លោកសៀងណាំដឹកឈើធ្វើសាលប្រជុំជិត២ឆ្នាំហើយនៅតែមិនគ្រប់

ដោយៈ សៀមរាប ថ្ងៃទី 29 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 03:18 នាទី ចំនួនអានៈ 1707

សកម្មភាព​ដឹក​ជញ្ជូន​ឈើ​បេង ធ្នង គគឺ​ និង​ឈើ​លេខ​២​តាម​រថ​យន្ត​យី​ឌុប​ស្ទើ​ជា​រៀង​រាល់​យប់​ពី​ខេត្ត​ព្រះ​វិហារ​មក​ខេត្ត​សៀម​រាបដើម្បី​ធ្វើ​សាល​ប្រ​ជុំ​មួយ​ខ្នង​​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ឈើ​ដែល​ដឹក​នោះ​វា​ច្រើន​លើស​លុប​ពី​តម្រូវ​ការ​ ព្រោះ​ដឹក​២​ឆ្នាំ​ហើយ​នៅ​តែ​មិន​ទាន់គ្រប់ទៀត។

យោង​តាម​ប្រ​ភព​ព័ត៌​មាន​ពី​ពលរដ្ឋ​ និង​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​លេខ​៦៧ (ផ្លូវ​ហៃវ៉េ) បាន​អោយ​ដឹក​ថា មាន​យប់​ខ្លះ​រថ​យន្ត​ដឹក​ឈើ​របស់​លោក សៀងណាំ​ អ្នក​ឧកញ្ញា​តំ​ណាង​រាស្រ្ត​ខេត្ត​សៀម​រាប ដឹក​២-៤​រថ​យន្ត​ យប់​ខ្លះ​១-២​រថ​យន្ត​ ស្ទើ​ជា​រៀង​រាល់​យប់​អស់​រយៈពេល​២​ឆ្នាំ​ហើយ​ ដោយ​លោក​សៀង​ណាំធ្លាប់​ឆ្លើយ​អះ​អាង​តាម​ទូរស័ព្ទ​ថា ជា​ឈើ​ដែល​លោក​យក​មក​ធ្វើ​សាល​ប្រ​ជុំ​នៅ​សង្កាត់​ក្របី​រាល​ ខេត្ត​សៀម​រាប។ ប្រភព​បន្តថា ឈើ​ដែល​លោក​សៀង​ណាំ​ដឹក​នេះ​វា​ច្រើន​ណាស់​ រហូត​ពួក​គាត់​ចោទ​សួរ​ថា តើ​ដឹក​ដល់​ថ្ងៃ​ណា? ហើយគម្រោង​ធ្វើ​សាល​ប្រ​ជុំ​នេះ ត្រូង​ការ​ឈើ​ប៉ុន្មាន​ម៉ឺន​ម៉ែត្រ​គូប​ទើប​គ្រប់?

លោក​ ម៉ុងប៊ុន​លីម នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​បានបក​ស្រាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ដោយ​​អះ​អាង​តាម​ទូរ​ស័ព្ទនៅ​ព្រឹក​ថ្ងៃទី២៩មិនានេះ​ថា គេ​ហ៊ាន​ដឹកឈើ​ ច្បាប់​ជា​គេ​មាន​ច្បាប់​ហើយ ហើយ​លោក​មិន​ដែល​ឃើញ​ច្បាប់​ទេ ព្រោះ​គេ​យក​ទៅ​ចម្លង​ជូន​ឯខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​។ លោក​ម៉ុងប៊ុន​លីមបន្តថា បើ​ចង់​ដឹក​ច្បាស់​ទៅ​មើល​ឯ​ក្របី​រាល​ទៅ បើ​អ្នក​កាសែត​ឯង​ខ្លាច​គេ​យក​ឈើ​លក់​ចេញ​ក្រៅ​តាម​ដាន​មើល​ខ្លួន​ឯង​ទៅ បើឃើញ​ជួយ​ប្រាប់​ផង។

យើង​ពុំអាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ឧកញ្ញា​សៀង​ណាំ​បាន​ទេ​នៅ​ព្រឹក​ថ្ងៃទី​២៩​មិនា​ដដែល​នេះ ព្រោះ​ទូរស័ព្ទ​ចូល​មិន​មាន​អ្នក​លើក​ទទួល។

មាន​ប្រ​ភព​ប្រ​ជា​ពលរដ្ឋ​នៅ​ឃុំ​ក្របី​រាល​ក្បែរ​កន្លែង​ធ្វើ​សាល​ប្រ​ជុំ​បាន​និយាយ​តាម​តៀម​កាហ្វេដែល​មិន​យក​ជា​ផ្លូវ​ការ​ណ៍ថា ឈើ​ធ្វើ​សាល​ប្រ​ជុំ​នេះ​ទោះ​ដឹក​១០​ឆ្នាំ​ទៀត​ក៏មិន​គ្រប់​ដែរ ព្រោះ​មាន​គេ​​បណ្តោះ​ឈើ​ដឹក​ចេញ​ទាំង​រថ​យន្ត​ៗ​ទៅ​ទិស​ខាង​លិច​តាម​ផ្លូវ​ក្រ​វាត់​ក្រុង។ ពួកគាត់​បន្តថា យើង​អាច​និយាយ​បាន​តែ​តាម​តៀម​កាហ្វេ​តែ​ប៉ុណ្ណោះ មិន​អាច​ចេញ​មុខ​អះអាង​ជា​ផ្លូវ​ការ​ណ៍​បាន​ទេ ព្រោះ​លោក​ឧកញ្ញា​សៀង​ណាំ​ជា​មនុស្ស​មាន​លុយ​មាន​អំ​ណាច តាំ​ពីគាត់​ចាក​ចេញ​ពី​ខេត្ត​សៀម​រាប​ទៅ​រក​ស៊ី​នៅ​ឯខេត្ត​កោះកុង​ រហូត​មាន​បាន​ ទើប​​ត្រឡប់​មកខេត្ត​សៀម​រាបវិញ​។

ពលរដ្ឋ​ខេត្ត​សៀម​រាប​រិះ​គន់​ទៅ​លើ​លោក​ ម៉ុង​ប៊ុន​លីម នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ថា ខ្លូន​ជា​មន្ត្រី​ជំ​នាញ​មិន​ធ្វើ​ការ​តាម​ទួនាទី​អោយ​បាន​ត្រឹម​ត្រូវ បែជា​អោយ​អ្នក​កាសែត​ជា​អ្នក​ស៊ើប​អង្កេត​ករណី​បទ​ល្មើស​ព្រៃ​ឈើ​ជំ​នួស​ខ្លួន​ទៅ​វិញ នេះ ពិត​ជា​ស៊ី​បាយ​ ចាយ​បំ​ផ្លាញ​តែ​លុយ​រដ្ឋាភិបាល​មែន ចាំ​តែ​ហៃអើ​ហៃ​អើ​ដូច​អា​ជ័យ​ធ្លាក់​ទឹកអញ្ចឹង៕ ដោយ​៖ ផ្លុង​រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បរិយាថ្ងៃនេះ៖ អ្នករកស៊ីក្បត់ជាតិរួចខ្លួន អ្នកកាសែតជាប់គុគ   អាន1752ដង អ្នកកាសែតរងគ្រោះដែលជនដៃដល់មួយក្រុមប៉ុនប៉ងវៃសម្លាប់មិនទាន់ទទួលបានយុត្តិធម៌ទេ   អាន2161ដង អ្នក​គ្រប់គ្រង​ចិន​ម្នាក់​ត្រូវបាន​កម្មករ​បាតុកម្ម​ទាមទារ​ឲ្យ​ទៅ​សុំ​ទោស​ព្រះ​បរម​ស?...    អាន1801ដង លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់   អាន2196ដង ឯកឧត្តមឃឹម-ប៊ុនសុងតបណ្តាញអគ្គីសនីជូនពលរដ្ឋសង្កាត់នគរធំ តែនៅផ្លូវដីក្រហម១ខ្សែមិនទាន់បា...    អាន1702ដង ប៉េអឹមម្នាក់ផឹកស៊ីស្រវឹង ប្រើហឹង្សាដោយចេតនានិងប៉ុនប៉ងបាញ់សម្លាប់អ្នកកាសែត   អាន1868ដង រថយន្តដឹកឈើក្រញូង១គ្រឿងរបស់ អៀ-ឆៃយិន ត្រូវបានសមត្ថកិច្ចចាប់បាន   អាន1516ដង វប្បធម៌~អរិយធម៌   អាន9538ដង ពិធីសម្ពោធដាក់អោយប្រើប្រាស់ អាគារសិក្សាមត្តេយ្យវត្តព្រិន១ខ្នងមាន៤បន្ទប់   អាន1641ដង ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​រួម​គ្នា​បញ្ជូន​សញ្ញា​ប្រកាស​អាសន្ន​ SOS ​ដល់​អន្តរជាតិ   អាន1762ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39686នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    82019នាក់
ខែនេះ    229292នាក់
ឆ្នាំនេះ   2973596នាក់
សរុប   56572492នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:12