បុរសម្នាក់លង់ទឹកស្រះស្លាប់ ខណៈពេលផឹកស៊ីស្រវឹងនាំគ្នាទៅភ្នាល់ហែលទឹកបើកអ្នកណាចាញ់ជាអ្នកចាញ់ថ្លៃស្រានិងសាច់ក្លែម។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៨ ខែសីហា នៅក្នុងទឹកស្រះ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ ។
ជនរងគ្រោះលង់ទឹកស្លាប់មានឈ្មោះ ឡឹង សិទ្ធិ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិថ្មីខ្មែរ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
បើតាមការឲ្យដឹងពីមិត្តភក្កិធ្វើការជាមួយគ្នាបានឲ្យដឹងថា មុនពេលកើតហេតុជាថ្ងៃអាទិត្យ សម្រាកពីការងារពួកគេមានគ្នា៤នាក់បានជួបជុំគ្នាផឹកស្រាសស្រវឹងរៀង ខ្លួនហើយម្នាក់ៗតំណាលរឿងអួតរៀងខ្លួន ម្នាក់ៗសុទ្ធតែជាពូកែ ។ លុះនិយាយចុះនិយាយឡើងស្រាប់តែនិយាយរឿងហែលទឹក ម្នាក់ថារូបគេ ពូកែហែលទឹកម្នាក់ទៀត ថាពូកែលឹបទឹកបានយូរ អួតរៀងៗខ្លួន ទើបយុវជនទាំង៤នាក់បាន ភ្នាល់ហែលទឹកប្រណាំងគ្នា បើនរណាហែលទឹកឆ្លងស្រះចាញ់គេ អ្នកនោះជាអ្នកចេញថ្លៃស្រា និងសាច់ក្លែម ។
បន្ទាប់ពីនិយាយភ្នាល់គ្នារួចហើយអ្នកទាំង៤នាក់ដែលសុទ្ធតែជាកម្មករសំណង់បាននាំគ្នាទៅហែលទឹកទាំងស្រវឹងស្រាទាំងអស់គ្នា ។ ទឹកស្រះនោះជារណ្តៅដីដែល គេជីកយកដីលក់មានទំហំ៣០ម៉ែត្រគុណ២០០ម៉ែត្រ កម្មករទាំង៤នាក់បានបបួលគ្នាភ្នាល់ហែលឆ្លងពីត្រើយម្ខាងទៅដល់ត្រើយម្ខាងទៀត ។
ខណៈពេល មុជហែលទឹកស្រាប់តែបាត់ជនរងគ្រោះខាងលើ ធ្វើឲ្យអ្នកហែលនាំគ្នារកតែរកមិនឃើញស្មាន តែជនរងគ្រោះមុខហែលទៅមុនបែរជារកមិនឃើញ ទើបដឹងថាជនរងគ្រោះលង់ទឹកនាំគ្នារាវរក តែរកមិនឃើញ បាននាំគ្នាត្រឡប់ទៅផ្ទះអស់ រហូតដល់ព្រឹកទើបនាំគ្នាទៅរាវរកម្តងទៀត និងយកអួនទៅអូសរកទើប ប្រទះឃើញសាកសព ។ ក្រោយពេលកើតហេតុសពសាច់ញាតិបានដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ដោយ ខ្មែរ៧មករា
ថ្ងៃនេះ | 31474 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 73807 | នាក់ |
ខែនេះ | 221080 | នាក់ |
ឆ្នាំនេះ | 2965384 | នាក់ |
សរុប | 56564280 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:15 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net