ដឹងឆ្លើយព្រោះដង កូនឆ្គងព្រោះមេបា

ដោយៈ សៀមរាប ថ្ងៃទី 13 ខែ 05 ឆ្នាំ 2014 វេលាម៉ោង 01:35 នាទី ចំនួនអានៈ 3860

សុភាសិត​ខ្មែរ​១ពោលថា ”ដឹកឆ្លើយ​ព្រោះដង កូនឆ្គងព្រោះមេបា“ ចូរបកស្រាយ

កវីនិពន្ធ​បុរាណ​​បាន​បន្សល់​ទុកនូវ​ស្នា​ដៃ​ជា​ច្រើន​សំ​រាប់អប់រំ​​ដាស់​តឿន​មនុស្ស​ប្រុស​ស្រី ទាំង​អស់​នៅ​គ្រប់​ទី​កន្លែង​ អោយ​មាន​សណ្តាប់​ធ្នាប់​ល្អ​សម​រម្យ។ អា​ស្រ័យ​ហេតុ​នេះ​ហើយ​ទើប​មាន​សុភាសិត​ខ្មែរ​មួយ​បាន​ពោល​ថា ”ដឹកឆ្លើយ​ព្រោះដង កូនឆ្គងព្រោះមេបា“ តើ​សុ​ភាសិត​មួយ​ឃ្លា​នេះ​មាន​អត្ថ​ន័យ​ខ្លឹម​សារ​យ៉ាង​ណាដែរ?

ដើម្បីជា​​ត្រី​វិស័យ​សំ​រាប់​ដោះ​ស្រាយ បញ្ហា​ខាង​លើ​នេះអោយ​ងាយ​យល់​ និង​ជៀស​វាង​ការ​ភាន់​ច្រ​ឡំ​​យើង​គប្បី យល់​អត្ថ​ន័យ​នៃ​ពាក្យ​មេ​បា​ជា​មុន​សិន។ មេបា គឺ​សំ​ដៅ​លើ​ ឳពុក​ម្តាយ​ អាណា​ព្យា​បាល គ្រូឧបជ្ឈាយ ឬអ្នក​ទទួល​ខុស​ត្រូវ។ ប្រ​ជា​កសិករ​ខ្មែរ​​តែង​តែ ច្នៃ​ឧបករណ៍ប្រើ​ប្រាស​​ផ្សេង​ៗ​យក​មក​ប្រើ​ប្រាសដើម្បី​បំ​ពេញ​ការ​ងារ​ស្រែ​ចំ​ការរបស់គាត់ ​ដូច​ជា នង្គ័ល​ រនាស់ ចប​ រទេះ​ ដឹង និង​សំ​ភារៈ មួយ​ចំនួន​ផ្សេង​ទៀត។ ដឹង​គឺ​ជា​សំ​ភារៈសំ​រាប់​យក​ទៅ​ចាំ​ងរំលីងឈើ​អោយ​ត្រង់​ស្មើ ឬអោយ​រលោង​ស្អាត។ បទ​ពិសោធន៍​នៃ​ការ​ប្រើ​សំ​ភារៈ​​ដឹង​នេះទាក់​ទង​នឹង​សុភា​សិត​មួយ​ឃ្លា​គឺ​ ”ដឹង​ឆ្លើយ​ព្រោះ​ដង“ វា​មាន​ន័យ​ថា ដង​របស់​វា​ងើយ​ឡើង ជ្រុល​ពេក​ធ្វើ​អោយ​ការ​ចាំង​ឈើ មិន​បាន​ស្រួល​ ឬ​មិន​មុត​ល្អ ព្រោះ​វា​ចេះ​តែ​ខ្ទាត​ឡើង​ លើ​វិញ​នៅ​ពេល​ដែល​កាប់​ឬ​ចាំង។ នេះ​មក​ពី​ការ​បញ្ចុះ​ដង​និង​ផ្លែ​មិន​ស្រួល​បួល​ត្រឹម​ត្រូវ។ ពេល​ខ្លះ​មក​ពី​ដង​រលុង​ពេក ហើយ​ត្រូវ​ប្រើ​ស្នៀត​សៀត​ជុំ​វិញដង​ជា​ច្រើន។ ផ្សេង​ទៀត​មក​ពី​ដង​នោះ​ជា​ឈើ​មិន​ល្អ មាន​ថ្នាំង​ច្រើន​ហើយ​វៀច ក៏​បណ្តាល​អោយ​ទើស​ទែង​ក្នុង​ការ​កាប់​ចាំង​នោះ​ដែរ។ ដូច​នេះ​ហើយ​ការ​បញ្ចុះ​ដង​ដឹង ផ្លែ​មិន​ជាប់​ណែន​ល្អ ឬ​ដង​មិន​ល្អ នាំ​អោយ​ការ​ប្រើ​ប្រាស​ជួប​នឹង​បញ្ហា។

ផ្លែដឹង​ប្រៀប​និង​កុល​បុត្រ​កុល​ធី​តា​ប្រុស​ស្រី ដែល​ពុំ​ទាន់​ស្គាល់​ច្បាស់​ពី​ល្អ​អាក្រក់ ឬ​អំពើ​ខុស​ឆ្គង​ផ្សេង​ៗ​នៅ​ឡើយ​ទេ ឯដង​ដឹង​ប្រៀប​ធៀប​ទៅ​នឹង​ឳ​ពុក​ម្តាយ​ អាណាព្យា​បាល​ គ្រូឧជ្ឈាយដែល​ជា​អ្នក​គ្រប់​គ្រង។ ក្នុង​ជីវភាព​រស់​នៅរបស់​មនុស្ស​យើង​គេ​សង្កេត​ឃើញ​ថា មាតាបី​តា​មួយ​ចំ​នួន​មាន​ចិត្ត​ទូលាយ​ធូរលុង​ពេក ក្នុង​ការ​ដាស់​តឿន​ព្រាន​ប្រ​ដៅ​កូន​ចៅ ខ្លះ​ទៀត​អាណា​ព្យា​បាល​ខ្លួន​ឯង​ផ្ទាល់ ជា​អ្នក​ប្រ​ព្រឹត្តិ​មិន​ល្អ មាន​ចរិត​មិន​សម​រម្យ បែប​នេះ​ជា​គំ​រូ​អា​ក្រក់​ដល់​កូន​ចៅ។ ​ឳពុក​ម្តាយ​អាណា​ព្យា​បាល​ គ្រូឧជ្ឈា​យ​ គប្បី​ខិត​ខំ​កែ​ប្រែ​ខ្លួន​ឯង​ អោយ​ល្អ​សព្វ​យ៉ាង​ ដើម្បី​ធ្វើ​ជា​គំរូ​ល្អ​ដល់​កូន ចៅ​ជំ​នាន់​ក្រោយ​។ កូន​ល្អ​ ឬអាក្រក់​អាស្រ័យ​លើ​មាតា​បិតា អ្នក​គ្រប់​គ្រង​នេះហើយ។ សម​ដូច​ពាក្យ​ចាស់​ពោល​ថា​ ”ស្លឹក​ឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់ ឬ​ល្អ​ពុម្ភ​ទើប​ល្អ​ព្រះ“។​ ក្នុង​សង្គម​យើង​តែង​ឃើញ​កុមារ និង​យុ​វ​ជន​មួយ​ចំ​នួន មាន​ចរិត​លក្ខណៈ​មិន​សម​រម្យ​ថ្ងៃ​ថ្នូរ​ប្រ​ព្រឹត្ត​អំ​ពើ​អា​ក្រក់​ពាលា​សាហាវ​យង់​ឃ្នង កាប់ចាក់​ ខិល​ខូច​មិន​ចូល​រៀន​សូត្រ ទាំង​នេះ​ជា​កំ​ហុស​ឳ​ពុក​ម្តាយ និង​អ្នក​គ្រប់​គ្រង មិន​មែន​ជា​កំ​ហុស​របស់​កុមារ​ និង​យុវ​ជន​ទាំង​នោះ​ឡើយ។ សេច​ក្តី​អាក្រក់​ទាំង​នេះ បណ្តាល​មក​ពី​អ្នក​គ្រប់​គ្រង​មាន​លក្ខណៈធូរ​រលុង​មិន​បាន​នែ​នាំ​ព្រាន​ប្រ​ដៅ​អោយ​ត្រឹម​ត្រូវ​ច្បាស់​លាស់ មិន​ឆ្លៀត​ឱកាស​តាម​ដាន​សកម្ម​ភាព​រៀន​សូត្រ​របស់​កូន​ចៅ យូ​រ​ទៅ​និង​ក្លាយ​ជា​ទំ​លាប់​អាក្រក់ កែលែង​បាន។ មួយ​វិញ​ទៀត​អ្នក​ទំ​លាប់​លួច​ក្លាយ​ជា​ចោរ ឯអួត​ទំលាប់​ខ្ជិល ខូច​និង​ក្លាយ​ជា​ទំ​លាប់​អាក្រក់ ដែល​សង្គម​ស្អប់​ខ្ពើម។ ផ្សេង​ពី​នេះ​ទៀត​គ្រួសារ​ខ្លះ​ជួប​និង​វិបត្តិ​ច្រើន​ មិន​បាន​ទទួល​ការ​អប់​រំ​នែនាំ​ល្អ ត្រឹម​ត្រូវ​ពី​សំ​ណាក់​ឳ​ពុក​ម្តាយ​។ ជួន​កាល​ទៀត​មាតា​បិតា​ខ្លះ​ទំ​រើស​កូន​ ធ្វើ​អោយ​កូន​ៗ​ភ្លើត​ភ្លើន​ភ្លេច​អ្វី​ដែល​ល្អ​ត្រឹម​ត្រូវ​ដូច​នេះ​អា​កប្ប​កិរិយា ឆ្គាំ​ឆ្គង​បណ្តាល​មក​ពី​ម៉ែ​ឳ​អា​ណា​ព្យា​បាល មិន​បាន​អប់​រំ​នែនាំ។ ក្នុង​អក្សរ​សិល្ប៍​រឿង​កុលាប​ប៉ៃ​លិន​ចរិត​ឆ្មើង​ឆ្មៃ​របស់​ឃុន​នារី​បាន​បញ្ចាំង​អោយ​ឃើញ​ពី​ភាព​មិន​យក​ចិត្ត​ទុក​ដាក់ អប់​រំ​កូន​របស់​លោក​ហ្វូង​។ មក​ពី​​គាត់​ជាប់​រវល់​និង​មុខ​របរ​ច្រើន​ពេក ម្យ៉ាង​ទៀត​គាត់​មាន​កូន​ស្រី​តែ​មួយ​ផង​ ជា​ហេតុ​ធ្វើ​អោយ​គាត់​ទំ​រើស ដល់​ឃុន​នារី​ដែល​ជា​កូន។ សរុប​សេចក្តី​មក​សំ​ភារៈ​ដឹង​យក​មក​ប្រើ​មិន​ស្រួល​ប្រា​កដ​ជា​បន្ទោស​ទៅ​លើ​ដង​ហើយ ឯចរិត​លក្ខ​ណៈ​មិន​ត្រឹម​ត្រូវ​របស់​កូន​ចៅ ក៏​ត្រូវ​បាន​គេ​បន្ទោស​មក​លើ​ឳ​ពុក​ម្តាយ​ដែរ។

ឆ្លង​តាម​ការ​បក​ស្រាយ​ខាង​លើ​រក​ឃើញ​ជា​សុភា​សិត​នេះ មាន​អត្ថ​ន័យ​ល្អ​ត្រឹម​ត្រូវ សំ​រាប់​ដាស់​តឿន​ពញ្ញាក់​ស្មារ​តី​ដល់​អា​ណា​ព្យាបាលគ្រប់​រូប​ អោយ​ខិត​ខំ​អប់​រំ​នែនាំ​កូន​ និង​ទំលាប់​ធ្វើ​អំ​ពើ​ល្អដោយ​​ខ្លួនឯង​​ផ្ទាល់​ សំ​រាប់​គំ​រូ​ដល់​កូន​ចៅ​។ ដូច​នេះ​កុល​បុត្រ​កុល​ធី​តា​ទាំង​ឡាយ​អើយ​ ត្រូវ​តែ​បោះ​បង់​ចោល​នូវ​គំ​និត​មាយាត​ មិន​ល្អ​ និង​អំ​ពើ​អាក្រក់ ជា​ពិ​សេស​កុំ​សេប​គ្រឿង​ញៀន និង​កុំ​សេប​គ្រឿង​ស្រ​វឹង​ក្នុង​វ័យ​សិក្សា៕ ដោយ​៖ លោកគ្រូ​ ជៀប-អង្គាវឌ្ឍនា

student kiss

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក សមរង្ស៊ី និងលោក ម៉មសូណង់ដូ គ្មានឈ្មោះក្នុងបញ្ជីដោះលែងទេ   អាន1572ដង តំណាងសាលាបង្រៀនទាន់សម័យមិនចូលខ្លួនបំភ្លឺតាមដីការរបស់ប៉ូលីស   អាន1661ដង បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ   អាន2192ដង ឃាត់ខ្លួនជនសង្ស័យដាក់ថ្នាំយកម៉ូតូបញ្ជូនទៅតុលាការ   អាន1839ដង លោកសាន្តរដ្ឋស៊ីងថាៈ លោកមិនបានប្រើហឹង្សាទៅលើប្រធានសហគមន៍នេសាទចុងឃ្នៀសទេ   អាន2217ដង កូនប្រុសលោកអភិបាលរងស្រុកស្វាយលើម្នាក់ រងការចោទប្រកាន់ថា ឈូសឆាយព្រៃរបស់រដ្ឋអស់រាប់រយហិ...    អាន1235ដង សាច់ញាតិដណ្តើមទូដែករហូតមានការប្តឹងគ្នាបន្ទាប់ពីភ្លើងឆេះផ្សារាត្រី   អាន1761ដង លោក​ សឹង្ហ​ សំរិទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប ​តំណាង លោក​...    អាន2020ដង មន្ទីរសំរាកព្យាបាលពន្លឺជ័យត្រូវបានប្រជាពលរដ្ឋគាំទ្រយ៉ាងពេញទំហឹង    អាន1703ដង គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជ?...    អាន2202ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35027នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77360នាក់
ខែនេះ    224633នាក់
ឆ្នាំនេះ   2968937នាក់
សរុប   56567833នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:28