ជាយូណាស់មកហើយដែលលោក សូ-ផល្លា នាយផ្នែករដ្ឋបាលព្រៃជីគ្រែងបានប្រព្រឹត្តនូវអំពើពុករលួយតាមរយៈការបិទបាំងនូវព័ត៌មានការដូចជា ការចាប់បទល្មើសព្រៃឈើដែលសមត្ថកិច្ចផ្សេងបង្ក្រាបបានហើយបញ្ជូនទៅរក្សាទុកនៅផ្នែកដើម្បីអនុវត្តតាមផ្លូវច្បាប់នោះ។
តាមប្រភពបានឲ្យដឹងថាផ្នែកជីគ្រែងដែលគ្រប់គ្រងដោយលោកសូ-ផល្លា បានកើតមានបទល្មើសព្រៃឈើយ៉ាងអនាធិតេយ្យបំផុតមិនត្រូវបានមេព្រៃរូបនេះធ្វើការបង្ក្រាបឲ្យបានជោកជ័យស្របតាមគោលនយោបាយកំណែទម្រង់ស្ដានូវវិស័យព្រៃឈើរបស់ប្រមុខរាជរដ្ឋាភិបាលនោះឡើយ។កត្តាទាំងអស់នេះនាំឲ្យមានការរិះគន់ជុំទិសចំពោះលោកមេព្រៃដែលក្រសួងបានឲ្យមុខងារមកបំពេញការងាបង្ក្រាបនូវរាលបទល្មើសព្រៃឈើដែលក្នុងដែនអាណាចក្ររបស់ខ្លួន។
បាតុភាពនេះសូម្បីមន្ត្រីមេព្រៃថ្នាក់ក្រោមរបស់គាត់ក៍មិនពេញចិត្តនូវទង្វើមេរបស់ខ្លួនដែលប្រកាន់បក្សពួកលាក់បាំងព័ត៌មានចំពោះកូនចៅ។
មន្ត្រីរដ្ឋបាលព្រៃឈើផ្នែកជីគ្រែងបានលួចបង្ហើបឲ្យដឹងថាលោកទទួលស្គាល់ថាបទល្មើសព្រៃឈើពិតជាកើតមានយ៉ាងច្រើននៅផ្នែក ក៍ប៉ុន្តែលោកគ្មានសមត្ថភាពចាប់នោះទេព្រោះជាកិច្ចការរបស់នាយផ្នែកដែលលោកមិនឲ្យធ្វើការប៉ះពាល់ចំពោះបទល្មើសណាដែលកំពុងកើតមាននោះ។
មន្ត្រីមេព្រៃដដែលបានបញ្ជាក់ថាលោកនាយផ្នែកមិនដែលចាប់បានបទល្មើសទេតែបើមានសមត្ថកិច្ចណាផ្សេងគេចាប់បានហើយប្រគល់ទៅទុកនៅផ្នែកនោះគឺមិនឲ្យអ្នកកាសែតថតចុះផ្សាយទេ។
លោក សូ-ផល្លា នាយផ្នែកមេព្រៃជីគ្រែងដែលទទួលរងនូវការរិះគន់ជុំទិសចំពោះការលាក់បាំងព័ត៌មាននោះមិនអាចធ្វើការអត្ថាធិប្បាយជុំវិញព័ត៌មានចោទប្រកាន់នេះទេដោយមិនទទួលទូរស័ព្ទនៅព្រឹកថ្ងៃទី២៤ ខែតុលាឆ្នាំ២០១៣នេះ។
មន្រ្តីអង្គការសង្គមស៊ីវិលបានថ្លែងប្រាប់នៅព្រឹកមិញថាការលាក់បាំងព័ត៌មានស្ដីពីចាប់ឈើរបស់លោកសូផល្លា គឺជាទង្វើមួយដែលមិនសាកសមជាមន្ត្រីមេព្រៃដែលស៊ីប្រាក់ខែរដ្ឋក្រោមឱវាត ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ។ សូមថ្នាក់លើរបស់លោកសូ-ផល្លា មេត្តាពិនិត្យនូវទង្វើរបស់មន្ត្រីមេព្រៃដែលមានចរិកមិនសមគូរនេះឡើងវិញដើម្បីធ្វើកំណែទម្រង់ស៊ីជម្រៅជាសវាងការរិះគន់ពីប្រជាពលរដ្ឋក៍ដូចអង្គការសង្គមស៊ីវិលផងដែរ៕ដោយ៖ វិចិត្រ
ថ្ងៃនេះ | 39686 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 82019 | នាក់ |
ខែនេះ | 229292 | នាក់ |
ឆ្នាំនេះ | 2973596 | នាក់ |
សរុប | 56572492 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:14 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net