លោក ឡុង​​ស្រេ​ង ​ល្បី​ឈ្មោះ​ក្លា​យ​ជាឧ​ត្តម​សេ​នី​យ​ត្រី ​អនុ​ប្រ​ធាន​នា​យ​ដ្ឋាន ​ន​គរបា​ល​សេដ្ឋ​កិ​

ដោយៈ ភ្នំពេញ ថ្ងៃទី 31 ខែ 12 ឆ្នាំ 2013 វេលាម៉ោង 12:29 នាទី ចំនួនអានៈ 1776

 ​លោក​នា​យ ​ឡុង ​ស្រេង ​កាន់​តែ​​វប៉ាន់​​ជា​ង​មុ​ន​​នេះ ដោ​យ​សារ​​ហេតុ​​ថា កាល​ពី​មុ​ន​គាត់ (​​ឡុង ​ស្រេង​) ​មា​ន​បុ​ណ្យ​ស​ក្ដិ​ត្រឹ​ម ថ្នាក់​​ជា​វរ​សេនី​យ៍ និ​ង​ជា​អ​តីត ​នាយ​ការិ​យាល័​យ រ​ដ្ឋបា​ល​ស​រុប ​នៃ​នាយ​កដ្ឋាន ន​គរបាល​​ប្រឆាំ​ង បទ​ល្មើស​​សេដ្ឋកិ​ច្ច ក្រសួង​ម​ហា​ផ្ទៃ គាត់ ​មាន​ឈ្មោះ​​ល្បី​ខ្ទ​ខ្ទា នៅ​ក្នុង​ចំ​​ណោម​ពួ​ក​ឈ្មួ​ញៗ​…​ ធ្វើឲ្យ​​គាត់​មា​ន​ទ្រ​ព្យស​ម្បត្តិ  ​ស្ដុកស្ដម្ភ​​មហា​សាល​ ប៉ុណ្ណឹង​ទៅហើយ​… ចុះ​ទម្រាំ​ពេលនេះ គាត់ (​ឡុង ស្រេង​) ត្រូវបាន​ថ្នាក់លើ​កំពូលៗ ជួយ​ជ្រោមជ្រែង តែងតាំង​មុខតំណែង ឲ្យ​គាត់​បាន​ឡើង បុណ្យ​សក្ដិ​ធំ​ជាង​មុន ក្លាយ​ជា​ឧត្តមសេនីយត្រី អនុប្រធាននាយកដ្ឋាន នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ តទៅទៀត​នោះ មិនដឹង​ជា​ធ្វើឲ្យ​គាត់ កាន់តែ​មាន​ឈ្មោះ​ល្បី និង​ត្រូវប៉ាន់​ខ្លាំង​ឡើងៗ ថែម​ទៀត​យ៉ាងណាទេ​? យោងតាម​ប្រភព ព័ត៌មាន​មួយ​ចំនួន ទាំង​កន្លងមក ក៍​ដូច​ថ្មីៗ​នេះ បានឲ្យដឹងថា  មកដល់​សព្វថ្ងៃ​លោក ឡុង ស្រេង អតីត​ជា​នាយការិយាល័យ រដ្ឋបាល​សរុប នៃ​នាយកដ្ឋាន​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួង​មហាផ្ទៃ​នោះឥឡូវ​កាន់តែ​ត្រូវប៉ាន់ ខ្លាំង​ឡើងៗ​ថែមទៀត​ហើយ ក្រោយពី​គាត់ ត្រូវបាន​ថ្នាក់លើ តែងតាំង​ឲ្យបាន​ឡើង  បុណ្យ​សក្ដិ​ធំ​ជាង​មុន ក្លាយ​ជា​ឧត្តមសេនីយត្រី អនុប្រធាន នាយកដ្ឋាន​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែល​មាន​សិទ្ធិ​អំណាច អាច​ដឹកនាំ​គ្រប់គ្រង ទៅលើ​មន្ត្រីៗ នគរបាល​សេដ្ឋកិច្ច ប្រចាំ​នៅ​រាជធានី​ភ្នំពេញ ជា​បន្ត​ទៀត​រួច​មក ។​
​ថ្មីៗ​នេះ​ទៀត ក៍មាន​ព័ត៌មាន​ថា កើតមាន​ករណី​អាថ៌កំបាំង មិន​ប្រក្រតី​មួយចំនួន ដែល​គេ​បណ្ដោយ​ឲ្យ​ពួក​ឈ្មួញ ដឹក​ទំនិញ​គេច​ពន្ធ មាន​តម្លៃ​រាប់​ម៉ឺន ឬ​សែន​ដុល្លារ​ក្នុង​មួយថ្ងៃៗ នៅតាម​រថយន្តក្រុង ដឹក​អ្នកដំណើរ​មួយចំនួន ពី​ប្រទេស​វៀតណាម ឆ្លងកាត់​តាម​ច្រកទ្ធារព្រំដែន​បាវិត ចូល​មក​រាជធានី​ភ្នំពេញ ដោយ​មិន​មាន​ការត្រួតពិនិត្យ ឲ្យបាន​ល្អិតល្អន់ ឬ​ការបង្ក្រាប​ទប់ស្កាត់ ឲ្យបាន​ជាប្រចាំ ដូច​ភ្លៀងរលឹម ដូច​អ្វី​ដែល​សម្ដេច អគ្គ​មហាសេនា ប​តី​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ប្រកាស ដាក់បទបញ្ជា កន្លងមក​នោះ​ឡើយ ពោល​គឺ​មាន​ការបង្ក្រាប​ពី​លោក ឡុង ស្រេង ម្ដង​ដែរ​… តែ​ក្រោយមក​បាត់​ឈឹង​តែ​ម្ដង ។ ​ពាក់ព័ន្ធ​នឹង​មន្ត្រីៗ នគរបាល​សេដ្ឋកិច្ច  ក្រសួង​មហាផ្ទៃ​នេះ កន្លងមកក៍​មាន​ការរិះគន់ ពី​មហាជន​ថា ពួកគេ​តែង​បានដាក់​កុងត្រូល នៅ​តាម​ផ្លូវជាតិ​នានា  ដើម្បី​ចាំ​គាប​យកលុយ ពី​អ្នករកស៊ី​ដឹកឈើ និង​ពួក​ឈ្មួញ​ដឹក​ទំនិញ គេច​ពន្ធ​មួយ​ចំនួន ឬ​អ្នក​ប្រកបមុខរបរ ដឹកជញ្ជូន​ផ្លែឈើ ឬ​តាម​រថយន្ដ​តូចធំ ស្ទើរ​គ្រប់​ប្រភេទ ដូចជា​រថយន្ដ​ដឹក​ត្រី មាន់​ទា កូន​មាន់ ប្រហិត ជង្គង់ មាន់ សាច់មាន់​… ។​ល​។ ដោយ​មិន​មាន​ការ បង្ក្រាប​ទប់ស្កាត់ ឲ្យមាន​ប្រសិទ្ធភា​ពពិតប្រាកដ ទៅ​តាម​បទបញ្ជា​ប្រមុខ រាជរដ្ឋាភិបាល​កម្ពុជា និង​សេចក្ដីណែនាំ របស់​ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ព្រមទាំង​លិខិត​បញ្ជា បេសកកម្ម​របស់ អគ្គស្នងការ​នគរបាល​ជាតិ​នោះ​ទេ ។ ផ្ទុយទៅវិញ បើ​អ្នក​រកស៊ី​ដឹកជញ្ជូន  ទំនិញ​ល្មើសច្បាប់ ដែល​ធ្វើ​ចរាចរ​ឆ្លងកាត់ នៅមុខ​ប៉ុស្ដិ​កុងត្រូល​របស់​ពួកគេ បាន​ទូរស័ព្ទ​សុំ​ភ្លើង​ខៀវ ពី​លោក​ប្រធាន​កុងត្រូល ជា​មុន​រួច​ហើយ​នោះ ប្រាកដ​ជា​បាន​គេចផុត ពី​ការ​ប្រដេញ​តាម ក្រោមលេស​បង្ក្រាប ទប់ស្កាត់​បទល្មើស​សេដ្ឋកិច្ច ជា​មិនខានឡើយ ។​

​ ​មន្ត្រីៗប៉ូលិស​មួយចំនួន នៅ​នាយកដ្ឋាន នគរបាល​សេដ្ឋកិច្ច បាន​សំណូមពរ​ សូមឲ្យ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ នគរបាលជាតិ ព្រមទាំង​លោក​ឧត្តមសេនីយ៍ជា សុ​មេធី ប្រធាន​ថ្មី​នៃ​នាយកដ្ឋាន នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ មេត្តា​ជួយ​កែ​ទម្រង់ ឲ្យបាន​ស៊ីជម្រៅ នៅក្នុង​នាយកដ្ឋាន​នោះ​ផង ពោល​គឺ​កុំឲ្យ​កើតមាន​ករណី​ដូច​លោក ឡុង ស្រេង និង​បក្ខពួក ដែល​បាន​នៅ​កាន់​កន្លែង​ខ្លាញ់ ដុះ​ស្លែ​ជាច្រើន​ឆ្នាំ​មកហើយ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មនុស្សប្រុសស្រីតែងរឮកគ្នាដោយហេតុ ៦យ៉ាង   អាន2234ដង ក្រុមអ្នកសារព័ត៌មានជួបជុំគ្នាពិភាក្សាអំពីមូលដ្ឋានគ្រិះក្នុងការផលិតព័ត៌មានស៊ើបអង្កេត   អាន1686ដង សមត្ថកិច្ចបានដុតកំទេចគ្រឿងញៀនទ្រង់ទ្រាយធំដែលពុំធ្លាប់មាន   អាន1527ដង សហជីព យល់ព្រមកំណត់ប្រាក់ខែកម្មករ១២០ដុល្លារ   អាន1564ដង អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​កា?...    អាន2565ដង ស្ត្រីរងអយុត្តិធម៌ពីររូប ប្តឹងចៅក្រមម្នាក់និងក្រឡាបញ្ជីម្នាក់ទៅក្រសួងយុត្តិធម៌   អាន1873ដង រថយន្តប្រណីតកាត់តួ ឈ្មួញលួចនាំ ចូលរាល់ថ្ងៃ លក់ចែកចាយ ពេញប្រទេស ដោយអត់បង់ ពន្ធចូលរដ្ឋ មួយ?...    អាន1579ដង ឈ្មួញសម្រុកដឹកជញ្ជូនធ្យូង និងឈើចេញពីស្រុកចិត្របុរី ខេត្តក្រចេះ ទៅលក់ប្រទេសវៀតណាមទាំងថ?...    អាន1502ដង លោក ​ឯម​ ​សុវ​ណ្ណា​រ៉ា ​នាំរ​ថយ​ន្ត​ថៃច​ង្កូ​តស្តាំ​ចូល​ម​កក​ម្ពុ​ជាបា​ត់​ពន្ធ​រដ្ឋ   អាន1750ដង ទ្បានបុកម៉ូតូរឺម៉កដឹកបនែ្លពលរដ្ឋចាប់បានតៃកុង តែប៉ូលីសដោះលែងស្ងាត់ៗ   អាន1882ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35730នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    78063នាក់
ខែនេះ    225336នាក់
ឆ្នាំនេះ   2969640នាក់
សរុប   56568536នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:59