យោងទៅតាមការស្រាវជ្រាវមួយដែលធ្វើឡើងដោយព្រឹត្តបត្រព័ត៌មាន New England Journal of Medicine បានឲ្យដឹងថា ការរួមភេទជាមធ្យមក្នុងរយៈពេល ៦នាទីអាចជួយដុតជាតិកាឡូរីត្រឹមតែ ២១កាឡូរីតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ ការរួមភេទដែលអាចធ្វើបានរហូតដល់៣០នាទី អាចជួយដុតជាតិកាឡូរីបានរហូតដល់៨៥ ទៅ ១០០កាឡូរី។ ក្រៅពីនេះ វានៅមានគុណប្រយោជន៍ជាច្រើនទៀត រួមមានធ្វើឲ្យមានចលនាបេះដូង បង្កើនប្រសិទ្ធភាពនៃការរំលាយអាហារ និងជួយពង្រឹងសាច់ដុំផងដែរ។ការហាត់ប្រាណពិតជាជម្រើសដ៏ល្អបំផុតសម្រាប់សុខភាពផ្លូវភេទមែនទេ?
ផ្អែកលើការស្រាវជ្រាវស្ដីពីសុខភាពផ្លូវភេទដែលធ្វើឡើងដោយគេហទំព័រ Electronic Journal of Human Sexuality បានបញ្ជាក់ថា ការហាត់ប្រាណជាទៀងទាត់បានធ្វើឲ្យរាងកាយរឹងមាំ និងបង្កើនភាពទាក់ទាញ ជាពិសេសជួយបង្កើនថាមពលទៀតផង។ ការស្រាវជ្រាវនេះក៏បានឱ្យដឹងទៀតថា អ្នកដែលបានហាត់ប្រាណជាប្រចាំ នឹងទទួលបានបទពិសោធន៍ជាវិជ្ជមានចំពោះខ្លួនឯង ហើយជាលទ្ធផលអាចអនុវត្តបានជោគជ័យក្នុងរឿងលើគ្រែប្រសើរជាងមុនទៀតផង។ ដូច្នេះ វាច្បាស់ណាស់ថា ការហាត់ប្រាណទៅវិញទេដែលជាជម្រើសដ៏ល្អបំផុតសម្រាប់សុខភាពផ្លូវភេទរបស់លោកអ្នក។
ការហាត់ប្រាណបែបណាជាជម្រើសដ៏ល្អបំផុតសម្រាប់សុខភាពផ្លូវភេទ?
ការស្រាវជ្រាវនេះបានរកឃើញថា ស្រីដែលធ្វើលំហាត់ប្រាណតាមបែបយូកា ទៀងទាត់នឹងជួយដាស់តឿនសតិអារម្មណ៍ឲ្យកាន់តែស្រស់ថ្លា និងស្វាហាប់ជាងមុន រួមទាំងជួយបង្កើនជាតិប្រេងនៅក្នុងខ្លួន ដែលសំខាន់បំផុតដល់សមត្ថភាពផ្លូវភេទ។ធ្វើដូចម្ដេចដើម្បីអាចប្រតិបត្តិការបានយូរ?ជាការពិត ការរួមភេទក្នុងរយៈពេលខ្លី អាចជួយដុតជាតិកាឡូរីនៅក្នុងខ្លួនអ្នកបានតិចតួចតែប៉ុណ្ណោះ។ ដូច្នេះ ដើម្បីជួយឲ្យលោកអ្នកអាចប្រតិបត្តិការក្នុងរយៈ ពេលយូរបានមួយកម្រិតទៀត លោកអ្នកប្រាកដជាត្រូវតែទទួលទានអាហារមួយចំនួន។ ការស្រាវជ្រាវខាងលើបានផ្ដល់ដំបូន្មានថា គួរតែទទួលទានអាហារមួយចំនួនដូចជា ងាវឬ បង្កងសមុទ្រ បន្លែបៃតង សណ្ដែកដី ចេក ខ្ទឹមស ឬស្ករកូកាកូឡា ជាដើម៕
ថ្ងៃនេះ | 42993 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 85326 | នាក់ |
ខែនេះ | 232599 | នាក់ |
ឆ្នាំនេះ | 2976903 | នាក់ |
សរុប | 56575799 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:19 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net