បទល្មើសឆក់ត្រីកើតពេញបន្ទុកនៅឃុំតាប៉ុន ស្រុកសង្កែ គ្មានអ្នកបង្ក្រាប មានតែអ្នកទៅដាក់ខែ

ដោយៈ ខេត្តបាត់ដំបង ថ្ងៃទី 19 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 03:56 នាទី ចំនួនអានៈ 1660

បទល្មើសឆក់ត្រីនៅព្រៃរនាម នៅឃុំ តាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង​កើតឡើងពេញបន្ទុក គ្មានអ្នកបង្ក្រាបទេ មានតែអ្នកដើរយកលុយ ដាក់ខែជាមួយឈ្មួញនិងក្រុមអ្នកនេសាទខុសច្បាប់ទាំងនោះ បើទោះជាដឹងថា សកម្មភាពល្មើសទាំងនោះជាអំពើរខុសច្បាប់ និងប្រឆាំងជាមួយបទបញ្ជារបស់រដ្ឋាភិបាល ក៏ដោយ ។

ប្រភពពពីប្រជាពលរដ្ឋបានរាយការមកថា នៅតាមបឹងធំៗ មានដូចជា ១.ទំនប់តាង៉ែ ២.អន្លុងតូល ៣.ភូមិចាក់អង្ករ ៤.ពាមផ្សោត ៥.បឹងល្ហា ៦.នាគកក ជាកន្លែងក្តៅគគុក ដែលជាតំបន់រនាម ស្ថិតក្នុង ខេត្តបាត់ដំបង មានអ្នកឆក់ត្រីរប់សិបនាក់ ក្នុងមួយថ្ងៃប្រើម៉ាស៊ីនឆក់ត្រីជាច្រើនគ្រឿង ដើរឆក់ត្រី បានម៉ាសេរី គ្មានសមត្ថកិច្ចចុះបង្ក្រាបទេ។

ក្រុមអ្នកដើរឆក់ត្រីនៅចំនុចបឹងខាងលើ សុំមិនបញ្ចេញឈ្មោះបានឲ្យសារពត៌មានអង្គរថែមស៍ដឹងនៅ ថ្ងៃទី ១៧ ខែមិនា ឆ្នាំ២០១៤នេះថា ក្នុងមួយខែៗពួកគាត់បានបង់ប្រាក់មិនតិចជាង៥០ម៉ឺន ទៅ១លានទេ ក្នុងម្នាក់ ឲ្យសមត្ថកិច្ចជាច្រើនស្ថាប័ន ដូចជា នគរបាល ប៉េអឹម មន្ត្រីជលផល ក្រុមអភិរក្ស ទើបពួកគាត់ហ៊ានមក ឆក់ត្រី និងដាកណរ៉ាវចាប់ត្រី បានដោយរលូនបែបនេះ។ គឺអ្នកឆក់ម្នាក់៥០ម៉ឺនរៀល អ្នកដាក់ណរ៉ាវម្នាក់ ១លានរៀល បើមិនបានបង់លុយឲ្យអស់លោកទេ ពួកខ្ញុំមិនអាចឆក់ត្រីបានទេ គឺត្រូវគេចាប់មិនខាន។

ប្រភពដដែលបានឲ្យដឹងថា រាល់ថ្ងៃនេះមានមន្ត្រីប៉ូលីស០២នាក់ផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋានស្រុកសង្កែ ទី១.ឈ្មោះ ឡាន  ទី២.ឈ្មោះ ផាត ដើរយកលុយដាក់ខែ ពេញព្រៃរនាម​ខាងលើ ពីក្រុមអ្នកឆក់ត្រី និង ដាក់ ណរ៉ាវ ដោយមិនគិតពីភាពវិនាសនៃពូជត្រីទេ ។ហើយសកម្មភាពទាំងនេះត្រូវបានគេចាត់ទុកថា ជាទង្វើ ដែលប្រឆាំងនិងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដ៏ធ្ងន់ធ្ងន់ ដែលមន្ត្រីមានសមត្ថកិច្ច មានជំនាញមិននាំគ្នាបង្រ្កាបបទល្មើស បែជានាំគ្នាដើរយកលុយពីអ្នកឆក់ត្រីធ្វើដូច គ្មានរឿងអ្វីកើតឡើង។

នាយខណ្ឌ័រដ្ឋបានជលផលខេត្តបាត់ដំបង លោក ជួង សភា​ បានបានឲ្យដឹងតាមទូរសព្ទ័ថា លោកសូមទទួល ស្គាល់បទល្មើសទាំងនោះពិតជាមានមែន ក៏ប៉ុន្តែមានអ្នកយកឈ្មោះជលផលទៅប្រើដើម្បី យកលុយពីអ្នក នេសាទ​ខុសច្បាប់ដែរផង។

ចំពោះឈ្មោះ ឡាន និងឈ្មោះ ផាត ដែលគ្រប់គ្នាគេស្គាល់ថា ជាមន្ត្រីនគរបាល ដែលកំពុងរងការចោទ ប្រកាន់ ថា ដើរប្រមូលប្រាក់ពីពួកអ្នកឆក់ត្រីខុស ច្បាប់នៅតំបន់ខាងលើ មិនទាន់អាចសុំការបំភ្លឺបានទេ ជុំវិញការចោទ ប្រកាន់នេះ។  អង្គភាពសារពត៌មាន អង្គរថែមស៍ សូមទទួលយកការអធិប្បាយពីអស់លោក នៅពេលខាងមុខ ដោយក្តីសោមនស្ស។

លោក ចាន់ សុផល អភិបាលខេត្តបាត់ដំបង គួរមើលចំនុចខ្វះចន្លោះនិងដុលក្អែលកូនចៅរបស់លោកដែល ឈរនៅគោលដៅខាងលើផង បើបណ្តោយតទៅទៀតខេត្តរបស់លោកអភិវឌ្ឍន៍ទៅមុខមិនរួចទេ ព្រោះមាន តែមន្ត្រីពុករលួយ ឃើញបទល្មើសនេសាទខុសច្បាប់នៅនឹងភ្នែកហើយគ្មានអ្នកបង្ក្រាប បែជានាំគ្នាទៅដាក់ ខែដើម្បីបានលាភសក្ករះពីពួកឈ្មួញខុសច្បាប់ទៅវិញ៕ ដោយ កែវ នាង 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ផ្ទះ៣ខ្នងត្រូវភ្លើងឆេះខ្ទេចទៀតហើយ   អាន1717ដង សមត្ថកិច្ចចោទប្រកាន់មនុស្សពីរនាក់ថាបំប៉ោងព័ត៌មាន   អាន1624ដង ចោរប្លន់ប្រដាប់អាវុធ៣នាក់ប្លន់ទូមាសបាញ់មនុស្សធ្លាយពោះ   អាន1698ដង តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសា...    អាន4152ដង ករណី ឈូក បណ្ឌិតសាលាឧទ្ធរណ៏ផ្តើមសវនាការថ្ងៃទី២៧កុម្ភៈ   អាន1602ដង ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ   អាន3599ដង ផ្កាយ២ឡៅតុងហានដឹកជញ្ជូនគ្រឿងសំណង់បង់ពន្ធមិនគ្រប់   អាន1597ដង នឹកសង្សាចាស់   អាន1935ដង CCHR ផ្តល់​អនុសាសន៍​ឲ្យរដ្ឋាភិបាល​អាណត្តិថ្មី បង្កើត​ទូរទស្សន៍​ជាតិ​ឯករាជ្យ​មួយ   អាន1816ដង ឃាត់ខ្លួនមេខ្យល់នាំស្ត្រីខ្មែរទៅរៀបការប្តីនៅប្រទេសចិន   អាន671ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39402នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81735នាក់
ខែនេះ    229008នាក់
ឆ្នាំនេះ   2973312នាក់
សរុប   56572208នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:07