តារាសម្តែងនាង ហ៊ូស៊ិងអឺ ថ្មីៗនេះបានសារភាពថាមានគូស្នេហ៍ថ្មោងថ្មី ដែលបុរសរូបនោះបានតាមសុំស្នេហ៍នាងជាយូឆ្នាំមកហើយ ចាប់តាំងតែពីតារាស្រីវ័យ២៩ឆ្នាំរាងចំណាស់រូបនេះ បានបែកចែកផ្លូវគ្នាជាមួយអតីតប្រុសស្នេហ៍របស់នាងគឺលោក វ៉ាងចុងចឺ កាលពីខែកក្កដា ឆ្នាំ២០១២។
ស្ថិតក្រោមបទសម្ភាសពីអ្នកសារព័ត៌មានពាក់ព័ន្ធនិងម្ចាស់ចិត្តថ្មីរបស់នាង ស៊ិងអឺ តារាសម្តែងស្រីរូបនេះ ឆ្លើយតបទាំងញញឹមញញែមថា ឥឡូវនេះនាងកំពុងមើលចិត្តបុរសនោះ តើគេស្រាលាញ់នាងស្មោះដែរឬទេ។ នាងស៊ិងអឺបន្ថែមថា បុរសដែលនាងស្រលាញ់ក្រោយនេះ គឺមិនមែនជាមនុស្សដែលបំរើការក្នុងរង្វង់សិល្បៈទេ គេជាអ្នកធ្វើការងារផ្សេង។
អ្នកគាំធ្លាប់គាំទ្រនាង ហ៊ូស៊ិងអឺ បាននិយាយថា ពួកគាត់ស្រលាញ់ទេពកោសល្យសម្តែងរបស់នាងយ៉ាងខ្លាំងបំផុតនោះគឺ ភាពក្រមិចក្រមើម ស៊ិចស៊ី ស្និតស្នាលមិនសូវចេះប្រកាន់ខ្លួន បើនិយាយអោយចំគឺឈុតឆាកប៉ើតមាត់តែម្តង៕ ដោយ៖ ពូសុខ
ថ្ងៃនេះ | 42822 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 85155 | នាក់ |
ខែនេះ | 232428 | នាក់ |
ឆ្នាំនេះ | 2976732 | នាក់ |
សរុប | 56575628 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:11 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net