ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់?

ដោយៈ សហការី ខេត្តពោធិសាត់ ថ្ងៃទី 24 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 10:28 នាទី ចំនួនអានៈ 2319

មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេត្តពោធិ៍សាត់​យ៉ាង​រំភើយ​ជា​យូរ​ឆ្នាំ​មកនេះ។​

តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​អ្នក​រក ស៊ី​អារឈើ​ច្រៀក​ដឹកជញ្ជូន​ឈើ​ប្រណីត ដែល​ឆ្លងកាត់​ដែន​ជម្រក​សត្វ ព្រៃ​ភ្នំ​ឱ​រាល់ ខេត្ត​ពោធិ៍សាត់​បាន​ឱ្យដឹង​ថា មាន​មន្ត្រី បរិស្ថាន​ប្រចាំ​ស្នាក់ការ​នៅ​ចំណុច​អំពិល តម្រូវ​ឱ្យ​ពួកគេ​បង់​លុយ​ទាំង​ខាង ឈ្មួញ​រកស៊ី​ដឹក​ឈើ​ទាំង​ខាង​ឈ្មួញ​ទទួល ទិញ ឈើ​សរុប​៥០​ម៉ឺន​រៀល​ក្នុង​ឈើ​១​ម៉ែត្រ គូប​បើ​តវ៉ា​រឿង​តម្លៃ​នេះ​ពួក​មន្ត្រី​ទាំង នោះ​ចាប់​យក​មក ស្នាក់ការ​តែម្តង (Sic) ។​

ព័ត៌មាន​ទម្លាយ​ពី​ប្រភព​បន្តទៀតថា រទេះគោ​ក្របី​ដឹក ឈើ​ប្រភេទ​ធ្នង់ ខណៈ​ឈើ​គ្រញូង​ត្រូវបាន បិទ​ការទិញ​-​លក់ ចំណែក​ឈើ​នាងនួន​ក៏ ជិត​ផុត​ពូជ​ទៀត​នោះ​បាន​ដឹក​ឆ្លងកាត់​ក្រុម មន្ត្រី​បរិស្ថាន​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រាល់ ខេត្តពោធិ៍សាត់​ត្រង់​ស្នាក់ការ​ចំណុច​អំពិល ដែល​មានឈ្មោះ ភួង ស្រៀវ ជា ប្រធាន​ប្រចាំការ​ទាំងយប់​ទាំង​ថ្ងៃ ចាំ​ប្រមូល​លុយ តែ​ក្រុម​មន្ត្រី ទាំងនោះ​មិន​បង្ក្រាប​បទល្មើស​ទេ គឺ​ពួកគេ​បែរ​ជា​បណ្តាក់ គ្នា​ចាំ​យកលុយ ដោយ​តម្រូវឱ្យ​អ្នករកស៊ី ឈ្នួល​ដឹក​ឈើ​ទាំងនោះ​បង់លុយ​ចាប់ពី ២០​ម៉ឺន​រៀល​ក្នុង​១​ម៉ែត្រគូប ហើយ​តម្រូវ​ឱ្យ​ឈ្មួញ ឈើ​បង់​៣០​ម៉ឺន​រៀល​ក្នុង​មួយ​ម៉ែត្រគូប​ដូចគ្នា ។​

​បើ​តាម​ក្រុម​អ្នកស៊ីឈ្នួល​ដឹកឈើ​ប្រណីត​ទាំង នោះ​ដឹក​ចេញពី​ចំណុច​ស្នាក់ការ​អំពិល ក្នុង​១​រទេះផ្ទុ​កបាន ៨​ផ្លាន ដោយ​កម្រៃ​ដឹកជញ្ជូន​១​ម៉ែត្រគូប​៨០​ម៉ឺន រៀល​ទៅ​ដល់​ស្ពានដែក​ក្នុងស្រុក​ឱ​រាល់ ខេត្ត​កំពង់ស្ពឺ ហើយ​ពួកគេ​បររទេះ ដេក​ផ្លូវ​១​យប់​ឬ​២ យប់​ទើប​ទៅដល់​គោលដៅ ប៉ុន្តែ​ចាំបាច់ ត្រូវ​បង់លុយ​ឱ្យ​លោក ភួង ស្រៀវ ទើប ដឹកឈើ​ទាំង​នេះ​បាន ។  

​កន្លែង​ស្នាក់ការ ក្រុម​មន្ត្រី​បរិស្ថាន​ការពារ​ដែន​ជម្រក សត្វព្រៃ​ភ្នំ​ឱ​រាល់​នេះ​ក្លាយទៅជា​កន្លែង ទិញ​លក់​ឈើ​ប្រណីត​ទៅហើយ ព្រោះ​គេ ឃើញ​នៅ​ស្នាក់​ការ​នោះ​មានតែ​ឈ្មួញ ឈើ​ប៉ុណ្ណោះ បើ​មាន​ស្ថាប័ន ណា​ទៅ​បែប​មិន​ស្រួល​គឺ​ពួក​នោះ​រក​គន្លឹះ​បន្លំ ស្ទាក់​ចាប់​ឈ្មួញ​ដឹក​ឈើ​ដើម្បី​ឱ្យ​គេ​មើលឃើញថា ក្នុង​ដែន​គ្រប់គ្រង​របស់ គេ​គ្មាន ការអនុញ្ញាត​ដឹកឈើ​ខុសច្បាប់​នោះ​ទេ ។​

​មិនតែប៉ុណ្ណោះ ប្រភព​បន្តទៀតថា ករណី​នេះ​កើត មាន​ជា​យូរ​ឆ្នាំ​មកហើយ តាំង​ពី​ឈើ​គ្រញូង​រហូត​ដល់​ឈើ​នាងនួន​ធ្លាក់​ដល់ ធ្នង់ ហើយ​កាលពី​មាន​ឈើ​គ្រញូង ឬ​ឈើ នាងនួន គឺ​លោក ភួង ស្រៀវ បាន​ប្រមូល លុយ​ពី​ឈ្មួញ​រហូតដល់​រាប់​ពាន់​ដុល្លារ​ក្នុង ១​ជើងៗ ព្រោះ​ឈើ​ទាំងនោះ​មាន​តម្លៃ ប៉ុន្តែ​ក្រោយ មក​មាន​កាសែត​ក្នុងស្រុក​បាន​ចេញផ្សាយ ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ទើប លោក ភួង ស្រៀវ និង​បក្ខពួក​បាន​ឃុបឃិត ជាមួយ ឈ្មួញ​ប្រព្រឹត្ត​អំពើពុករលួយ​បិទបាំង​ថ្នាក់លើ ហើយ​ក្រោយមក​ក៏​ឃើញ ថ្នាក់លើ​ដក ភួង ស្រៀវ ចេញ​២ ទៅ​៣​ដង​រួចមកហើយ តែ​ដាក់​អ្នកផ្សេង បែប​មិន​សូវ​ចេះ​រក​លុយ​ឱ្យ​មេ​ទើប​បន្ត ដាក់​លោក ភួង ស្រៀវ មកវិញ ដដែល ។ ជាង នេះ​ទៅ​ទៀត​ករណី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង ដែន​ជម្រក សត្វព្រៃ​ភ្នំ​ឱ​រាល់​ដោយ​ចំហរ​កើតមាន​ជា​យូរយារ មក​ហើយ​ដោយ​ប្រជា ពលរដ្ឋ​មិន​ជឿ​លោក ភួង ស្រៀវ ហ៊ាន ធ្វើ​តែ​ម្នាក់ឯង​នោះទេ ប្រហែល​ជា​លោក ប៉ាន់ មរកត នាយក​គ្រប់គ្រង​ដែន​ជម្រក សត្វព្រៃ​ភ្នំ​ឱ​រាល់​ខេត្ត​ពោធិ៍សាត់​ជា​អ្នក បើកដៃ​តែម្តង​ក៏​អាច​ថា​បាន ។​

​ផ្ទុយទៅវិញ ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ខាងលើ មន្ត្រី​បរិស្ថាន​ការពារ​ដែនជម្រកសត្វព្រៃ ភ្នំ​ឱ​រាល់​ក្នុង​ខេត្ត​ពោសិ៍​តា់​អ្នក​យក​ព័ត៌យើង​មិន​អាច​សុំ​ការបំភ្លឺ​បាន​ពី​លោក ភួង ស្រៀវ បានទេ តែ​លោក ប៉ាន់ មរកត នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រាល់ និង ជា​ប្រធាន​ក្រុម​បង្ក្រាប​បទល្មើស​ផង​នោះ បាន​ពន្យល់​ខ្លះៗ​តាម​ទូរស័ព្ទ​ថា លោក ភួង ស្រៀវ​នៅ​ស្នាក់​ការ​ខាង​ក្រោម ខាងលើ​មាន​អ្នកគ្រប់គ្រង ផ្សេងគ្នា ចំណែក រឿង​ពាក់ព័ន្ធ​ផ្សេងៗ​ចាំ​លោក​ស្រាវជ្រាវ ។ ប៉ុន្តែ​ការឆ្លើយ​របៀប​នេះ​របស់ ប៉ាន់ មរកត ក៏​ត្រូវបាន​គេ​អះអាងថា ជាការ​ដោះសារ គេចវេស​ពី​អ្នកសារព័ត៌មាន​ប៉ុណ្ណោះ ព្រោះថា ជាទ​មាប់​បើ​ខ្មោ​ចស្រុក មិន​ឱ្យដៃ គឺ​ខ្មោច​ព្រៃ​មិន ហ៊ាន​ទេ ! ហើយ ប៉ាន់ មរកត ក៏​មិន​អាច​គេចផុត​ពី​ការចោទប្រកាន់​ថា ប្រព្រឹត្ត​អំពើពុញរលួយ​នោះ​ដែរ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ឈើហ៊ុបរាប់លានដើមត្រូវបានលោក ឧកញ្ញាឌីឌុក និងក្រុមហ៊ុនសំអឿនសុវណ្ណប្រើរណាយក្ស អារជ្រៀកឥត?...    អាន1973ដង មេញ្មួញឈ្មោះពុំ កំពុងសំរុកដឹកឈើក្រញូងមុនបោះឆ្នោត   អាន1828ដង បរិយាថ្ងៃនេះ៖ អ្នករកស៊ីក្បត់ជាតិរួចខ្លួន អ្នកកាសែតជាប់គុគ   អាន1751ដង ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប   អាន2940ដង ប្រធានមន្ទីរបរិស្ថានខេត្តបើកដៃអោយរថយន្ត ដឹកដីខ្សាច់ដឹកហូរទឹកធ្លាក់ពេញថ្នល់និងមិនគ្រប?...    អាន1912ដង ព្រៃឈើកោះរុង រងការកាប់បំផ្លាញជិតរលាយអស់ហើយ   អាន1693ដង សមត្ថកិច្ចបង្រ្កាបទីតាំងមួយកន្លែងលួចផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន1681ដង ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​លោក សម រង្ស៊ី   អាន1512ដង ដំណឹងជ្រើសរើសបុគ្គលិក    អាន1982ដង ការបែងចែកវ័យរបស់នារី   អាន4565ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34653នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    76986នាក់
ខែនេះ    224259នាក់
ឆ្នាំនេះ   2968563នាក់
សរុប   56567459នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:14