តារាហូលីវូតចិត្តស្លុយGwyneth Paltrowបានទុកខោស្លីបនៅឯផ្ទះដើម្បីធ្វើអោយរ៉ូបបែបរម្យទមមួយក្លាយជាអស្ចារ្យក្នុងពេលនាងបង្ហាញខ្លួនក្នុងពេលចាក់បញ្ចាំងខ្សែភាពយន្តថ្មីIron Man 3របស់នាងកាលពីថ្ងៃព្រហស្បត៍។
នាងទើបត្រូវបានទស្សនាវដ្តីPeopleតែងតាំងជាស្រីស្អាតបំផុតក្នុងលោកប្រចាំឆ្នាំ២០១៣កាលពីថ្ងៃពុធ។តារាវ័យ៤០ឆ្នាំរូបនេះបានដើរលើកម្រាលព្រំក្រហមនៅរោងមហោស្រពEl Capitan Theatreនៅក្រុងឡូស អ៊ែនជើឡេស រដ្ឋកាលីហ្វ័រញ៉ា ក្នុងរ៉ូបដែលមើលឃើញសាច់តាំងពីចុងជើងដល់ចង្កេះ។តែទោះជាយ៉ាងណាបន្ទះក្រណាត់ដែលឆ្លុះមើលដល់ក្នុងត្រូវបានរចនាពីចំហៀងឯកន្លែងសំខាន់ត្រូវបាំងបិទដោយសាច់ក្រណាត់ក្រាស់ធម្មតា។
ទោះជានាងអាចពាក់បាពណ៌ស្បែក ក៏មួយឈុតរបស់នាងនេះត្រូវបានគេគិតថាថ្មី និងទាក់ទាញភ្នែកមិនស្ទើរទេ៕
ថ្ងៃនេះ | 42788 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 85121 | នាក់ |
ខែនេះ | 232394 | នាក់ |
ឆ្នាំនេះ | 2976698 | នាក់ |
សរុប | 56575594 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:08 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net