុកសង្កែ គ្មានអ្នកបង្ក្រាប មានតែអ្នកទៅដាក់ខែ   អាន1659ដង ព្រះរាជពិធិ ដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ   អាន1548ដង សាលាក្រុង​ភ្នំ​ពេញ​គួរ​តែ​បិតក្រុម​ហ៊ុនរថ​យន្ត​ក្រុងឡើង​ថ្លៃពេល​បុណ្យទាន   អាន1758ដង សម្ពន្ឋវាយសីខេត្តសៀមរាបធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មក?...    អាន2685ដង អារីណាក្លឹប​ជា​ទី​តាំង​សម្រាប់ក្រុម​ក្មេង​ទំនើងបើក​ឆាក​ប្រ​យុទ្ធគ្នាជា​រៀង​រាល់យប់    អាន2072ដង បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ   អាន12105ដង ដីលក់បន្ទាន់   អាន2879ដង នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់   អាន3320ដង អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅជិតទូរទស្សន៍CTN   អាន1870ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      32783នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    75116នាក់
ខែនេះ    222389នាក់
ឆ្នាំនេះ   2966693នាក់
សរុប   56565589នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:58