បរិយាយថ្ងៃនេះ៖ ឈ្មួញដឹកឈើក្រញូងផ្គើនបទបញ្ជារបស់ សម្តេចហ៊ុនសែន

ដោយៈ សៀមរាប ថ្ងៃទី 28 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 12:46 នាទី ចំនួនអានៈ 1515

ការ​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​ខុស​​ច្បាប់​ ពី​ខេត្ត​ឧត្តរ​មាន​ជ័យ​ឆ្លង​កាត់​ខេត្ត​សៀម​រាប កំពង់​ធំ បន្ទាយ​មាន​ជ័យ ឆ្ពោះ​ទៅ​កាន់​ខេត្ត​កំ​ពង់​ចាម ឬ​ព្រំ​ប្រ​ទល់​កម្ពុជា​វៀត​ណាម នៅ​តែ​ជា​មុខ​សញ្ញា​ក្តៅ​គគុគជា​រៀង​រាល់​ថ្ងៃ​ ឥត​មាន​ការ​រំ​ខាន​ ឬ​ទប់​ស្កាត់​ពី​មន្រ្តី​ជំ​នាញ និង​សមត្ថ​កិច្ច​តាម​ដង​ផ្លូវនោះទេ បើ​ទោះ​ជា​សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រ​ទេស​កម្ពុជា ធ្លាប់​បាន​ស្រែក​ព្រមាន​ក្តែងៗ អោយ​មន្រ្តី​ក្រោម​ឱវាត​ធ្វើ​ការ​បង្ក្រាប​បទ​ល្មើ​ឈើ​ក្រញូង​អោយ​ខាន​តែ​បាន​ក៏ដោយ។

ជាក់ស្តែង​គេ​សង្កេត​ឃើញថា រថ​យន្ត​ម៉ាក​បាឡែន ក្រពើ (ហៃប្រីត) ឡិចស៊ីស ជាច្រើន​គ្រឿង​ និង​ជា​ច្រើន​ក្រុម បាន​ដឹក​ឈើ​ក្រ​ញូង​ជា​រៀង​រាល់​យប់​ឆ្លង​កាត់​តាម​ដង​ផ្លូវ​ជាតិ​លេខ​៦ បាន​ដោយ​រលួន​ ហើយ​ថៅ​កែ​ដឹក​ឈើ​ទាំង​នេះត្រូវ​បាន​គេ​ស្គាល់​ឈ្មោះដូចជា លោកយិន (ផ្ទះនៅ​ស្រុក​ពួក​ខេត្តសៀម​រាប) លោកថា (ជា​អង្គរក្សនៅ​ខេត្ត​សៀម​រាប) លោក ប្រុញ (នៅខេត្តសៀមរាប) លោក ស្នា (នៅ​ស្រុក​អន្លង់​វែង) លោក ចូច (នៅស្រុកអន្លង់វែង) លោក ពន្លក (នៅ​ខេត្តកំពង់ចាម) និង​មាន​ឈ្មួញជាច្រើនទៀត។

ការ​បង្ក្រាប​រថ​យន្ត​ដឹក​ឈើ​ក្រញូង​របស់​មន្រ្តី​ជំនាញ​ម្តង​ម្កាលនៅ​ខេ្ត​កំពង់​ធំ គឺ​គ្រាន់​តែ​ធ្វើ​អោយ​ល្អ​មើល​ ហើយ​គេ​បង្ក្រាប​តែ​ក្រុម​រថ​យន្ត​ដឹក​ឈើ​ណា​មិន​បាន​បង់​លុយ​តែ​ប៉ុណ្ណោះ ឯក្រុម​អ្នក​បង់​លុយ​រត​ផ្លូវ​ឃើញ​ទៅ​ប្រុយ​ៗ​ដូច​ក្បួន​ដង្ហែ​អង្គកឋិន​ទានអញ្ចឹង។

ពល​រដ្ឋ​អ្នក​តាម​ដាន​ហេតុ​ការណ៍​បទ​ល្មើស​ឈើ​ក្រ​ញូង​ចោទសួរថា ហេតុអ្វី​ថ្នំា​ញៀន​មាន​គ្រាប់​តូចៗ​ ដឹក​ជញ្ជួន​ដោយ​លាក់​កំបាំង ខ្លះលេប​ចូល​ដល់ក្នុង​ពោះ​នៅ​តែ​សមត្ថ​កិច្ច​អាច​ចាប់​បាន? ចុះ​ហេតុអ្វី​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ដឹក​ពេញ​ៗ នៅ​សល់​តែ​កន្លែង​តៃ​កុង​អង្គុយ​ បែ​ជា​ក្រុម​អស់​លោក​រដ្ឋ​បាល​ព្រៃ​ឈើ​មើ​ល​មិន​ឃើញទៅ​វិញ? ហើយ​ចុះ​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ផ្សេង​ៗដាក់​កុង​ត្រូវ​ដូច​ម្រាម​ដៃ​តាម​ដង​ផ្លូវ​ ធ្វើ​អ្វី​ដែរ?

គេសង្កេត​ឃើញ​ថា ការ​តែង​តាំង​មេ​ព្រៃ​ អោយ​ដាក់​ស្នាក់ការ​តាម​ដង​ផ្លូវ​ដើម្បី​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​នោះ គឺ​ដូច​យក​ពង​មាន់​ទៅ​ផ្ញើនិង​ក្អែក ដូច​បញ្ជូន​ពួកគេ​អោយ​មក​អង្គុយ​រង​ចាំ​យក​លុ​យ​ដាក់​ហោ​ប៉ៅ​ផ្ទាល់​ខ្លួន ដែល​ទង្វើ​ទាំង​អស់​នេះ​ជា​អំ​ពើ​ពុក​រលួយ តាំង​លើ​ដល់​ក្រោម​។

យើង​មិន​ជឿថា លោក​រដ្ឋមន្រ្តី ចាន់សារ៉ុន លោក រដ្ឋមន្រ្តី ឆេងគឹមស៊ុន និង​ស្ថប័ណ​ពាក់​ព័ន្ធ មិន​ដឹង​មិន​លឺ​អំពី​បញ្ហាឈ្មួញ​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់ ពលរដ្ឋ​លួច​ឆ្លង​ដែន​ទៅ​កាប់​ឈើ​ក្រញូង​នៅ​ដី​ថៃ ដែល​ត្រូវ​បាន​ទាហ៊ាន​ថៃ​បាញ់​សំលាប់​ស្ទើ​ជា​រៀង​រាល់​ថ្ងៃ​នោះ​ទេ។

ពល​រដ្ឋ​នៅ​ខេត្ត​ខាង​ជើង​បឹង​ទន្លេសាប​ចង់​អោយ​សម្តេច​ ហ៊ុន​សែន នាយក​រដ្ឋ​មន្រ្តី​កម្ពុជា  ដាក់​បទ​បញ្ជា​អោយ​មន្រ្តី​ក្រោម​ឱវាត​ ដែល​មាន​ទួនាទី​ក្នុង​ការ​បង្ក្រាប​បទ​ល្មើ​ស​ព្រៃ​ឈើ​ គោរព​តាម​ទួនាទី​របស់​ខ្លួន អោយ​បាន​ត្រឹម​ត្រូវ កុំ​ហៃអើៗដូច​អាជ័យ​ធ្លាក់​ទឹក ចាំ​យក​តែ​ប្រាក់​ខែ​រដ្ឋ​ទៅ​ចាយ​វាយ​ឥត​ប្រ​យោជដូច​សព្វថ្ងៃនេះ៕ ដោយ​៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សំណើ​របស់​លោក សម រង្ស៊ី ជា​លើក​ទី៣ត្រូវបានរដ្ឋាភិបាល​ច្រាន​ចោល​ទៀត   អាន1536ដង តើអ្នកធ្លាប់​ចុះទៅកម្សាន្តនៅ​តំបន់អភិរក្ស បឹងពារាំង ដែរឬទេ? ចុចមើលវីដេអូសាកមើល តើទេសភាព...    អាន2613ដង សុស-រុង ប៉េអឹមរងស្រុកត្រពាំងប្រាសាទផឹកស៊ីស្រវឹងបាញ់បោះសេរីទាំងកណ្តាលយប់   អាន1727ដង លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រ?...    អាន2428ដង ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្?...    អាន2362ដង កំហឹង​អ្នក​បោះឆ្នោត​បាន​ឈាន​ទៅ​ដល់​ការ​ដុត​រថយន្ត​ប៉េអឹម២គ្រឿង​នៅ​ស្ទឹង​មានជ័យ   អាន1598ដង សមេ្តច ហ៊ុនសែន ​បាន​ទទួលសំបុត្រពីលោក សមរង្ស៊ី   អាន1709ដង ក្រុមអ្នកកាងបនល្បែងគំរាមកំហែង ប្រើហឹង្សា និងធ្វើអោខូចម៉ាស៊ីនថតរូបរបស់អ្នកកាសែត   អាន1587ដង គេច​ពី​ប្រ​ពន្ធ​កូនពី​អូស្រ្តាលី មក​រៀប​ការ​ស្រីក្មេង​នៅ​ស្រុក​ខ្មែរ   អាន1671ដង សេចក្តីថ្លែងការ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា   អាន1580ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39354នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81687នាក់
ខែនេះ    228960នាក់
ឆ្នាំនេះ   2973264នាក់
សរុប   56572160នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:05