​ប្រ​ធា​ន​ម​ន្ទីរ​ទេស​ចរ​ណ៍​ខេត្ត​កោះកុង​ អ​ង្កន់​ដីល​ក់ឬ​ជួ​លតា​ម ​អំ​ពើ​ចិ​ត្ត

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 20 ខែ 01 ឆ្នាំ 2014 វេលាម៉ោង 12:14 នាទី ចំនួនអានៈ 1766

ប្រ​ជាព​លរដ្ឋ​​នៅ​​ខេត្ត​កោះកុ​ង​បាន​ឲ្យ​​ដឹងថា កា​រ​ពុះ​​ច្រៀក​​ដី​ម​ណ្ឌល​ព័ត៌​មាន​​ទេស​ចរណ៍​​នេះ​ជួ​ល​ឲ្យ​ឯក​ជន​ធ្វើ​​អាជីវក​ម្ម ជា​​រឿង​មិន​​ត្រឹម​ត្រូវ​​នោះទេ ​​ព្រោះ​ទី​តាំង​មួ​យ​នេះ​​កន្លង​មក គឺ​ជា​មណ្ឌ​ល​ស​ម្រាប់​ចែ​កចាយ​ព័ត៌​មាន​ជូន​ដ​ល់​ភ្ញៀវទេ​សចរ​​ជាតិ​និង​អ​ន្តរជាតិ ​មកពី​​ទីជិត​​ឆ្ងាយ ជាពិ​សេ​ស​វា​​ជា​ដី​សា​ធារ​ណៈ​រប​ស់​រដ្ឋ​មិ​នគួរ​ពុះ​​ច្រៀក​ជួ​ល​ទៅ​​ឲ្យ​ឯក​ជន ធ្វើ​ជា​កន្លែង​លក់ដូរ​ឬ​ធ្វើ​អាជីវកម្ម​ដោយ​អនាធិបតេយ្យ​នោះទេ​។ លោក ប៊ុន បៀ​វ បាន​ពុះ​ច្រៀក​លក់ ជួល​ឲ្យ​ឯកជន សូម្បីតែ​ដី​ក្នុង​បរិវេណ​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង ក៏​លោក ប៊ុន បៀ​វ ពុះ​ជា​ពីរ​ដែរ ហើយ​ដី​ដែល​បែង​ចែកជា​ពីរ​ចំណែក​នោះ​មិនដឹង​ជា​លោក ប៊ុន បៀ​វ យកទៅ​ធ្វើជា​កម្មសិទ្ធិ​ខ្លួនឯង​ឬក៏​យកទៅ​ជូន​អ្នកណា​ទេ ព្រោះ​គ្មាន​នរណា​សួរនាំ ។​ លោក ប៊ុន លើ​ត ជា​អភិបាល​ខេត្តកោះកុង បានផ្តល់​គោលការណ៍ ឬ​យោបល់​ឲ្យ​លោក ប៊ុន បៀ​វ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង​អង្កន់​ដី​ការិយាល័យ​ព័ត៌មាន​ទេសចរណ៍ ដែល​ស្ថិតនៅតាម​បណ្តោយ​ឆ្នេរ​ព្រែ​កកោះ​ប៉ោ ក្នុង​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ឬក៏​យ៉ាងណា​នោះទេ​។ ប៉ុន្តែ​ពេលនេះ​លោក ប៊ុន បៀ​វ បាន​ពុះ​ច្រៀក​ដី​ទីតាំង​មណ្ឌល​​ព័ត៌មាន​ទេសចរណ៍​ជា​កង់ៗ​លក់​ឬ​ជួល​ឲ្យ​ឯកជន​ធ្វើ​អាជីវកម្ម បាត់បង់​សោភ័ណភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​ស្ទើរតែ​មើល​លែង​យល់​ទៅហើយ មិនដឹង​ជា​ប្រាក់ចំណូល​ពី​ការ​កាត់​ដី​កង់ៗ​លក់​ឬ​ជួល​ឲ្យ​ឯកជន​នេះ បង់​ចូល​ផ្នែក​ណាខ្លះ​ទេ គ្រាន់តែ​ដឹងថា វា​ជា​រឿង​ពុក​រលួយ​​ដែល​លោក ប៊ុន បៀ​វ ជា​អ្នកផ្តើមគំនិត​ក្នុង​ការប្រមូល​ផលប្រយោជន៍​យកទៅ​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន​។​

មន្ត្រី​មួយចំនួន​ក៏បាន​បញ្ជាក់​ផងដែរ​ថា កាលពី​ជំនាន់​លោក យុទ្ធ ភូ​ថង ធ្វើជា​អភិបាល​ខេត្ត​កោះ​កុ​ង គឺ​លោក ប៊ុន បៀ​វ ធ្លាប់បាន​ស្នើសុំ​ដី​របស់​ខេត្ត​ចំនួន​២​កន្លែង គឺ​មួយកន្លែង​សម្រាប់​សាងសង់​មន្ទីរ​ទេសចរណ៍ និង​មួយកន្លែង​ទៀត​សម្រាប់​សង់​មណ្ឌល​ព័ត៌មាន​ទេសចរណ៍ ហើយដោយ​យល់ថា​ការស្នើសុំ​របស់លោក ប៊ុន បៀ​វ មាន​ភាពសមរម្យ​បម្រើ​ឲ្យ​ផល​ប្រ​យោ​ជន៍​សាធារណៈ លោក យុទ្ធ ភូ​ថង ក៏បាន​សម្រេច​ផ្តល់​ដី​ធំៗ​ចំនួន​២​កន្លែង​ទៅតាម​សំណើ​របស់លោក ប៊ុន បៀ​វ​។ ប៉ុន្តែ​មកដល់​ម៉ោង​នេះ បែរជា​លោក ប៊ុន បៀ​វ យក​ទីតាំង​ដី​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​ពុះ​ច្រៀក​ជា​កង់ៗ​លក់​ឬ​ជួល​ឲ្យ​ឯកជន​ធ្វើ​អាជីវកម្ម​ឬ​សង់​ជា​កន្លែង​លក់ដូរ​តាមតែ​អំពើ​ចិត្ត​ហើយ​គេ​មិន​ច្បាស់​ទេ​ថា​ប្រាក់ចំណូល​ដែល​បានមកពី​ការលក់ ឬ​ជួល​ដី​ទាំង​នេះ​ត្រូវ​បង់​ចូល​ផ្នែក​ណាខ្លះ ហើយ​លោក ប៊ុន លើ​ត ជា​អភិបាល​ខេត្តកោះកុង ក៏​ទំនងជា​ទទួលបាន​ផលប្រយោជន៍​ខ្លះ​ដែរ​ហើយ​មើលទៅ​ទើប​ស្ងៀមស្ងាត់​។​

ពាក់ព័ន្ធ​នឹង​បញ្ហា​ នេះលោក ថោង ខុន ជា​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ពិនិត្យ​ស្រាវជ្រាវ​ករណី​នេះ​ឡើងវិញ​ជាបន្ទាន់ មិនគួរ​ទុក​ឱកាស​ឲ្យ​លោក ប៊ុន បៀ​វ ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​ទៀ​តែ​។ ​គេ​មិន​ច្បាស់​ទេ​ថា​តើ​ប្រាក់​ដែល​បានមកពី​សេវា​ផ្សេងៗ​តាមរបៀប​ពុករលួយ​នោះ លោក ប៊ុន បៀ​វ យកទៅ​បែងចែក​ថ្នាក់​ណាខ្លះ គ្រាន់តែ​ដឹងថា​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង​ដ៏​មានអំណាច​ម្នាក់នេះ​មានការ​ផ្លាស់ប្តូរ​ជីវភាព​ធួរធារជាងមុន ​៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សាលាក្តីខ្មែរក្រហមនឹងបើកសវនាការលើបណ្តឹងសារទុក្ខប្រឆាំងការដោះលែង អៀងធីរិទ្ធ   អាន1503ដង សេចក្តីជូនដំណឹង   អាន1813ដង ក្រសូងពត៌មានព្រមានដល់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង   អាន1734ដង ក្រុម​យោធា​បាញ់​រះ​បណ្តាល​ឲ្យ​ពលរដ្ឋ​ម្នាក់​រង​របួស​ធ្ងន់ ​ក្នុង​ទំនាស់​ដីធ្លី​នៅ​ខេ?...    អាន1811ដង សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ?...    អាន2368ដង លោក កែមលី អ្នកវិភាគឯករាជត្រូវបានឃាត្តករបាញ់សម្លាប់នៅម៉ោងជាង៩ព្រឹកនេះ   អាន1941ដង ចំណងដៃថ្ងៃអាទិទ្យ៖ ចុច អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក?...    អាន3720ដង អ្នកភូមិបឹងកក់ និងអ្នកបុរីកីឡាដាក់ញត្តិសុំឲ្យ ស្ថានទូតអាមេរិច ជប៉ុន សហភាពអឺរ៉ុបជួយ    អាន1709ដង ចំណុះជើងវត្តក្រពុំឈូកតវ៉ាមិនទទួលស្គាល់និងគណៈគ្រប់គ្រងវត្តដែលតែង តាំដោយបក្សពួកនិយម   អាន1755ដង លោកអេងឆៃអៀង៖ សមត្ថកិច្ច​បានឃាត់រថ​យន្ត​របស់លោក​ កឹមសុខា កាលប៉ុន្មាននាទីមុននេះបន្តិច   អាន1823ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34626នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    76959នាក់
ខែនេះ    224232នាក់
ឆ្នាំនេះ   2968536នាក់
សរុប   56567432នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:12