រថយន្តដឹកឈើក្រញូង១គ្រឿងរបស់ អៀ-ឆៃយិន ត្រូវបានសមត្ថកិច្ចចាប់បាន

ដោយៈ សៀមរាប ថ្ងៃទី 31 ខែ 10 ឆ្នាំ 2013 វេលាម៉ោង 08:12 នាទី ចំនួនអានៈ 1516

រថយន្តកាម​រីបាឡែនមួយ​គ្រឿងដឹកឈើក្រញូង​ត្រូវបានអ្នក​​កាសែត​​១​ក្រុម​​ស្ទាក់​​ជាប់​​ប្រ​គល់​​អោយ​​កម្លាំង​អធិការ​នគរ​បាល​ស្រុក​វ៉ារិន​ នៅ​វេលា​ម៉ោង​១០និង៣០​នាទី​យប់ ថ្ងៃទី៣០​ ខែតុលា ​ឆ្នាំ២០១៣ ខណៈកំពុង​បើកបរ​មក​ដល់​ចំណុច​ផ្លូវ​លំ​១ខ្សែដែល​តភ្ជាប់​ពីផ្លូវ​លេខ​៦៧​ស្ថិត​នៅ​ភូមិវត្ត ​ឃុំស្រែណូយ​ ស្រុកវ៉ារិន ទៅកាន់​ស្រុក​អង្គ​ជុំ​ខេត្តសៀម​រាប។​

លោក នុប-សារ៉ាក់ អធិការនគរ​បាលស្រុក​វ៉ារិនបាន​ថ្លែងប្រាប់​នៅព្រឹកថ្ងៃទី​៣១ ខែតុលា ឆ្នាំ២០១៣ថា ដោយមាន​​បញ្ជាផ្ទាល់​​ពីលោក​ស្នង​ការស្នងការ​រងខេត្ត និងលោកព្រះ​រាជអាជ្ញាអម​សាលា​ដំបូង​ខេត្តសៀមរាប​រូបលោក​បាន​បញ្ជាកម្លាំង​នគរបាល​ឲ្យឃាត់នូវ​រថយន្ត​កាម​រីបាឡែនមួយ​គ្រឿង​ពណ៍ស្ករ​ពុំ​មានផ្លាកលេខ​នោះដែល​​ផ្ទុក​ឈើ​​ក្រញូង​​ពេញដឹក​​ឆ្លង​កាត់​តំបន់​ភូមិ​សាស្រ្តខាង​លើ។​

លោកនុបសារ៉ាក់​ថ្លែងបន្ត​ថា លោកបាន​​បញ្ជា​អោយ​​អធិការ​រង​របស់​លោក និង​កម្លាំង​​ប៉ុស្តិ៍​សង្កាត់​​ស្រែ​ណូយ ​រឹបអូស​យក​ទាំង​​ឈើ​​ និង​រថ​​យន្ត​ដឹក​​ឈើ​ខាង​​លើ​ ទៅរក្សាទុក​នៅអធិការ​ទាំងយប់​ដើម្បីធ្វើការ​វាស់​វែង​ទៅ​​តាម​​ផ្លូវ​​ច្បាប់​ចំណែក​ឯ​តៃ​កុង​រត់​គេច​ខ្លួន​បាត់​តែម្ដង។​ អធិការស្រុករូបនេះ​បញ្ជាក់​ថា បន្ទាប់ពីធ្វើការ​ថ្លឹងឈើក្រញូង​ទាំងអស់​មាន​ចំនួន៥១ដុំ ស្មើ១២១៨គីឡូក្រាម ត្រូវបាន​ធ្វើការ​ប្រ​គល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើយក​ទៅរក្សាទុក​ដើម្បីអនុវត្ត​ទៅតាមច្បាប់​ព្រៃឈើ។​

បើទោះបីជាលោកអធិការស្រុក​វ៉ារិនមិន​បានបញ្ជាក់​ឈ្មោះឈ្មួញជាម្ចាស់​ឈើយ៉ាង​ណាក៍ដោយក៍​ប្រភ​ពច្បាស់ការ​បានទម្លាយ​ឲ្យដឹង​ថាម្ចាស់​រថយន្ត​ដឹក​ឈើ​ឈ្មោះ អៀ.ឆៃយិន ជាឈ្មួញរក​ស៊ីដឹកជញ្ជូន​ឈើក្រញូង​ដ៍ធំ​ម្នាក់​ប្រចាំ​ខេត្តសៀមរាប ហើយកន្លងមក​ក៍ធ្លាប់បាន​សមត្ថកិច្ច​បង្ក្រាប​ជាញឹក​ញាប់​ផង​ដែរ​តែ​ឈ្មួញរូប​នេះនៅតែមាន​ឧិកាសប្រករប​មុខរបររកស៊ីបទ​ល្មើសនេះ​បានរលូនដដែល។​

គេបានបង្ហើប​ឲ្យដឹងទៀត​ថានៅយប់ប្រតិបត្ត​ការចាប់រ​ថយន្តដឹក​ឈើរបស់​លោក អៀ.ឆៃយិន បានមួយ​គ្រឿង​នោះគឺមាន​រថយន្ត​ដឹកឈើ​ឈ្មួញរូប​នេះរហូត​ដល់បី​គ្រឿង​ឯណោះតែ​រត់​រួច​ពី​គ្រឿង។​

លោក អ៊ុំ-អមរា ស្នងការរង​នគរបាល​ខេត្តសៀម​រាប និងជាប្រធាន​ការិល័យ​កណ្ដាលប្រឆាំង​បទ​ល្មើស​បាន​ថ្លែង​ប្រាប់​ឲ្យ​ដឹង​តាម​ទូរ​ស័ព្ទថា ដោយ​អនុវត្ត​តាម​បទបញ្ជា​អគ្គស្នងការ​នគរបាល​ជាតិ​ក៍ដូច​ស្នង​ការរូប​លោកតែង​តែប្រឆាំង​ជានិច្ចរាល់​បទល្មើស​ដែលកើត​មាននៅក្នុង​ខេត្តជា​ពិសេសសកម្មភាព​ដឹក​ជញ្ជូន​ឈើក្រញូង​ហើយ​កម្លាំងរបស់​លោកបាន​បង្ក្រាបបទ​ល្មើស​ជាច្រើន​ករណី។

ក្រុម​អ្នក​កាសែត​១ក្រុម​ដែល​ចូល​រួម​បង្ក្រាប​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ខាងលើបាន​អះ​អាង​ដូច​ៗ​គ្នា​ថា ប្រ​ភព​បាន​រាយ​ការណ៍​ពី​ស្រុក​អន្លង់​វែង​តាំង​ពី​រថ​យន្ត​លោក​ យិន​ វិល​កង់​មក​ម្លេះ ដូច​នេះ​ពួក​គេ​បាន​ប្រើ​​រថ​យន្ត​៤គ្រឿង​ចាំ​ពួន​ស្ទាក់​នៅ​ក្នុង​ឃុំ​ស្រែណូយ​ខាង​លើ​ លុះ​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ខាង​លើ​មក​ដល់​ពួក​គេ​បាន​ស្ទាក់​ជាប់​លើ​ដង​ផ្លូវ​ទៅ​មុខ​លែង​រួច​ ហើយ​ភ្លាម​នោះ​បាន​រាយ​ការ​ទៅ​សមត្ថ​កិច្ច​គ្រប់​លំ​ដាប់​ថ្នាក់​ពាក់​ព័ន្ធ​បទ​ល្មើស​ព្រៃឈើ​អោយ​មក​​ទទួល​យក​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ខាង​លើ​ទៅ​តាម​ផ្លូវ​ច្បាប់។ ក្រុម​​អ្នក​កាសែត​ទាំង​នោះ​បាន​បន្ថែម​ថា ការ​បង្រ្កាប​រថ​យន្ត​ខាង​លើ​បាន​ជោគ​ជ័យ​គឺ​ដោយ​សា​មាន​ការ​ចូល​រួម​យ៉ាង​ពេញ​ទំ​ហឹង​ពី​អធិការ​ស្រុក​វ៉ារិននេះ​តែម្តង តែ​អ្វី​ដែល​គួរ​អោយ​សោក​ស្តាយ​នោះស្នាក់​ការ​មេ​ព្រៃ​សង្កាត់​ស្រែណូង​ដែល​ស្ថិត​ជិត​កន្លែង​បង្ក្រាប​បទ​ល្មើ​ស​ព្រៃ​ឈើ​ខាង​លើ​នេះ បែ​ជា​សម្ងំ​ដេក​មិន​ចូល​រួម​ ហើយ​ធ្វើ​ដូច​អត់​ដឹង់​ខ្យល់​អី​បន្តិច​ទាស់​តែសោះ ដែល​ទង្វើ​បែប​នេះ​ត្រូវ​បាន​មហាជន​សង្ស័យ​ថា ស៊ី​លុយ​លោក​យិន​រួច​ហើយ៕​ សៀ-ឆៃណា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក យ៉ាន់ស៊ីវ៉ាត់ និង រឹមស៊ុមអុន សប្បាយកើបលុយពីឈ្មួញដឹកឈើខុសច្បាប់ទាំងយប់ទាំងថ្ងៃ   អាន1787ដង លោក ឌឿន សុវណ្ណ សមត្ថកិច្ចនាំខ្លួនក្រោយដកហូត តំណែង   អាន1847ដង មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​...    អាន2205ដង លោក កឹម វិក្រា​​ នៅតែប្រព្រឹត្តអំពើពុករលួយ នៅក្រុមហ៊ុនទូរគមនាគមន៏កម្ពុជាដូច​​​លោក​ ឡៅ​ ?...    អាន1654ដង លោក​ហ៊ុន​ សែន​ មាន​ប្រសាសន៍ថា កម្ពុជា​នឹង​មាន​ផ្សារ​ទំនើប​ដ៏​ធំ​មួយ វិនិយោគ​ដោយ​ជប៉ុន   អាន1556ដង ​ពោត​អាចជួយ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម និង​លើស​សម្ពាធ​ឈាម​   អាន2055ដង មេបញ្ជា​ការ​អាវុធ​ហត្ថ​រាជធានី​​ភ្នំពេញ​ត្រូវ​ដក​ហូត​តំណែង   អាន1736ដង ការបែងចែកវ័យរបស់នារី   អាន4565ដង ខ្សឹបដាក់មេក្រូៈ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋានខេត្តសៀមរាបគួរតែរំ?...    អាន2014ដង ពិ​ធី​ប្រកាស​​ផ្ទេរ​ភារ​កិច្ច​និង​​តែង​​តាំង​​មុខ​តំណែង​​មន្ត្រី​នគរ​បាល​​នៃ​​ស្នង​?...    អាន1838ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35330នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77663នាក់
ខែនេះ    224936នាក់
ឆ្នាំនេះ   2969240នាក់
សរុប   56568136នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:44