វេទិការសាធារណៈផ្សព្វផ្សាយភូមិឃុំមានសុវត្ថិភាពត្រូវបានគណៈបញ្ជាការឯកភាពស្រុកវ៉ារិនសហការណ៍ជាមួយអង្គការ GIZ ប្រារពធ្វើឡើងនៅផ្សារស្រែណូយឃុំស្រែណូយកាលពីព្រឹកថ្ងៃទី៩ ខែវិឆ្ឆិកា ឆ្នាំ២០១៣ ដោយមានប្រជាពលរដ្ឋចូលរួមប្រម៉ាណជាង១ពាន់នាក់ផងដែរ។
គណៈបញ្ជាការឯកភាពស្រុកវ៉ារិនដែលបានបើកវេទិការសាធារណៈផ្សព្វផ្សាយភូមិឃុំមានសុវត្ថិភាពនេះបានផ្ដោតទៅលើវិធានបទសំខានៗ៣ចំណុចដែលត្រូវបានលើកឡើងក្នុងវេទិការ។
វិធានបទ ទី១-ភូមិឃុំមានសុវត្ថភាព ទី២-សណ្ដាប់ធ្នាប់សាធារណៈ(សំយាបផ្ទះចូលមកលើដីចំណីផ្លូវ)ទី-៣បញ្ហាអនាម័យសំរាមក្នុងទីប្រជុំជន(ក្នុងផ្សារស្រែណូយ)។
អាជ្ញាធរស្រុកវ៉ារិនបានឲ្យដឹងថាមានប្រជាពលរដ្ឋអាជីវករផ្សាចូលរួម១៧៥នាក់ក្នុងនោះមានស្រី៨២នាក់ក្រោយពីធ្វើការប្រជុំផ្សព្វផ្សាយអំពីវិធានបទខាងលើរួចមកប្រជាពលរដ្ឋបានយល់ដឹងនិងចូលរួមសហការណ៍ជាមួយសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន។
អាជ្ញាធរបន្តថាការសំណូមពររបស់ពួកគាត់គឺមានតែពាក់ព័ន្ទនិងផ្សារបើកថ្មីក្រោមជំនួយរបស់ធានាគារអភិវឌ្ឍន៍អាលឺម៉ង់(KFW)ចំណែកការងារសន្តិសុខបច្ចុប្បន្ននោះគឺពួកគាត់មានភាពកក់ក្ដៅក្នុងការរស់នៅប្រកបអាជីវកម្ម៕
ថ្ងៃនេះ | 38889 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 81222 | នាក់ |
ខែនេះ | 228495 | នាក់ |
ឆ្នាំនេះ | 2972799 | នាក់ |
សរុប | 56571695 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:52 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net