យោងតាមប្រភពពត៌មានរបស់គេហទំព័រ អេមឺរេត (EMIRATES) បានឲ្យដឹងថា មាន ករណីដ៏អាក្រក់មួយ បានកើតឡើង នៅក្នុងរដ្ឋ Kerala ប្រទេសឥណ្ឌា ដោយសារតែ ក្មេងស្រីជំទង់ អាយុ ១៧ឆ្នាំ ម្នាក់ ត្រូវបានឪពុកបង្កើត និងឪពុកចុង របស់ខ្លួនរំលោភ អស់រយៈពេលជាង១ឆ្នាំមកហើយ ក្មេងស្រីរងគ្រោះរូបនេះ រស់នៅក្នុងគ្រួសារមួយ ដែលឪពុកម្តាយរបស់នាង ចែកផ្លូវគ្នា។
យ៉ាងណាមិញរឿងនេះត្រូវបានបែកធ្លាយ ដោយសារតែ នៅយប់មួយ មានអ្នករត់រទេះម្នាក់ មានចិត្តមេត្តា ជួយនាំនាងទៅកាន់ស្ថានីយ៍ប៉ូលីស រួចនាងក៏រៀបរាប់ដំណើររឿងទាំងអស់ ប្រាប់ទៅប៉ូលីសដើម្បីឲ្យជួយដល់រូបនាង។ បន្ទាប់មក មនុស្ស៨នាក់ ត្រូវបានឃុំឃាំង ដោយពួកគេបានបំពាន និងធ្វើបាបលើក្មេងស្រីរងគ្រោះ នាពេលកន្លងមក ដោយក្នុងនោះរួមមាន ឪពុកបង្កើត ម្តាយ និងឪពុកចុង ផងដែរ ហើយឪពុកទាំងពីរនាក់នេះ សុទ្ធតែបានរំលោភលើរូបនាង។
ទោះជាយ៉ាងណា មិនទាន់មានសេចក្តីរាយការណ៍ណា បញ្ជាក់ពីការកាត់ទោស អ្នកទាំងអស់នោះនៅឡើយទេ។ដូចគ្នានេះដែរ ក្នុងរដ្ឋ Kerala តែងតែមានករណីឪពុករំលោភកូន ជាញឹកញាប់ ដូចជាពេលកន្លងមក ក្មេងស្រី អាយុ ៦ឆ្នាំ ម្នាក់ ត្រូវឪពុករបស់ខ្លួន បង្ខំឲ្យផឹកស្រា និងចាប់រំលោភ ដែលនេះជាអំពើដ៏អាក្រក់បំផុត មិនគួរឲ្យកើតមានទាល់តែសោះ នៅក្នុងសង្គមមនុស្ស៕
ថ្ងៃនេះ | 39744 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 82077 | នាក់ |
ខែនេះ | 229350 | នាក់ |
ឆ្នាំនេះ | 2973654 | នាក់ |
សរុប | 56572550 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:16 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net