ដើម្បីរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុងសៀមរាបជាពិសេសការលក់ដូររបស់ប្រជាពលរដ្ឋនៅជាប់របងមន្ទីរពេទ្យបង្អែកខេត្តដែលបានបង្កភាពអនាធិបតេយ្យជាយូរណាស់មកហើយនោះទើបនៅព្រឹកថ្ងៃទី១០ ខែវិឆ្ឆិការ ឆ្នាំ២០១៣ គណៈបញ្ជាការឯកភាពចម្រុះក្រុង-ខេត្តបានចុះណែនាំដល់អ្នកលក់ដូរឲ្យផ្លាស់ទីកន្លែងថ្មីដើម្បីបង្កើនឲ្យមានសោភណ័ភាពទីក្រុងស្អាតសេវ៉ាល្អ។
គណៈបញ្ជាការចម្រុះដែលបានចុះរៀបរយសណ្ដាប់ធ្នាប់ជាប់បរិវេណមន្ទីរពេទ្យខេត្តនោះដឹកនាំដោយលោកទេព-ប៊ុនឆាយ អភិបាលក្រុងសៀមរាបនិងអភិបាលរងក្រុងមន្រ្តីនគរបាលសណ្ដាប់ធ្នាប់មន្ត្រីចរាចរមន្ត្រីមន្ទីរពេទ្យមន្រ្តីអគ្គិសនីផងដែរ។
ក្រុមប្រជាពលរដ្ឋដែលបានប្រកបមុខរបលក់ដូរនៅទីកន្លែងគ្មានការអនុញាតិបង្កភាពអនាធិបតេយ្យនោះមានតូបលក់កាសែតជាជនជាតិខ្មែរ២កន្លែងនិងជនជាតិវៀតណាមដេស្បែកជើងធ្វើសោនិងរទេះរុញចតនៅទីនោះជាច្រើនកន្លែងទៀត។
អាជ្ញាធរក្រុងសៀមរាបលោក ទេព-ប៊ុនឆាយ បានឲ្យដឹងថាការលក់ដូរបស់បងប្អូននៅទីនេះបានបង្កភាពអត់សណ្ដាប់ធ្នាប់ជាយូរណាស់មកហើយដូច្នេះដើម្បីបង្កើនសោភ័ណភាពទីក្រុងឲ្យមានរបៀបរៀបរយល្អនោះទើបគណៈបញ្ជាការបានឯកភាពតម្រូវឲ្យក្រុមអាជីវករលកដូរធ្វើការផ្លាស់ប្ដូទៅប្រកបមុខរបលក់កន្លែងផ្សេងប៉ុន្តែអ្នកពួកគាត់បានសូមពន្យាពេលថានិងរុះរើនៅថ្ងៃ១១ ស្អែកមិនមានអ្វីតវ៉ាទេ។
បងស្រីលក់កាសែតបានឲ្យដឹងថាពួកគាត់មិនមានអ្វីតវ៉ាទេហើយសុខចិត្តរុះរើទៅលក់កន្លែងផ្សេងតាមការរៀបចំសណ្ដាប់ធ្នាប់របស់ក្រុងតែបើរុះរើត្រូវរុះរើទាំងអស់គ្នាបានគាត់សុខចិត្ត៕
ថ្ងៃនេះ | 34930 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 77263 | នាក់ |
ខែនេះ | 224536 | នាក់ |
ឆ្នាំនេះ | 2968840 | នាក់ |
សរុប | 56567736 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:24 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net