បង់ដាសេរី បេកាវ៉ាន់: គ្រឿងអលង្ការភ្លឺចិញ្ចាចចិញ្ចែង រួមទាំងការបាញ់កាំភ្លើង១៧ណាត់ បានញ៉ាំង អោយរាជពិធី អភិសេក បុត្រី របស់ស្តេចស៊ុលតង់ មានភាពអធឹកអធមជាខ្លាំង។
ព្រះនាង ហាចាស ហាហ្វីហ្សាស់ ស៊ូរុរុល ប៉ូកៃ វ័យ៣២ឆ្នាំ និងព្រះអង្គម្ចាស់ ហាជី មូហាម៉ាត់ រូសសេននី វ័យ២៩ឆ្នាំ បានបង្ហាញខ្លួន កាលពីថ្ងៃម្សិលមិញ នៅឯរាជសាលស្តេច ក្នុងពិធីដ៏អស្ចារ្យមួយ នៅក្នុងរាជវាំង ដែលមាន ១៧០០បន្ទប់ របស់ស្តេច ស៊ុលតង់ ដោយមានការ អញ្ជើញ ចូលរួមពីប្រមុខដឹកនាំ ប្រទេសដទៃ ជាច្រើន រួមមានលោកប្រធានាធិបតី ហ្វីលីពីន បេននិចនូ អាគីណូ (BenignoAquino) និងសម្តេច តេជោ ហ៊ុន សែនផង។
ក្នុងឈុតសម្លៀកបំពាក់ភ្លឺភ្លេកចិញ្ចាចចិញ្ចែង កូនក្រមុំត្រូវបានហែរហមដោយសេនា១៦នាក់ ដែលមានកាន់លំពែង និងខែល។
ព្រះអង្គម្ចាស់ក្សត្រីបានអង្គុយនៅពីមុខភ្ញៀវ ៣០០០នាក់ រួមទាំងលោកស្រីនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវាត្រា និងសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។
ជាមួយនឹង សម្លៀកបំពាក់ពណ៌មាសដើម្បីឲ្យសាកសមនឹងព្រះមហេសី កូនកំលោះត្រូវបានហែរហមទៅកាន់ទីកត្តិយសជាទីដែលស្តេចសុលតង់ បានកាន់ដៃ ព្រះអង្គម្ចាស់ រូសសេននី និងដាក់ដៃនោះលើថ្ងាសរបស់កូនក្រមុំ ដែលនេះជាសញ្ញាជូនពរនិងការស្រលាញ់ក្នុងវប្បធម៌របស់ម៉ាឡេ។
ក្អមទឹកផ្ការគ្រីស្តាល់ចំនួនពីរដែលមានដាក់ស៊ុតនៅក្នុងនោះ ត្រូវបានគេដាក់នៅមុខកូនកំលោះនិងកូនក្រមុំដែលតំណាងឲ្យការ សង្ឃឹម និងមានការបន្តពូជពង្ស ជាបន្តទៀត។ ពិធីរយ:ពេល២០នាទី គឺរួមទាំងមានការសូត្រមន្ដសុំពរព្រះផងដែរ។
គូរសេ្នហ៍នេះ ក៏ត្រូវបានគេហែរហមយាងចេញពីបន្ទប់ដោយព្រះអាណុជរបស់កូនក្រមុំ គឺព្រះអង្គម្ចាស់ អាដុល ម៉ាទីន ហើយបន្ទាប់ពី ពួកគេ ទាំងពីរ បានថើបដៃពូជពង្សក្សត្រដែលនោះរួមទាំង ស្តេចស៊ុលតង់ និងព្រះអគ្គរាជមហេសី សាឡាហេ។
ពិធីជប់លៀងគ្រោងបានធ្វើឡើង នៅពេលល្ងាច ដែលមានការចូលរួមពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីប រាសាក់ និង ភ្ញៀវកត្តិយសជាច្រើនទៀត។
ព្រះមហាក្សត្រិយ៉ានី អេលីហ្សាបេត ទី២ (Queen Elizabeth II) ក៏បានផ្ញើរសារអបអរចំពោះព្រះរាជវង្សក្សក្រព្រុយនេដែរ។
ភាពអធិកអធមក្នុងរាជវង្សក្សត្រព្រុយនេរាជពិធីអភិសេកគឺជារឿងសប្បាយ ដ៏កម្រមួយក្នុងប្រទេសព្រុយណេ ជាប្រទេស ដែលត្រូវបានគេ ស្គាល់ថា ជាកន្លែងដែលមានជីវិតសប្បាយតិចតួចដោយសារតែស្រាត្រូវបានគេហាមឃាត់ នៅក្នុងទំលាប់របស់ពួកអ៊ីស្លាម៕ ដោយ ជខ
ថ្ងៃនេះ | 42848 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 85181 | នាក់ |
ខែនេះ | 232454 | នាក់ |
ឆ្នាំនេះ | 2976758 | នាក់ |
សរុប | 56575654 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:12 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net