លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ

ដោយៈ ផ្លុង-រ៉េត សៀមរាប ថ្ងៃទី 16 ខែ 11 ឆ្នាំ 2013 វេលាម៉ោង 11:33 នាទី ចំនួនអានៈ 1746

លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណាត់ការ​រឹតបន្តឹង​របស់​ថ្នាក់លើ​ម្តងណា​ឡើយ​។​

​នៅក្នុង​ខេត្តសៀមរាប គេ​សង្កេតឃើញ​លោក យិន ប្រសិទ្ធ បាន​ពង្រាយ​មន្ត្រី​ជំនិតៗ​របស់គាត់​ឲ្យ​ដាក់​ប៉ុស្តិ៍​ជជុះ​និង​ល្បាត​តាម​ដងផ្លូវ​ជាតិ​សំខាន់ៗ​ដូចជា​នៅតាម​ផ្លូវ​លេខ​៦៧​មាន​មួយក្រុម ផ្លូវជាតិ​លេខ​៦៨​មួយក្រុម​ទៀត និង​នៅ​ចំណុច​ស្រុក​ពួក មួយក្រុម រហូតដល់​ចំណុច​ស្រុក​ជីក្រែង មួយក្រុម​ទៀត​។ នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ក្រោម​បញ្ជា​របស់លោក យិន ប្រសិទ្ធ ដែល​ចុះទៅ​បំពេញភារកិច្ច​ក្នុង​ខេត្តសៀមរាប បាន​ប្រព្រឹត្ត​នូវ​រឿងអាស្រូវ​ជាច្រើន ដូចជា​ឈ្មោះ ងួន បូរ៉ា ជាដើម​គឺ​ល្បីល្បាញ​បំផុត​ខាង​ ជំរិត​ឲ្យ​អ្នករកស៊ី​ទាំង​តូច​ទាំង​ធំ​ចូល​បង់លុយ។​

នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ឯណោះ​វិញ មន្ត្រីនគរបាល​សេដ្ឋកិច្ច​ក្រោម​បញ្ជា​របស់លោក យិន ប្រសិទ្ធ​ត្រូវបាន​ដាក់​ប៉ុស្តិ៍​ជជុះ​និង ត្រៀម​រថយន្ត​សម្រាប់​ប្រដេញ​ឡាន​ដឹកទំនិញ​ទាំងឡាយណា ដែល​មិនបាន​ចូល​បង់លុយ​ឲ្យ ពួកគេ ហើយ​ខេត្ត​ឧ​ត្ត​រ​មានជ័យ គឺជា​ទីតាំង​យុទ្ធសាស្ត្រ​នៃ​ការដឹក ជញ្ជូន​ប្រេងសាំង​គេចពន្ធ​មកពី ស្រុក​សៀម ឆ្លងកាត់​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ឡើងមក​កាន់​ខេត្តសៀមរាប ដើម្បី​លក់​​ចែកចាយ​យ៉ាង​អនាធិបតេយ្យ​ដោយ​ក្រុម ឈ្មួញ​បាន​ប្រើប្រាស់​ទាំង​រថយន្ត នីសា​ន់ ឬ​រថយន្ត​ទួរីស ដឹក​តាម​ប៊ីដុង ក៏ដូចជា​ការ​ប្រើ​ប្រាស់​រ​​ថ​យន្ត​ស៊ីទែន មិនអាច​គេចផុត​ពី​ក្រសែភ្នែក​របស់​។

​កម្លាំង​ដែល​លោក យិន ប្រសិទ្ធ ចាត់តាំង​ឲ្យ​ចុះទៅ​ឈរជើង​តាមផ្លូវ​ជាតិ​សំខាន់ៗ​ក្នុង​ខេត្តសៀមរាប​និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ សុទ្ធតែជា​ជើង​កាប់​ដាវ ហើយ​មន្ត្រី​ខ្លះ​មិនមាន​ឈ្មោះ​ក្នុង​លិខិត​បេសកកម្ម​របស់​អគ្គស្នងកា​រ​នគរបាលជាតិ​នោះទេ ប៉ុន្តែ​អាច​ចុះ​ធ្វើ​សកម្មភាព​ដាក់​ប៉ុស្តិ៍​ជជុះ​ឬ​ប្រដេញ​ឡាន​ដឹកទំនិញ​ឲ្យ​ចូល​បង់លុយ​តាមតែ​អំពើ​ចិត្ត​។ មន្ត្រីនគរបាល​មួយចំនួន​បាន​ដេញថ្លៃ​ប៉ុស្តិ៍​ពី​លោក យិន ប្រសិទ្ធ ដើម្បី​ចាត់ចែង​ក្នុងការ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកទំនិញ​គេចពន្ធ ឬ​អ្នករកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុងតម្លៃ​២​ពាន់ ឬ​៤​ពាន់​ដុល្លារ​អាមេរិក​ក្នុង​មួយខែ ដូច្នេះ​ដើម្បី​បាន​លុយ​ឡើង​ឲ្យ​លោក យិន ប្រសិទ្ធ​គ្រប់​ចំនួន​និង​ទាន់ពេលវេលា មន្ត្រី​ទាំងនោះ​ត្រូវតែ​ព្យាយាម​ប្រមូល​តាម​គ្រប់​រូប​ភាពមិន​ខ្វល់ខ្វាយ​អ្វី​ទាំងអស់​។​

​ អគ្គស្នងការ​នគរបាល​ជាតិ​បាន​ផ្តល់​​សេចក្តីទុកចិត្ត​ឲ្យ​លោក យិន ប្រសិទ្ធ គ្រប់គ្រង​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​នៅ​ភាគ​ឧ​ត្ត​រ​នៃ​ប្រទេស​កម្ពុជា ប៉ុន្តែ​គួរ​ឲ្យ​ខកចិត្ត​បំផុត ដោយសារតែ​លោក យិន ប្រសិទ្ធ គិតគូរ​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន​តាមរយៈ​ការចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ដាក់​ប៉ុស្តិ៍​ជជុះ​និង​ប្រដេញ​ឡាន​ដឹកទំនិញ​យកលុយ​៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ត្រពាំងបុរាណឈ្មោះ(ត្រពាំងគ្រួស)កំពុងរងការ បំផ្លាញ តាមរយ:ជីកយកអាចម៍ដីលក់ ពីសំណាក់ក្រុមឈ្?...    អាន1376ដង កំហឹង​អ្នក​បោះឆ្នោត​បាន​ឈាន​ទៅ​ដល់​ការ​ដុត​រថយន្ត​ប៉េអឹម២គ្រឿង​នៅ​ស្ទឹង​មានជ័យ   អាន1598ដង បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប   អាន2332ដង លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា   អាន2252ដង លោក ទុំ ណូ អួតអាងប្រាប់មន្ត្រីពីការជះទឹកលុយទៅឲ្យលោកគុណញឹមអគ្គនាយកគយរាប់រាប់ម៉ឺនដុល្លា?...    អាន1734ដង កម្មវិធីទទួលទានអាហារជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន   អាន1694ដង ឈើមួយរថយន្តត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រីចាប់បានទាំងព្រឹក   អាន1658ដង ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី   អាន2668ដង កូនប្រុស​ស្នងការ​នគរបាល​ខេត្តកណ្តាល បាញ់ផ្អើលក្រុងតា​ខ្មៅ​គ្មាន​អ្នក​ហ៊ានចាប់   អាន1544ដង របាំត្រុដិ (មានវីដេអូ)   អាន2963ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39441នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81774នាក់
ខែនេះ    229047នាក់
ឆ្នាំនេះ   2973351នាក់
សរុប   56572247នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:08