ជនដៃដល់ជិត១០នាក់ស្លៀកពាក់ប៉ារ៉ាតាំងខ្លួនជាប៉េអឹមដឹកឈើខុសច្បាប់ប្រើអំពើហឹង្សាលើអ្នកកាសែត

ដោយៈ សៀ វិចិត្រ ខេត្ត​ឧត្តរ​មាន​ជ័យ ថ្ងៃទី 18 ខែ 12 ឆ្នាំ 2013 វេលាម៉ោង 06:05 នាទី ចំនួនអានៈ 1617

ជន​ដៃ​ដល់​ជិត១០នាក់ដឹកឈើខុសច្បាប់​ប្រើ​អំពើ​ហឹង្សា​លើ​ចាង​ហ្វាង​កាសែត កម្ពុជា​សុវណ្ណភូមិ កាល​ពី​វេលា​ម៉ោង​៩និង​៣០​នាទី​ យប់​ថ្ងៃទី​១៧ ខែ​ធ្នូ​ ឆ្នាំ២០១៣ នៅ​ចំ​ណុច​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំ​ង​ប្រាសាទ ខាង​ត្បូង​រង្វង់​មូល​អូរ​ស្វាយ​ប្រ​ហែល​៨រយម៉ែត។

លោក ផ្លុង-រ៉េត​ ចាង​ហ្វាង​កាសែត​កម្ពុជា​សុវណ្ណភូមិ​បាន​អោយ​ដឹង​នៅ​ព្រឹក​ថ្ងៃទី១៨ ខែ​ធ្នូ ឆ្នាំ២០១៣នេះ​ថា កាលពី​វេលា​ខាង​លើ មាន​រថ​យន្ត​ម៉ាក​តាកូម៉ា ពណ៍​ទឹក​ប្រាក់ ពាក់​ស្លាក​លេខ​ ស្វាយ​រៀង 2A-0257 ដឹក​ឈើ​ជា​ច្រើន​ឆ្លង​កាត់​រង្វង់​មូល​អូរ​ស្វាយ​ ចំ​ដៅ​ទៅ​ស្រុក​អន្លង់​វែង​តាម​ផ្លូវ​គ្រួស​ក្រ​ហម​ ក្រុម​​ហ៊ុន​រ៉ែ​ធ្យូង។ ដោយ​មាន​ការ​សង្ស័យ​លោក​បាន​បើ​រថ​យន្តម៉ាក​កាមរី​ឆ្នាំ​៩៣ ​មាន​គ្នា​៤​នាក់​តាម​ពី​ក្រោយ​ ហើយ​ស៊ី​ផ្លេ​ហៅ​សាក​សួរ​ព័ត៌មាន​ តែ​គ្រាន់​តែ​កូន​ចៅ​លោក​ចុះ​ពី​រថ​យន្ត​ភ្លាម​មិន​ទាន់​បាន​និយាយ​អ្វី​ផង​ ស្រាប់​តែ​មាន​មនុស្ស​ប្រុស​ប្រ​ហែល៨​នាក់​ ស្លៀក​ពាក់​ឈុត​ប៉ារ៉ា និង​ស្រី​ម្នាក់​ស្លៀក​រូបបាន​រត​មក​​វាយ​កូប​ចៅ​លោក​ដោយ​កណ្តាប់​ដៃ។ ឃើញ​ដូច​ឆ្នេះ​លោក រ៉េត​បាន​ចុះ​ពី​រថ​យន្ត​ទាញ​កាមេរ៉ាបំ​រុង​ថត​រូប តែ​ត្រូវ​បាន​ទាហ៊ាន​២នាក់​ដេញ​ប្រ​វាយ​ប្រ​តប់​​ក្នុង​គោល​បំ​ណង​ឆក់​យក​កាមេរ៉ា​បោក​ចោល តែ​លោក​បាន​អោប​កាមេរាជាប់​ ទើប​បណ្តាលអោយ​ទា​ហ៊ាន​ទាំង​នោះ​ចាប់​លោក​បោក​ទៅ​និង​ដី​គ្រួស​ក្រ​ហម​រហូត​ដាច់​ដៃ​ ដាច់​ជើងដូច​ក្នុង​រូប​ភាព។ ក្រុម​ជន​ល្មើស​ដៃ​ដល់​ខាង​លើ​បាន​ស្រក​ខ្លាំ​ងៗ​ថា ពួក​អា​អ្នក​កាសែត​ឯង​ហ៊ាន​ដេញ​ឡាន​ម៉េអឹម​ផង​រឺ អញ​ប៉េអឹម​?

លោក​រ៉េត​បាន​បន្តថា លោក​បាន​ខល​ទូរ​ស័ព្ទ​ទៅ​ឯក​ឧត្តម​នួន​នៅ រង​ភូមិ​ភាគ​៤ អោយ​ជួយ​អន្ត​រាគមន៍ ហើយ​ឯក​ឧត្ត​ម​នួន​នៅ​ថា បាន​ទូរ​ស័ព្ទ​អោយ​មេ​កង​ពល​គេ​ជួយ​ចាប់​ឡាន​ខាង​លើ​ហើយ។ ហើយលោក​ក៏បាន​រាយការណ៍ទៅ​លោក តង រង​ម៉េអឹម​ស្រុក​ត្រពាំង​ប្រាសាទ​ដែ​រ​តែ​អកុសល់​ មេ​របស់​លោក​តង​ប្រាប់​ថា មិន​មាន​កម្លាំ​ង​ម៉េ​អឹម​នៅ​ស្នាក់​ការ​ទេ ព្រោះជាប់​រវល់​ទៅ​យាម​ឯ​ក្រុម​ហ៊ុន​ឯក​ជន​មួយ។

សហការីរបស់​លោក​រ៉េតបាន​រាយការណ៍សុំ​អោយ​លោក​ យូឧត្តម ពល​ទាហ៊ាន​វីរសេនាតូចលេខ៤៣ សុំ​អោយ​ជួយ​បិទ​បារាសឃាត់​រថ​យន្ត​បង្ក​ហេតុ​ខាងលើ​តែ​លោក​ឆ្លើយ​ថា លោក​នៅ​ឆ្ងាយ។ សហការី​រូប​នេះ​បាន​ខល​ទូរ​ស័ព្ទ​ទៅ​លោក លីស្រេង មេវី​រសេនាតូងលេខ៤២៣​ជា​ច្រើន​ដង​តែ​លោក​មិន​បាន​លើក​ទូរ​ស័ព្ទ​ទេ។

លោក ផ្លុង-រ៉េត​ ក៏បាន​ខល​ទូរ​ស័ព្ទ​រាយ​ការ​ណ៍​ជូន​ទៅ​លោក​ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ខេត្ត​ឧត្តរមាន​ជ័យ​២​ដង​ដែរ​ តែ​លោក​មិន​បាន​លើ​ក​ទូរ​ស័ព្ទ​នៅ​បន្ទាប់​ពី​កើត​ហេតុ​ភ្លាមៗ។

លោក​រ៉េត​បាន​បញ្ជាក់ថា លោក​បាន​ចុះ​ស្រាវ​ជ្រាវ​យក​ព័ត៌មាន​បទ​ល្មើស​ឈើ​ក្រ​ញូង​នៅ​អាស័យ​ដ្ឋាន​ខាង​លើ​អស់​រយៈពេល​៤​យប់​កន្លង​ទៅ​ហើយ ដែល​ជា​ហេតុ​ធ្វើ​អោយ​ក្រុម​អ្នក​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​នៅ​តំ​បន់​នេះ មាន​ការ​ខឹង​សម្បាមិន​សប្បាយ​ចិត្តរហូត​ មាន​ការ​បើក​ឡាន​ឆាប​ចុះ​ឆាប​ឡើង​ រហូត​មាន​អ្នក​យក​ឈ្មោះ​ជា​ប៉ូលីស​ព្រំ​ដែន​ យក​កាំ​ភ្លើ​ង​មកគំ​រាម​កំ​ហែង​រូប​លោក​ទៀត​ផង។

លោក​រ៉េត​សូម​សំនូម​ពរ​ទៅ​សមត្ថ​កិច្ច​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ខេត្តឧត្តរមាន​ជ័យ​មេត្តា​ជួយ​ចាប់​ជន​ដែដល់​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់​ ជា​ពិសេស​ឯក​ឧត្តម​ នួននៅ រង​ភូមិ​ភាគ​៤ ព្រោះ​តំ​បន់​ខាង​លើ​ជា​តំ​បន់​ទាហ៊ានកាន់​កាប់។

អ្នក​យក​ព័ត៌មាន​យើង​កំ​ពុង​តែ​ព្យា​យាមតាម​ដាន​​ស្រាវ​ជ្រាវករណី​ខាង​លើ​ក្នុង​ការ​វែក​មុខ​ជន​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ខាង​លើ និង​ផ្លើម​ធំ ហ៊ា​ន​ប្រើ​អំ​ពើ​ហឹង្សា​លើ​អ្នក​កាសែត។ យើង​ពុំ​ទាន់​អាច​សុំ​ការ​បំ​ភ្លឺ​ពី​សមត្ថ​កិច្ច​ពាក់​ពាន់​បាន​ទេនៅ​ព្រឹក​ដដែល​នេះ។ សូម​រង​ចាំ​អាន​ព័ត៌មាន​លំ​អិត៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កម្មវិធី និងកាលអាកាស ព្រឹត្តិការណ៍អង្គរសង្គ្រាន ២០១៥   អាន1924ដង សមត្ថកិច្ចឃាត់ខ្លួនក្រុមអ្នកជួញដូរ ចាត់ចែងនិងសម្រួលអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធា?...    អាន1612ដង ជំនន់ទឹកពីថៃលិចភូមិខ្មែរ៥ភូមិឃុំអូរបីជាន់    អាន1708ដង ក្រុមអ្នកកាងបនល្បែងគំរាមកំហែង ប្រើហឹង្សា និងធ្វើអោខូចម៉ាស៊ីនថតរូបរបស់អ្នកកាសែត   អាន1587ដង រឹមសំអុនបើកដៃអោយក្រុមជនល្មើសរុញស៊ីបពេញឃុំកំពុងឃ្លាំង   អាន1689ដង រថយន្តដឹកម្នាង​សិលា​បង្កប់ឈើក្រញូងលោតមិនផុតពីភ្នែកសមត្ថកិច្ច   អាន1535ដង លោក សៅ សុគន់ និងលោកស្រី ឆេង ឈត់ ត្រូវបានគេចោទថា ក្លែងឯកសារយកដីគេ   អាន664ដង លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ   អាន2331ដង មេព្រៃស្រុកត្រពាំងប្រាសាទ បើកភ្លើងខៀវឱ្យមេឈ្មួញឈើឈ្មោះ ឆាយ ដឹកឈើដោយរលូន   អាន2046ដង គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់   អាន2414ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34930នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77263នាក់
ខែនេះ    224536នាក់
ឆ្នាំនេះ   2968840នាក់
សរុប   56567736នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:25