តណ្ហាក្រាសនាំប្រុសសម្លាប់ប្តី និងចង​កូនព័តស្លាបសេកឃុំទុកក្នុងផ្ទះ

ដោយៈ សសឃក ខេត្ត​តាកែវ​ ថ្ងៃទី 20 ខែ 06 ឆ្នាំ 2013 វេលាម៉ោង 01:44 នាទី ចំនួនអានៈ 1725

ប៉ូលិស​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការដ្ឋាន​ខេត្ត​ សហការ​ជាមួយ​ប៉ូលិស​ស្រុក​ទ្រាំង​ បាន​ចាប់​ខ្លួន​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​បក្ស​ពួក​៤​នាក់​ រួច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​កាត់​ទោស​តាម​ច្បាប់​ ដោយ​ជាប់​ចោទ​ពីបទ​នាំបក្ស​ពួក​មក​វាយ​សម្លាប់​ប្តី​របស់​ខ្លួន​ដល់​ក្នុង​ផ្ទះ​ និង​ចាប់​ចង​កូន​ប្រុស​របស់​ខ្លួន​ចាក់​សោ​ទុកក្នុង​ផ្ទះ​យ៉ាង​ព្រៃផ្សៃ​ ។​

ការ​ចាប់​ខ្លួន​ស្ត្រី​ជាប្រពន្ធ​ដែល​នាំ​ឃាតករ​មក​វាយ​សម្លាប់​ប្តី​នេះ​ បាន​ធ្វើ​ឡើង​កាល​ពីថ្ងៃ​ទី​១៧​ មិថុនា​ វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច​នៅ​ភូមិ​ព្រៃ​ផ្អាវ​ ឃុំ​រនាម​ ស្រុក​ទ្រាំង​ ។​

លោក​វរ​សេនីយ៍​ទោ​ សែម​ សុជាតិ​ នាយ​ការិយា​ល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្តបាន​ឱ្យដឹង​ថា​ ស្ត្រី​ជាប្រពន្ធ​ដែល​ប៉ូលិស​ស្រាវជ្រាវ​ចាប់​ខ្លួន​បាន​នេះ​ឈ្មោះ​ ជួន​ សុភាព​ អាយុ​៣៦​ឆ្នាំ​ ចំណែក​ប្តី​ឈ្មោះ​ បូ​ ណូន​ អាយុ​៤៣​ឆ្នាំ ។​ បុរស​ជាប្តី​ត្រូវ​បាន​ស្ត្រី​ជា​ប្រពន្ធ​នាំ​ប្អូន​ធម៌​ម្នាក់ និង​បុរស​២​នាក់​ផ្សេង​ទៀត​មក​វាយសម្លាប់​​ដល់​ផ្ទះ​ រួច​ចាប់​កូន​ប្រុស​ម្នាក់​ចង​ស្លាប​សេក​យក​ក្រណាត់​ចុក​មាត់​ និង​ចាក់​សោ​ទ្វារ​ផ្ទះ​ ហើយ​នាំគ្នា​រត់​គេច​ខ្លួន​បាត់។​ គ្រួសារ​មួយ​នេះ​មាន​កូន​​ទាំង​អស់​៣​នាក់​ ប៉ុន្តែ​ស្លាប់​អស់​២​នាក់​ នៅ​តែ​ម្នាក់ ។​

ក្រោយ​ពេល​សម្លាប់​ប្តី​រួច​ ស្រ្តី​ជាប្រពន្ធ​និង​បក្ស​ពួក​បាន​ចាប់​ចង​កូន​ប្រុស​របស់​ខ្លួន​ឈ្មោះ​ ស៊ុន​ វណ្ណៈ​ អាយុ​១៤​ឆ្នាំ​ រួច​យក​ក្រណាត់​ចុក​មាត់​មិន​ឱ្យ​ស្រែក​ទុក​ទៅ​ក្នុង​ផ្ទះ​ ដោយ​ចាក់​សោ​ទ្វារ​ពី​ក្រៅ​ រួច​នាំគ្នា​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់ ។​ បើ​តាម​កុមារា ស៊ុន វណ្ណៈ​ ដែល​ជាសាក្សី​យ៉ាង​សំខាន់​ក្នុង​ហេតុ​ការណ៍​នេះ​និយាយ​ថា​ ឪពុក​ និង​ម្តាយ​របស់​គេ​តែង​តែ​ឈ្លោះ​គ្នា​ជានិច្ច​អត់​ដែល​ចុះ​សម្រុង​គ្នា​ទេ​ ដោយ​ឪ​ពុក​របស់​គេ​ខឹង​នឹង​ម្តាយ​ដែល​តែង​តែ​និយាយ​ទូរ​ស័ព្ទ​ជាមួយ​ប្រុស​ផ្សេង​រាល់​ថ្ងៃ​មិន​ដែល​ខាន​ ហើយ​ពេល​នោះ​ម្តាយ​របស់​គេ​បាន​សុំ​ឪ​ពុក​ទៅ​ធ្វើ​ការ​នៅ​រោង​ចក្រ​នៅ​ឯ​ភ្នំពេញ​ ។ នៅ​ពេល​បាន​ទៅ​ធ្វើ​ការ​នៅ​រោង​ចក្រ​ ម្តាយ​អត់​ដែល​មក​លេង​ផ្ទះ​ទេ​ បើ​ទោះ​បី​ជា​ឪ​ពុក​របស់​គេ​ទូរ​ស័ព្ទ​ទៅ​រក​ក៏​ម្តាយ​អត់​ដែល​លើក​ សូម្បី​តែ​លុយ​ក៏​អត់​ដែល​ផ្ញើ​មក​ផ្ទះ​ដែរ ។​

លុះ​កាល​ពី​ថ្ងៃ​ទី​១២​ មិថុនា​ កន្លង​ទៅ​ឪពុក​របស់​គេ​រួម​ជាមួយ​យាយ​ម្នាក់​ បាន​នាំ​គ្នា​ជិះ​រថ​យន្ត​ឈ្នួល​ទៅ​រក​ម្តាយ​ដល់​ផ្ទះ​ជួល​នៅ​ភូមិ​ព្រៃ​ទា​ឯ​ភ្នំ​ពេញ​ តែ​នៅ​ពេល​ទៅ​ដល់​ផ្ទះ​ជួល​នោះ​ម្តាយ​គេ​បាន​ចាក​ចេញ​ទៅ​នៅ​កន្លែង​ផ្សេង​បាត់​ទៅ​ហើយ​ ហើយ​ដោយ​ពេល​ល្ងាច​ទៅ​ហើយ​ ក៏​នាំ​គ្នា​ដេក​នៅ​ទី​នោះ​មួយ​យប់​ ។

កុមារា​ ស៊ុន វណ្ណៈ រៀប​រាប់​ថា​ នៅ​យប់​នោះ​ឪពុក​របស់​គេ​​បាន​ផឹក​ស្រា​ស្រវឹង​រួច​ចូល​ទៅ​ក្នុង​បន្ទប់​លេប​ថ្នាំ​កណ្តុរ​អស់​៤​កញ្ចប់​ លុះ​មួយ​សន្ទុះក្រោយ​មក​រូបគេ​ចូល​ទៅ​មើល​ឃើញ​ឪពុក​លែង​ដឹង​ខ្លួន​ទៅ​ហើយ​ ទើប​មាន​ការ​ឆោឡោ​ផ្អើល​អស់​អ្នក​ជិត​ខាង​មក​ចោម​រោម​មើល​ និង​ឱ្យ​លុយ​ រួច​បញ្ជូន​ឪពុក​ទៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​ ។ នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ មិថុនា​ ពេល​ឪពុក​របស់​គេ​បាន​ធូរ​ស្បើយ​ហើយ​ ក៏​ចេញ​ពី​មន្ទីរពេទ្យ​ត្រឡប់​ទៅ​ផ្ទះ​យាយ​នៅ​ភូមិ​ត្រពាំង​អណ្តើក​ ​ស្រុក​ត្រាំ​កក់ ដេក​នៅ​ទី​នោះ​១​យប់​ លុះ​នៅ​ថ្ងៃ​ទី​១៤​ មិថុនា​ ក៏​ត្រឡប់​មក​ផ្ទះ​ឯ​ភូមិ​ព្រៃ​ផ្អាវ​វិញ​ ។​ នៅ​ថ្ងៃ​ទី​១៥​ មិថុនា​ វេលា​ម៉ោង​១១​ព្រឹក​ ស្រាប់​តែ​ឃើញ​ម្តាយ​របស់​ខ្លួន​ទៅ​ដល់​ផ្ទះ​ដោយ​នាំ​បុរស​៣​នាក់​មក​ជា​មួយ​ផង​ ។ ក្នុង​ចំណោម​មនុស្ស​៣​នាក់​នោះ​ រូបគេ​ស្គាល់​បុរស​ម្នាក់​ឈ្មោះ​ ភ័ណ​ រស់​នៅ​ក្នុង​ស្រុក​គិរី​វង់​ ធ្វើជា​ទាហាន​​នៅ​បន្ទាយ​ស្វាយ​ទំនប់​​​​ និង​ត្រូវ​​​ជា​ប្អូន​ធម៌​​​​ម្ដាយ​របស់​ខ្លួន​ ។ ​

នៅ​ពេល​​សួរ​សុខ​ទុក្ខ​​​គ្នា​រួច​ ឪពុក​របស​់​គេ​​​ដើរ​ចូល​ក្នុង​​​ផ្ទះ​​ ស្រាប់​តែ​ឃើញ​​​​ឈ្មោះ​​​ភ័ណ​​​ នោះ​យក​​ដំបង​​វាយ​ឪពុក​ពី​ក្រោយ​​​​ចំ​កញ្ចឹង​ក​ បណ្តាល​ឱ្យ​ដួល​លើ​ដី​ រួ​ច​ពួកគេ​​​​បាន​នាំ​គ្នា​​លើក​ឪ​ពុក​ដាក់លើ​គ្រែ​ ហើយ​យក​ខ្សែ​អង្រឹង​​​​ចង​ក​​គាត់​ព្យួរ​​ទៅ​នឹង​មេ​ដំបូល​ផ្ទះ​​​ ។ ចំណែក​ម្ដាយ​​របស់​ខ្លួន​​បាន​ចាប់​ខ្ទប់​មាត់​​​​ខ្លួន​​​ជាប់​​មិន​ឱ្យ​ស្រែក​​រួច​ចង​​ដៃ​ទៅ​ក្រោយ​​ និង​យកក្រ​ណាត់​ចុក​មាត់​​​​ទុក​ក្នុង​​​​ផ្ទះ​ចាក់​សោ​​ទ្វារ​ជិត​​​ បន្ទាប់​មក​​ក៏​គេច​​ខ្លួន​បាត់​អស់​ទៅ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព   អាន2121ដង លោកជំទាវ ឧកញ្ញ៉ា បណ្ឌិត លី អ៊ុំអេង អគ្គនាយិកាក្រុមហ៊ុនលីអ៊ុំអេង បានយកថវិការជាច្រើនដុល្ល?...    អាន1729ដង លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារក?...    អាន2459ដង សាលាក្តីខ្មែរក្រហម៖ជីវប្រវត្តិសង្ខេបរបស់លោកអៀងសារី   អាន1748ដង បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក...    អាន2501ដង បរិយាយថ្ងៃនេះ៖ ប្រពៃណីជាន់កថែមនៅតែបន្តកើតមានក្នុងខួក្បាលមនុស្សអាត្មានិយម   អាន1692ដង អត្តបទកែតម្រូវ: មេឧក្រិដ្ឋជនព្រៃឈើ ដែលប៉ុនប៉ងសម្លាប់អ្នកកាសែត១ក្រុមឈ្មោះ ទូច ក្បាលធំ មិ?...    អាន1817ដង លោក ស៊ីង បានចោទលោក គង់ បឹប ថាគេចវេសមិនព្រមសងប្រាក់តាមការសន្យា   អាន1397ដង គេច​ពី​ប្រ​ពន្ធ​កូនពី​អូស្រ្តាលី មក​រៀប​ការ​ស្រីក្មេង​នៅ​ស្រុក​ខ្មែរ   អាន1670ដង លោកផ្កាយ២ចាន់រិទ្ធឌីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធគ្រឿងញៀន    អាន1760ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      31783នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    74116នាក់
ខែនេះ    221389នាក់
ឆ្នាំនេះ   2965693នាក់
សរុប   56564589នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:26