បរិយាយថ្ងៃនេះ៖ មិនបានដាំមិនបានស្រោច ពូកែខាងកាប់បំផ្លាញ

ដោយៈ ផ្លុងរ៉េត សៀមរាប ថ្ងៃទី 28 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 08:45 នាទី ចំនួនអានៈ 1501

មនុស្ស​លោក​យើង​អាច​រស់​រាន​មាន​ជី​វិត​ទៅ​បាន​គឺ​អា​ស្រ័យ​ទៅ​លើ​ធម្ម​ជាតិ​ដែល​នៅ​ជុំ​វិញ​ខ្លួនយើង​ ហើយ​ធម្ម​ជាតិ​ក៏​បាន​​ផ្តល់ផល​ប្រ​យោជ​ន៍​ជា​ច្រើន​សំ​រាប់​មនុស្ស​ សត្វ​ដែលកំ​ពុង​តែ​រស់​នៅ​មាន​ជីវិត និង​ផ្តល់​ភាព​ស្រស់​បំ​ព្រង​ ជា​ម្លប់​ត្រ​ឈឹង​ត្រឈៃគួរ​ទាទី​មនោ​រម្យ ប៉ុន្តែ​អ្វី​ដែល​គួរ​អោយ​សោក​ស្តាយ​នោះ​គឺ បច្ចុប្ប​ន្នមាន​មនុស្ស​មួយ​ចំ​នួន​មិន​ចេះ​ស្រលាញ់​ធម្ម​ជាតិ​ ចូល​ចិត្ត​តែ​កាប់​រាន​បំ​ផ្លាញដោយ​ឥត​សំ​ចៃដៃ​ទៅ​វិញ ដែលគេ​​ចាត់​ទុក​មនុស្ស​ប្រ​ភេទ​នេះ​ជា​មនុស្ស​ចង្រៃ។

​បើ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​អោយ​ដឹង​ថា ព្រៃ​ឈើ​អាច​ជួយ​ផ្តល់​ជា​ម្លប់​ដល់​មនុស្ស​សត្វ​ អាច​ជួយ​ស្រូប​យក​ទឹក​ភ្លៀង អាច​ទប់​ទឹក​នៅ​ពេល​មាន​ទឹក​ជំ​នន់ អាច​ជួយ​ការ​ពារ​ខ្យល់​ព្យុះ អាច​ជួយ​កាត់​បន្ថយការ​កើន​ឡើង​នៃ​សីតណ្ហភាពក្តៅ​ហែង អាច​ជួយ​កាត់​បន្ថយ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ….។ល។ មិន​តែ​ប៉ុណ្ណោះ​មាន​ដើម​ឈើ​មួយ​ចំ​នួនគេ​យក​ទៅ​ដាំ​ធ្វើ​ជា​សួន​ច្បារដើម្បី​លំ​អរ​ក្នុង​ទី​​ប្រ​ជុំ​ជន​ក្នុង​ការ​បង្អួត​ភ្ញៀវ​ទេស​ចរណ៍​ជាតិ​ និង​អន្តរជាតិ ដូច​ជា​ដើម​ឈើ​នៅ​តាម​ដង​ផ្លូវ​ក្បែរ​​ព្រះរាជ​ដំ​ណាក់​ក្នុង​ខេត្ត​សៀម​រាប​នេះ​ជា​ដើម​។

បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ថា អាជ្ញា​ធរ​ខេត្តសៀម​រាប​​ដែល​ទើប​តែ​ឡើង​កាត់​តំ​ណែង​ថ្មី កំពុង​តែ​បញ្ចេញ​ស្នាដៃ​ក្នុង​ការ​អភិ​វឌ្ឍន៍​ផ្លូវ​ថ្នល់​អោយ​បាន​ធំ​ទូលាយ​ដើម្បី​អោយ​ងាយ​ស្រូល​ក្នុង​ការ​ធ្វើ​ចរាចរណ៍ ប៉ុន្តែ​រាល់​ការ​អភិវឌ្ឍន៍នៅ​ក្នុង​ខេត្ត​នេះ​​ភាគ​ច្រើន​គឺ​កាប់​បំ​ផ្លាញ​ធន​ធាន​ធម្ម​ជាតិ​ ដែល​ជា​ស្នា​ដៃ​នៃ​បុព្វ​បុរស​ជំ​នាន់​ដើម​បាន​បន្សល់​ទុក​ ដូច​ជា​ការ​កាប់​ដើម​គគឺ​ធំៗ​នៅ​មុខ​សណ្ឋាគារ​សុខាកន្លង​ទៅ​ថ្មី​ៗ​នេះ​ជា​ដើម។​

បើ​យោង​តាម​ការ​រិះ​គន់​ក្នុង​បណ្តាញ​សង្កម​ (Facebook) បាន​អោយ​ដឹងថា ពល​រដ្ឋ​កម្ពុជា​ ជាពិសេស​ពលរដ្ឋ​ក្នុង​ខេត្ត​សៀម​រាប​ មិន​បាន​ស្វា​គមន៍​ចំ​ពោះ​អាជ្ញា​ធរ​ខេត្ត​ដែល​បាន​កាប់​បំ​ផ្លាញ​ដើម​ឈើ​ធំ​ៗ​នៅ​មុខ​សណ្ឋាគារ​សុខា​នោះ​ទេ ហើយ​ពួក​គាត់​កំ​ពុង​មាន​ការ​ព្រួយ​បារម្ភណ៍​យ៉ាង​ខ្លាំ​ង​ទៅ​លើ​គំ​រោង​ថា អាជ្ញាធរ​និង​កាប់​ដើម​យាង គគឺ​តាមដង​ផ្លូវ​​ដែល​ស្ថិត​នៅ​បណ្តោយ​ផ្លូវ​ជាតិ​លេខ​០៦ ខាង​លិច​ព្រះ​អង្គចេក​ព្រះ​អង្គចម និង​នៅ​ក្បែរ​ព្រះ​រាជ​ដំ​ណាក់​ទៀត​ផង​។

ពល​រដ្ឋ​ខេត្ត​សៀម​រាប​រិះ​គន់​ធ្ងន់​ថា បើ​អជ្ញាធរ​ខេត្ត​ចង់​ពង្រីក​ផ្លូវ​អាស៊ាន​ក៏​គួរ​ទុក​ដើម​ឈើ​ប៉ុន្មាន​ដើម​ដែល​មាន​ចម្ងាយ​ប្រ​ហែល​តែ​មួយ​គីឡូ​ម៉ែត្រ​បួន​ជ្រុង​តែ​ប៉ុណ្ណោះ​ ចាំបាច់​កាប់​បំ​ផ្លាញ​ធ្វើ​អី ព្រោះ​ដើម​ឈើ​ទាំង​នេះ​វា​មាន​អាយុ​កាល​យូរឆ្នាំ​​ណាស់​ទៅ​ហើយ ម្យ៉ាង​ទៀត​ដើម​ឈើ​ទាំង​នេះ​វា​ដុះ​ក្នុង​បរិវេណ​ជុំ​វិញ​ព្រះ​រាជ្យ​​ដំ​ណាក់​ ដែល​សម្តេច​តា​តែង​តែ​អើត​មើ​ល​ហើយ​ញញឹមទៅ​លើ​ម្លប់​ដ៏​ត្រ​ជាក់​កាល​ពី​ព្រះ​អង្គនៅ​មាន​ព្រះជន។ ពល​រដ្ឋ​បន្ត​សង្ស័យ​ថា អភិបាល​ខេត្ត​ឡើង​ថ្មី​មិន​ចូល​ចិត្ត​ដើម​ឈើ ហើយ​ប្រ​ហែល​មាន​គំ​រោង​កាប់​ដើម​ឈើ​ក្បែរព្រះ​រាជ​ដំណាក់​អស់​ រួច​គាស់​ទាង​ព្រះ​រាជ​ដំ​ណាក់​ទៀត​ផង​ ព្រោះថាព្រះ​រាជ្យ​​ដំ​ណាក់​នេះក៏ទើស​ផ្លូវ​របស់​លោក​អភិបាល​ខេត្ត​ថ្មីនេះ​ដែរ។

ពល​រដ្ឋ​ខេត្ត​សៀម​រាប​យក​ដៃ​គគ់​ទ្រូវ​រួច​លាន់​មាត់​ថា ឱ!​ពុទ្ធោ!អើយ​មិន​ដែល​បាន​ដាំដើម​ឈើ​ទាំង​នេះ​បាន​មួយ​ដើម​សោះ តែ​បែ​ជា​មក​កាប់​បំ​ផ្លាញស្រួល​ៗ​បែប​នេះ​ទៅ​វិញ តើ​គេ​កំ​ពុង​តែ​អភិវឌ្ឍន៍​ជាតិ ឬបំ​ផ្លាញជាតិ?

មជ្ឈដ្ឋាន​ទូទៅ​យល់​ឃើញ​ថា បើ​អាជ្ញាធរ​ចង់​អភិវឌ្ឍន៍​ខេត្ត​សៀម​រាប​មែន​នោះ​លោក​អាច​ធ្វើ​ផ្លូវ​អោយ​បាន​ច្រើន​ដូច​នៅ​ទី​ក្រុម​ភ្នំ​ពេញ​ ដើម្បី​បញ្ជៀស​ការ​កក​ស្ទះ​ចរាចរណ៍នៅ​រដូវ​មុណ្យ​ទាន​ម្តងៗ ហើយ​ពង្រី​ក្រុង​អោយ​បាន​ធំ និង​ជា​ពិសេស​ត​ភ្ជាប់​បណ្តាញ​អគ្គីសនី​ដល់​ពល​រដ្ឋ​ជាយ​ក្រុង​ប្រើ​ប្រាស​ផង កុំ​សម្ងំ​ភ្លឺ​ចិញ្ចាំ​ចិញ្ចែង​តែ​ម្នាក់​ឯង​នៅ​កណ្តាល​ទី​ក្រុង​ប៉ុនសំ​បក​ក្តាម​នេះ​អី។

ពល​រដ្ឋ​សូម​អង្វ​រ​អស់​លោក​អាជ្ញា​ធរ​មេត្តា​ពិចារ​ណា​សាជា​ថ្មី​ឡើង​វិញ មុន​និង​ដាក់​បញ្ជា​អោយ​គេ​បំ​ផ្លិច​បំ​ផ្លាញ​ដើម​ឈើ​ដែល​មាន​អាយុ​រាប់​រយ​ឆ្នាំ​ទាំង​នេះ។ ពួក​គាត់​បន្ថែម​ថា បើ​មិន​បាន​ជួយ​ដាំ​កុំ​តែ​ជួ​យ​បំ​ផ្លាញ​ទៅ​បាន​ហើយទាន៕ បើ​គាំ​ទ្រ​អត្ថ​បទ​ខាង​លើ​សូម​ជួយ​ចែក​រំ លែក​បន្ត​តាម​បណ្តាញ​សង្គម​របស់​អ្នក!

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្?...    អាន2169ដង ក្រុម​និសិត្ស​ខ្មែរ​នៅ​ចិន​កោរសក់​​កាន់ទុក្ខ​ព្រះ​​បរមសព​​សម្តេច​ឪ​   អាន1770ដង ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន   អាន2494ដង សុខភាព: សាច់ឆ្កែអាចធ្វើអោយអ្នកទទួលទានឆ្លងជំងឺបីប្រភេទ   អាន2039ដង អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់   អាន2207ដង លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់   អាន2401ដង ស្នងការ​ប៉ូលិស​៖ ការ​បំផ្ទុះ​គ្រាប់បែក នៅ​ជាប់​របង​តុលាការ ជា​អំពើ​បង្កចលាចល​សង្គម   អាន1932ដង អបអរសាទរ ការប្រកួតកីឡាវាយសី ដណ្ដើមពានរង្វាន់ ៧មករាលើកទី២១ នៅខេត្តសៀមរាបថ្ងៃទី២៨-២៩ ខែមក?...    អាន2437ដង ចៅសង្កាត់ជ្រាវ គ្រោងប្តឹងបុគ្គល៣នាក់ ដែលញុះញង់ប្រជាពលរដ្ឋ អោយរារាំងការស្តារត្រពាំងបុរ?...    អាន1760ដង ដកតំណែងព្រះរាជអាជ្ញារងខេត្តព្រះវិហារម្នាក់   អាន1921ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34930នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77263នាក់
ខែនេះ    224536នាក់
ឆ្នាំនេះ   2968840នាក់
សរុប   56567736នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:24