លោក​ ​តេង សួន​ សំងំ​​ប្រពឹត្តអំពើពុក​រលួយ​ប្រមូលលុយពី បទល្មើសលើផ្ទៃ​​ស​មុ​ទ្រគ្រប់ប្រភេទ

ដោយៈ សៀ វិចិត្រ ភ្នំពេញ ថ្ងៃទី 27 ខែ 12 ឆ្នាំ 2013 វេលាម៉ោង 12:03 នាទី ចំនួនអានៈ 1744

លោក តេង សួន​ប្រធាន​ក្រុមនគរបាល​បង្ក្រាប​បទ​ល្មើស​ដែនសមុទ្រ​ខេត្តកំពត​កំពុង ត្រូវគេ រិះគន់​យ៉ាង​ចាស់ដៃ​ពាក់ព័ន្ធ​នឹង​ករណី​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​បិទបាំង​បទ ល្មើស​ដែនសមុទ្រ​ដោយ​គ្មាន​កោតញញើត​ពី​ច្បាប់ទម្លាប់​ឬ​បទបញ្ជា​របស់​អគ្គស្នងកា​រ​នគរបាលជាតិ​នោះឡើយ។ មន្ត្រីនគរបាល​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ឲ្យ​ដឹងថា លោក តេង សួន អត់​ដែល បង្ហាញ​ស្នាដៃ​បង្ក្រាប​អ្វី​ធំដុំ​ទេ​គឺ​សំងំ​តែ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ ការដឹកជញ្ជូន​ឈើ​គ្រញូង​ខុសច្បាប់ និង​ការ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​ដែល​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ឆ្លងកាត់​ផ្ទៃសមុទ្រ​ខ្មែរ​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ខ្លួន​តែប៉ុណ្ណោះ។

គ្រាន់តែ​ការចំណាយ លុយ​បេសកកម្ម​សម្រាប់​ក្រុម​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ នេះ​ក្នុងមួយខែៗរាប់សិប​លាន​រៀល តែ​គ្មាន​ផលប្រយោជន៍​អ្វី​នោះទេ ដូច្នេះហើយ​បានជា​មន្ត្រី​តូចតាច​មួយចំនួន បាន​សំណូមពរ​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ ប្រកាស​រំសាយ​ក្រុម​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ​នៅ​ខេត្តកំពត​ចោល​ទៅ​ប្រសើរ​ជាង​ដើម្បី​សន្សំសំចៃ​ថវិកាជាតិ ព្រោះ​ថវិកា​នោះ​ប្រៀប​បានជា​ការជួយ​ចេញ​ការចាយវាយ​ឲ្យ​លោក​តេង សួន​ក្នុង​ពេលចេញ​ប្រព្រឹត្ត​អំពើ​ពូក​រលួយ​លើ​ដែនសមុទ្រ​តែប៉ុណ្ណោះ។ ប្រភព​ដដែល​បាន​បន្តថា តាំងពី​លោក​តេង សួន ក្លាយជា​មេ​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ កាលណា​មក គេ​ឃើញ​មានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​គេច ពន្ធ​ម្តងម្កាល​ដែរ ប៉ុន្តែ​មិនធំ​ដុះ​ទេ ហើយយូរៗធ្វើ​ម្តង​គ្រាន់​ឲ្យ​អ្នកកាសែត​ជួយ ផ្សព្វផ្សាយ​ពី​ស្នាដៃ ល្អ ដើម្បី​បិទបាំង​រឿងអាស្រូវ​របស់ខ្លួន​កុំ​ឲ្យ​ថ្នាក់លើ​ដឹង​ព្រោះ​អាច​ជ្រុះ​ស័​ក្តិ៍​ពី​ស្មា​ប៉ុណ្ណោះ។

ប្រភព​ដដែល​បាន​បន្តថា ម្ចាស់​បទល្មើស​ឆ្លងកាត់​លើ​ផ្ទៃសមុទ្រ​ជា​រៀងរាល់​យប់​តែង​បង់​លុយកាក់​អោយ​មន្ត្រី ប៉ូលីស​ព្រំ​ដែនទឹក​អស់ហើយ ជាពិសេស លោក តេង សួន បានដាក់​មន្ត្រីជំនិតៗរបស់គាត់​មាន ជំនាញ​ខាង​ស៊ីលុយ​ពី​ក្រុម ឈ្មួញស្ងាត់ៗមិន ខ្វល់ខ្វាយ​ពី​ការបង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ​នោះទេ​ដែល​ក្នុងមួយខែៗរាប់សិប​លាន​រៀល​យកទៅ​ចែកគ្នា​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន​យ៉ាង​រំ ភើ​យ ។ សេចក្តី​រាយ​ការ​ណ៏​ដោយឡែក​បានអោយដឹងថា នៅលើ​ផ្ទៃសមុទ្រ​របស់​កម្ពុជា ចាប់ពី​ខេត្តកំពត កោះកុង និង​ខេត្ត​ព្រះសីហនុ គឺមាន​បទល្មើស​គ្រប់​ប្រភេទ​ដូចជា​ទូក​ដឹកជញ្ជូន​ឈើ​គ្រញូង​ចេញពី ខេត្តកោះកុង​យ៉ាង​គគ្រឹកគគ្រេង​នាំយកទៅ​លក់​នៅ​ស្រុក​យួន ប្រព្រឹត្ត​ដោយ​ឈ្មួញ​ធំ។ ដោយឡែក មាន​ទូក​ដឹកជញ្ជូន​ប្រេងសាំង​គេចពន្ធ រួមទាំង​ប្រេងម៉ាស៊ូត មកពី​ស្រុក​សៀម  ចូល​ខេត្តកោះកុង ខេត្តកំពត និង​ខេត្ត​ព្រះសីហនុ មួយថ្ងៃៗចំណុះ​រាប់សិប​តោន គេ​មិនដែល​ឃើញ​ក្រុម​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ​របស់លោក តេង សួន យកចិត្តទុកដាក់​គិតគូរ​បង្ការ​បង្ក្រាប​ទប់​ស្កាត់​បទល្មើស​ទាំងនេះ​ទេ។

សូម្បីតែ​ទូក​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​មកពី​ស្រុក​យួន និង​ស្រុក​សៀម​របស់​ក្រុម​ឈ្មួញ​ទាំង​ធំ​ទាំង​តូច ជាពិសេស​ទូក​ដឹកទំនិញ​មកពី​ចំណុច​ខ្លង​ស៊ុន នៃ​ស្រុក​សៀម មក​លើកដាក់​ទំនិញ​នៅ​ចំណុច​ផែ​ស្រែអំបិល ផែ​កែវផុស សុទ្ធ​តែមាន​ទំនាក់ទំនង​បង់លុយ​ឲ្យ​លោក តេង សួន ជាប់​ជាប្រចាំ​ទើប​មិន​ដែលមាន​នរណា​ហ៊ាន​ប៉ះពាល់។ សម្រាប់​ទូក​នេសាទ​របស់ សៀម និង​យួន ដែល​បាន​ចូលមក​នេសាទ​ដោយ​ប្រើប្រាស់​ឧ​ប ករ​ណ៍​នេសាទ​ល្មើសច្បាប់​ក្នុង​ដែនសមុទ្រ​ខ្មែរ​យ៉ាង​អនាធិបតេយ្យ​នោះ ត្រូវបាន​មន្ត្រី​ខ្លះ​បង្ហើប​ឲ្យ​ដឹងថា ទូក​នេ សាទ របស់​សៀម យួន មួយគូៗត្រូវ​បង់លុយ​ឲ្យ​លោក តេង សួន មិនតិចជាង ១០ម៉ឺន​បាត​នោះទេ​ក្នុងមួយខែៗទើប​គ្មាន​ការបង្ក្រាប។ បើ​រួមបញ្ចូល​ទាំង​ទូក និង​សា​ឡង់ ដែល​ដឹកជញ្ជូន​ឈើ​គ្រញូង​យកទៅលក់​នៅ​ស្រុក​យួន​របស់​ឈ្មួញធំៗមួយចំនួន​ក៏ ក្រុម​ឈ្មួញ​បាន​បង់លុយ​ឲ្យ​ក្រុម​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ​មិនតិច ដែរ ទើបអ្វីៗអាច​ដំណើរការ​ដោយ​រលូន។ លោក តេង សួន មិនអាច​ទាក់ទង​តាម​ទូរស័ព្ទ​ដើម្បី​សុំ​ការអធិប្បាយ​ពាក់ព័ន្ធ​ការចោទប្រកាន់ ដូចខាងលើ​នេះ​បានទេ​កាលពី​រសៀល​ថ្ងៃទី១១ម្សិលមិញ​នេះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ស្ត្រីរងអយុត្តិធម៌ពីររូប ប្តឹងចៅក្រមម្នាក់និងក្រឡាបញ្ជីម្នាក់ទៅក្រសួងយុត្តិធម៌   អាន1873ដង ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ា?...    អាន2319ដង មេឈ្មួញឈ្មោះ ពន្លក ដឹកឈើក្រញូងឡើងកក្រើក ផ្លូវលេខ៦៧មេព្រៃរាប់ក្បាលឡានយកលុយ   អាន1712ដង ទីតាំងសង្វៀនល្បែងជល់មាន់ និងបៀ អាប៉ោង ដ៏ធំមួយកន្លែងគ្មានសមត្តកិច្ចបង្ក្រាប   អាន1553ដង សកម្មភាពដឹកជញ្ជូនឈើក្រញូងចេញពីខេត្តឧត្តរមានជ័យនៅតែបន្ត   អាន1769ដង លោក ​គង់​ គឹម​នី​ អភិ​បាល​ស្រុក​ស្នូល​ចាប់​ខ្លួន​អ្នក​កា​សែត​ដើម្បី​ជា​ថ្នូ​នឹង​កញ្ចប?...    អាន1533ដង ហុក ប៊ុនធឿនហៅស្មី ខ្លាំងខាងរត់ការឈើផ្អើលខេត្តសៀមរាប   អាន1529ដង បុណ្យចូលឆ្នាំខ្មែរ   អាន2936ដង លោកឧត្តមសេនីយ៍ត្រីម្នាក់ថា៖ អ្នកកាសែតមួយចំនួនសរសេរព័ត៌មានបំភ្លើសនិងប្រើសម្តីគ្មានវិជ?...    អាន2007ដង ស្រុកពួក:ករណីគ្រោះថ្នាក់ចរាចរណ៏ ស្លាប់អ្នកបើកបរ LEXUS RX330   អាន1730ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38889នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81222នាក់
ខែនេះ    228495នាក់
ឆ្នាំនេះ   2972799នាក់
សរុប   56571695នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:52