តាមសេចក្តីរាយការណ៍របស់កាសែតក្នុងស្រុកមួយ ដែលបានដកស្រង់ប្រភពជាមន្រ្តីកងរាជអាវុធហត្ថឲ្យដឹងថា លោកឧត្តមសេនីយ៍ឯក យ៉ា គឹមអ៊ី មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវបានគេដកហូតតំណែងជាបណ្តោះអាសន្នហើយ បន្ទាប់ពីបណ្តោយឲ្យមានអំពើហិង្សារហូតដល់ឈានទៅដុតរថយន្តកងរាជអាវុធហត្ថចំនួន២គ្រឿងនៅមណ្ឌលបោះឆ្នោតស្ទឹងមានជ័យកាលពីថ្ងៃអាទិត្យ។
តាមកាសែតដដែល បន្ទាប់ពីដកតំណែងលោកឧត្តមសេនីយ៍ យ៉ា គឹមអ៊ី, លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន ដែលមានតួនាទីជានាយសេនាធិការ និងជាមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបានគេតែងតាំងឲ្យមកជំនួសជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបណ្តោះអាសន្ន៕
ថ្ងៃនេះ | 34930 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 77263 | នាក់ |
ខែនេះ | 224536 | នាក់ |
ឆ្នាំនេះ | 2968840 | នាក់ |
សរុប | 56567736 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:25 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net