លោកគឹមឡេងទាហ៊ានសឹករងកំពុងប្រព្រឹត្តិអំពើពុករលួយផ្គើនបទបញ្ជាសម្តេចហ៊ុនសែន

ដោយៈ ខេត្ត​ឧត្តរ​មាន​ជ័យ ថ្ងៃទី 18 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 02:43 នាទី ចំនួនអានៈ 1619

ប្រ​ជាពល​រដ្ឋ​ និង​សមត្ថ​កិច្ច​ជា​ច្រើន​ស្ថា​ប័ន​បាន​និយាយ​តៗ​គ្នា​ថា លោកគឹម-ឡេង​ ទាហ៊ាន​សឹក​រង​បាន​កំ​ពុង​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ ក្រោម​ក្រ​សែ​ភ្នែក​លោក ស៊ុន-បូរ៉ាន់ មេបញ្ជា​ការ​សឹក​រង​ស្រុក​ត្រ​ពាំង​ប្រាសាទ ដែល​បាន​​តាំ​ង​ខ្លួន​ជា​សមត្ថ​កិច្ច​ ចាប់​ឈើ​ប្រ​ជា​ពលរដ្ឋ​ក្រី​ក្រ​យក​ទៅ​លក់​ផង រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខ្លួន​ឯង​ផង ដាក់​កុង​ត្រូល​ជជុះ​យក​លុយ​ពី​អ្នក​ដឹក​ឈើ​ផង ដែល​ទង្វើ​ទាំង​នេះ​កំ​ពុង​ត្រូវ​បាន​ពល​រដ្ឋ​រិះ​គន់​ថា ផ្គើន​បទ​បញ្ជា​របស់​សម្តេច​ហ៊ុន​សែន។

ប្រ​ភព​ពី​ប្រ​ជា​ពល​រដ្ឋ​ រាប់​រយ​នាក់​បាន​​និយាយ​ដូច​ៗ​គ្នា​ថា លោក​គឹមឡេង កំពុង​តែ​ក្អេង​ក្អាង​ដូច​កូន​ក្អាត់​ចូល​ក្អម ស្រប​ពេល​ដែល​ប្រ​ទេស​ជាតិ​កំ​ពុង​តែ​រៀប​ចំ​រដ្ឋា​ភិបាល​ថ្មី​មិន​ទាន់​បាន​នឹង​នរ នោះ​លោក​បាន​ឆ្លៀត​ឱកាស​លេង​ក្បាច់​គុណ​ហុងកុង​ ដោយ​តាំង​ខ្លួន​ជា​មេ​ប៉ុស្តិ៍ ដាក់​កុង​ត្រូវ​ជជុះ​នៅ​ចំ​នុច​ភូមិ​អូរ​ស្វាយ​ ឃុំ​អូរ​ស្វាយ ស្រុក​ត្រ​ពាំង​ប្រាសាទ ខាង​កើត​រង្វង់​មូល​អូរ​ស្វាយប្រ​ហែល​១០០​ម៉ែត្រ គាប​យក​លុយពល​រដ្ឋ​រក​ស៊ី​ដឹក​ជញ្ជួន​ឈើ​បន្តិច​បន្ទួច​ដាក់​ហោ​ប៉ៅ​ធ្វើ​មាន​ធ្វើ​បាន​ខ្លួន​ឯង។

ប្រ​ជា​ពល​រដ្ឋ​បន្ត​ថា ពួក​គាត់​ជីក​បាន​ឬស​ក្រ​ញូង​ពីរ​បី​ដុំ​ដឹក​ឆ្លង​កាត់​ប៉ុស្តិ៍​លោក​គឹម​ឡេង គឺ​ត្រូវ​បង់​លុយ​ពី​៨-ទៅ​១០​ម៉ឺន​រៀល​ជា​កំ​ហិត បើ​មិន​ដូច្នេះ​ទេ គាត់​ចាប់​យក​ឈើ​នេះ​ទៅ​លក់​ដោយ​ខ្លួន​ឯង មិន​មែន​ចាប់​បញ្ជូន​ទៅ​មេ​ព្រៃ​តាម​ច្បាប់​ទេ។

ពលរដ្ឋ​អ្នក​ស៊ី​ដឹក​ឈើ​ប្រ​ភេទ​បេង​ធ្នង គគឺ ត្រាច​យាង តាម​រទេះ​បាន​ត្អូញ​ត្អែទាំ​ង​ទឹក​ភ្នែក​ថា ក្រៅ​ពី​ធ្វើ​ស្រែ​ចំ​ការ​ពួក​គាត់​ស៊ី​ច្រៀក​ឈើ​ដែល​សល់​ពី​ឈ្មួញ​ធំៗគេ​កាត់​យក​ដើម​ធំ អស់​សល់​តែ​មែក​តូចៗ បាន​១ថ្ងៃពីរ​បីសន្លឹក​​គ្រាន់​លក់​យក​លុយ​ទិញ​ម្ហូប​ តែ​លោក​គឹម​ឡេង​ទាលុយ​ពី​៥ទៅ​១០​ម៉ឺន​រៀល​ជា​ថ្នូនិង​ការមិន​ចាប់​ចង​ ដែល​តំ​លៃ​នៃ​ការ​ទា​លុយ​នេះ លើស​ពី​តំ​លៃ​ឈើ​ទៅ​ទៀត។ ពួក​គាត់​បន្ត​ត្អូញត្អែ​ថា បើ​ឯកឧត្តម​ ជា-ម៉ន ឯកឧត្តម​ នួន-នៅ និង​លោក ស៊ុន-បូរ៉ាន់ នៅ​តែ​បន្ត​អោយ​លោក គឹម-ឡេង ដើរ​ចាប់​ពល​រដ្ឋ​យក​លុយ យក​ឈើ ឬ​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​បន្ត​ទៅ​ទៀត ពួក​គាត់​ច្បាស់​ជា​ស្លាប់​មុន​អា​យុ​ជាក់​ជា​មិន​ខាន ម្យ៉ាង​បណ្តោយ​អោយ​កង​ទ័ព​ប្រ​ព្រឹត្តិ​អំ​ពើ​ល្មើស​វិន័យ​បែប​នេះ​ ច្បាស់​ជា​ខូច​ឈ្មោះ​ដល់​អង្គ​ភាព​កង​ទ័ព​ អាប់​អោន​កិត្តិ​យស់​ដល់​ថ្នាក់​ដឹក​នាំ កំ​ពូល​ជាក់​ជា​មិន​ខាន។

ពល​ទា​ហ៊ា​ន​ម្នាក់​បាន​លួច​ខ្សឹប​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា មូល​ហេតុ​ដែល​លោក​ គឹម​-ឡេង​ ហ៊ា​ន​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ និង​ធ្វើ​ទង្វើ​ដ៏លាមក​​ដែល​គួរ​អោយ​ស្អប់​ខ្ពើម​បែប​នេះ​ គឺព្រោះ​លោកឡេង​ មាន​ខ្សែ​មាន​ខ្នង ជា​នាយ​រង​ភូមិ​ភាគ​៤​ម្នាក់នៅ​ពី​ក្រោយ​ខ្នង​ចាំ​ការ​ពារ តំ​ណែង​ទាំង​យប់​ទាំង​ថ្ងៃ ព្រោះ​លោក គឹម​-ឡេង ចេះ​រក​លុយ​សែន​ព្រេន ដល់​ថ្នាក់​លើ​របស់​គាត់​បាន​ដិត​ដល់។

ពល​រដ្ឋ​នៅ​ឃុំ​អូរ​ស្វាយ​សុំ​នូម​ពរ​ទៅ​ សម្តេច​ ហ៊ុន-សែន​ នាយ​ក​រដ្ឋ​មន្រ្តី​ថ្មី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា មេត្តា​ចាត់​ចែង​រក​កន្លែង​អោយ​លោក​ គឹម-ឡេង​ សំ​រាកអោយ​បាន​សុខ​ស្រួលផង ព្រោះ​នៅ​ខេត្ត​ឧត្តរមានជ័យ គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ហើប​មាត់​នែ​នាំ​ដាស់​ទឿន​លោក​ គឹម-ឡេង​ ដ៏មហាអស្ចារ្យ​នេះទេ ព្រោះ​គាត់​មាន​លុយ​មាន​ខ្នង មាន​អំ​ណាច ថែម​ចេះ​ប្រើ​ក្បាច់​ហុង​កុង​ ឬ​ច្បាប់​ព្រៃ​ទៀតផង។

ពាក់​ព័ន្ធ​ការ​ចោទ​ប្រ​កាន់​ខាង​លើ​នេះ អ្នក​យក​ព័ត៌មាន​យើង​ពុំទាន់​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក គឹម-ឡេង បាន​ទេ ព្រោះ​ទូរ​ស័ព្ទ​ពុំ​អាច​ទំ​នាក់​ទំ​នង​បាន​៕ ដោយ៖ ផ្លុង-រ៉េត​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ឡៅសុម៉េង បានបកស្រាយថាលោកទិញដីនិងផ្ទះពីលោក ធីវលី និងអ្នកស្រី ហូប៉ោះ ដោយស្របច្បាប់ពីក?...    អាន2275ដង តណ្ហាក្រាសនាំប្រុសសម្លាប់ប្តី និងចង​កូនព័តស្លាបសេកឃុំទុកក្នុងផ្ទះ   អាន1725ដង ខ្សឹបដាក់មេក្រូ៖ ក្រុមហ៊ុន ធីកាលឡឺរី និងសារមន្ទីរជាតិអង្គរ ចាត់ទុកអ្នករត់តាក់ស៊ី និងរឺម...    អាន2013ដង លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំ?...    អាន1218ដង បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត?   អាន4026ដង ពលរដ្ឋផ្អើលមើលព្រះភក្រ្កសម្តេចឪនៅលើព្រះច័ន្ទ   អាន1672ដង បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប   អាន2332ដង ព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះចៅក្រុងកម្ពុជា បានត្រាស់បង្គាប់   អាន1566ដង លោក ម៉ម ប៊ុនហេង បានប្រកាសបិទមន្ទីរពេទ្យ «វ៉ិចតូរៀ» ក្រោយចាប់បង្ខំនារីម្នាក់ឲ្យវះកាត់ និង?...    អាន1643ដង អនាគតពលរដ្ឋដែលបានទិញអចលនទ្រព្យមួយចំនួននឹងមានផលប៉ះពាល់ធ្ងន់ធ្ងរ   អាន1670ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      42788នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    85121នាក់
ខែនេះ    232394នាក់
ឆ្នាំនេះ   2976698នាក់
សរុប   56575594នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:08