មនុស្សគ្រប់រូប របស់ជាតិសាសន៍នានា តែងតែចង់បានសុខភាពរឹងមាំ និងអាយុវែង ជាហេតុធ្វើអោយជាតិសាសន៍ផ្សេងៗ ព្យាយាមគិតនៅតម្រាអាយុវែង សម្រាប់ប្រទេសរបស់ខ្លួន ដោយឡែកពីគ្នា…។
ចិន: ជនជាតិចិន អោយតម្លៃខ្ពស់ទៅលើតៅហ៊ូ និងល្ងខ្មៅ ព្រោះសម្បូរទៅដោយ សារធាតុរ៉ែសំខាន់ៗ ជាច្រើនប្រភេទ។ គេនិយមយកល្ងខ្មៅ ទៅកិនអោយម៉ដ្ឋល្អ ទើបយកទៅលាយជាមួយទឹកក្តៅអ៊ុនៗ មិនដាក់ស្ករ ហើយទទួលទាននៅពេលព្រឹក និងមុនពេលចូលគេង ព្រោះវាធ្វើអោយរាងកាយរឹងមាំ មិនងាយកើតជំងឺ។ ជាពិសេសចំពោះមនុស្សស្រី ជួយធ្វើអោយសក់ខ្មៅរលោងស្អាត រដូវមកទៀងទាត់ និងមិនងាយមានជំងឺ ពេលឈានចូលដល់វ័យអស់រដូវ ដោយហេតុថា ល្ងខ្មៅមានសារធាតុបំប៉នអកមនភេទស្រី។
អេហ្ស៊ីប: ជនជាតិអេហ្ស៊ីប និយមយកដើមអុបឆឺយ (cinnamom) ទៅស្ងោរក្នុងទឹកដែលមានចំណុះប្រមាណ២-៣ពែង រហូតដល់ពុះ ហើយស្រង់យកកាកចេញ រួចដាក់ទឹកឃ្មុំចូលទៅ និងទទួលទានពេលក្តៅឧណ្ហៗ ដើម្បីបំបាត់អាការផ្តាសាយ ការពារជំងឺប្រកាច់ និងបន្ថយអាការឈឺចាប់ បានយ៉ាងមានប្រសិទ្ធភាព។
អង់គ្លេស: ជនជាតិអង្លេស និយមទទួលទានទឹកការ៉ុត ដែលទើបតែកិនថ្មីៗ ព្រោះអង់ស៊ីមនៅក្នុងទឹកការ៉ុត អាចសម្លាប់មេរោគនៅក្នុងពៅវៀន ការពារអាការរាគរូស និងបង្កាជំងឺមហារីកពោះវៀន។
បារាំង: ជនជាតិបារាំង ចូលចិត្តទទួលទានស្រាទំពាំងបាយជូរក្រហម នៅរាល់ពេលទទួលទានអាហារ ដើម្បីសម្លាប់មេរោគនៅក្នុងពោះវៀន ធ្វើអោយឈាមនិងខ្យល់ដើរស្រួល និងរំលាយជាតិខ្លាញ់នៅក្នុងសរសែឈាម ការពារការស្ទះសរសៃឈាម និងគាំងបេះដូង៕ បើស្រលាញ់សុខភាព សូមshare ទៅក្នុងបណ្តាញសង្គមរបស់អ្នក! ដកស្រង់ពីទស្សនាវដ្តីតារា
ថ្ងៃនេះ | 15648 | នាក់ |
ម្សិលមិញ | 43933 | នាក់ |
សប្ដាហ៍នេះ | 101923 | នាក់ |
ខែនេះ | 249196 | នាក់ |
ឆ្នាំនេះ | 2993500 | នាក់ |
សរុប | 56592396 | នាក់ |
ថ្ងៃទី 07 ខែ 05 ឆ្នាំ 2025 ម៉ោង 04:27 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net