រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បាននិយាយថា ខ្លួនបានដាក់ពង្រាយកងកម្លាំងយោធា ក្នុង តំបន់១៨ខុសៗគ្នា ដើម្បីទប់ទល់ទៅនឹងអំពើហិង្សា ខណៈដែលពួកម៉ូស្លីមមានការខឹងសម្បាយ៉ាងខ្លាំង ទាក់ទងទៅនឹងខ្សែភាពយន្តសហរដ្ឋអាមេរិក ដែលបានបង្ហាញការចំអកទៅលើពួកអ្នកកាន់សាសនាអ៊ីស្លាម។
យោងតាម Channel News Asia ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១២ បានឲ្យដឹងថា កងនាវាជើងទឹក សហរដ្ឋអាមេរិកពីររូប ត្រូវបានសម្លាប់ក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីក្រុមសកម្មជនប្រដាប់ដោយ អាវុធ បានវាយប្រហារទៅលើមូលដ្ឋានទ័ពអាកាសសហរដ្ឋអាមេរិក ដែលការវាយប្រហារនេះ ជាការសង សឹករបស់ពួកអ៊ីស្លាម សម្រាប់ខ្សែភាពយន្តរបស់សហរដ្ឋអាមេរិក។
ការវាយប្រហារនេះ បានកើតមានឡើង បន្ទាប់ពីមានមនុស្សយ៉ាងហោចណាស់ ៦នាក់ ក្នុងនោះមានជន ជាតិ អេស្ស៊ីប ទុយនេស៊ី លីបង់ និងស៊ូដង់ ត្រូវស្លាប់ ខណៈដែលមន្ត្រីប៉ូលិសព្យាយាមការពារក្រុមបេសក កម្មសហរដ្ឋអាមេរិក ពីការចោលដុំថ្មពីសំណាក់កុ្រមបះបោរ។
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Leon Penetta បាននិយាយថា រដ្ឋាភិបាលកុ្រងវ៉ាស៊ីនតោន បានដាក់កងកម្លាំងរបស់ខ្លួន ដើម្បីទប់ទល់ទៅនឹងការរីករាលដាល នៃអំពើហិង្សាបន្ទាប់ពីខ្លួនបានបញ្ជូននាវាប្រឆំាងអំពើភេវរកម្មពីរគ្រឿងទៅកាន់ប្រទេសលីប៊ី និងយ៉េម៉ែន ដែលបានចតនៅឆ្នេរអាហ្វ្រិកខាងជើង។
រដ្ឋមន្ត្រីការបរទេសរូបនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក បានត្រៀមខ្លួនជាស្រេច ដើម្បីការពារក្នុងករណី ការបះបោរនេះ រីករាលដាលរហូតហួសពីការគ្រប់គ្រង។ បើទោះបីជាលោកមិនបានបញ្ជាក់ច្បាស់យ៉ាង ណាក្តី ប៉ុន្តែប្រភពព័ត៌មានបានឲ្យដឹងថា មន្ទីបញ្ចកោណកំពុងពិចារណា តែមិនទាន់បានចេញសេចក្តីសម្រេចណាមួយនៅឡើយ ទាក់ទងទៅនឹងការបញ្ជូននាវាទីបីបន្ថែមទៀត ដើម្បីការពារស្ថានទូតរបស់សហរដ្ឋអាមេរិក៕ ដោយ ជខ
ថ្ងៃនេះ | 42848 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 85181 | នាក់ |
ខែនេះ | 232454 | នាក់ |
ឆ្នាំនេះ | 2976758 | នាក់ |
សរុប | 56575654 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:12 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net