ធនាគារជាតិនៃកម្ពុជាបដិសេធរឿងមិនចាយក្រដាស ១០០និង៥០ដុល្លារឆ្នាំ២០០៩

ដោយៈ ភ្នំពេញ ថ្ងៃទី 13 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 11:32 នាទី ចំនួនអានៈ 1531

ក្នុងរយៈពេលថ្មីៗនេះ និងរហូតមក ដល់ពេលនេះពាក្យចរាមអារ៉ាម និងការផ្អើលតគ្នា បានកើតមានឡើង ចំពោះការមិនចាយ ក្រដាសប្រាក់ដុល្លារ សន្លឹក១០០ និង៥០ដុល្លារ ផលិតនៅឆ្នាំ២០០៩ ដែលព្រឹត្តិការណ៍ខាងលើនេះ បានកើតឡើងនៅតាម បណ្តាខេត្ត មួយចំនួន រាប់ទាំងរាជធានីភ្នំពេញផងដែរ។

ប៉ុន្តែចំពោះ ករណីនេះ អ្នកនាំពាក្យ នៃធនាគារជាតិកម្ពុជា បានធ្វើការបដិសេធ ហើយថាបានត្រឹមតែឮព័ត៌មាននេះ ហើយខាងធនាគារ ពាណិជ្ជនិងមីក្រូហិរញ្ញវត្ថុ រួមទាំងកន្លែងប្តូរបា្រក់ ដែលប្រតិបត្តិការប្រចាំថ្ងៃ មិនបានរាយការណ៍ ពីពាក្យចចាមរ៉ាមខាងលើនេះ ដែលខ្លួនជួបប្រទះនោះទេ។
យោងតាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ មួយចំនួន និងអ្នកដែលបាន យកប្រាក់ដុល្លារសន្លឹក១០០ និង៥០ ផលិតនៅឆ្នាំ២០០៩ ទៅដូរ នៅកន្លែងហាងប្តូរប្រាក់ និងដូរលុយនោះ គឺម្ចាស់ហាង មិនទទួលនោះឡើយ ដោយអ្នកខ្លះអាងថា លុយទាំងនេះជាលុយ ដែលក្រុមចោរប្លន់ នៅបរទេស។

ពាក្យចរាមអារ៉ាម និងព្រឹត្តិការណ៍ ខាងលើនេះ ហើយដែលបានក្លាយ ជាការនិយាយតគ្នា នៅតាមខេត្តទាំងនោះ បានកើតឡើងមាន រហូតមកដល់ថ្ងៃទី១៣ ខែមីនាឆ្នាំ២០១៣នេះ។

សេចក្តីរាយការណ៍ ពីខេត្តបាត់ដំបង បានឲ្យដឹងថា នៅក្រុងបាត់ដំបង នៅតាមហាងមួយចំនួន ដែលរកស៊ី ដូរលុយ និងប្តូរប្រាក់ បានបដិសេធ ទទួលយក ក្រដាសប្រាក់ដុល្លារ សន្លឹក ១០០ និង៥០ ដុល្លារ ដែលផលិតនៅឆ្នាំ២០០៩ ។ រីឯនៅខេត្តកំពង់ធំខេត្តកំពង់ចាម និងខេត្តកោះកុង ជាដើម ក៏កើតមានឡើង នូវព្រឹត្តិការណ៍ ក៏ដូចជាករណីនេះដែរ ។

ជាក់ស្តែង កាលល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៣ ម្ចាស់តូបដូរលុយនិងប្តូរប្រាក់ មួយចំនួន ស្ថិតនៅ មុខសណ្ឋាគារ កាសា តាមបណ្តោយផ្លូវ៤៧សង្កាត់ស្រះចក ខណ្ឌដូនពេញ ខាងជើងវត្តភ្នំ បាននិយាយថា អ្នកស្រីមិនទទួលយកនូវការដូរប្រាក់ ដុល្លារសន្លឹក ១០០ និង៥០ ដែលផលិតនៅ ឆ្នាំ២០០៩ នោះឡើយដោយម្ចាស់តូបទាំងនេះ អះអាងថា ជាលុយដែលត្រូវ ចោរប្លន់នៅបរទេស។

យ៉ាងណាក៏ដោយ នេះគ្រាន់តែមួយផ្នែកតូចប៉ុណ្ណោះ ខណៈម្ចាស់ហាង ដូរលុយនៅមុខផ្សារចាស់ ដែលធំគ្រាន់បើ ផងនោះ បានប្រាប់ដើមអម្ពិលថាអ្នកស្រីមិនទាន់ទទួលបាន ព័ត៌មាននេះនៅឡើយទេ តែបានឮខ្លះប៉ុន្តែហាងរបស់អ្នកស្រី ទទួលយកការ ដូរប្រាក់ដុល្លារទាំងនេះ ។

ជាមួយនឹង ព័ត៌មានខាងលើនេះ អគ្គនាយកធនាគារជាតិនៃកម្ពុជានិងជាអ្នកនាំពាក្យ លោកស្រី ងួន សុខា បានថ្លែងឲ្យដឹងនៅថ្ងៃទី១៣ ខែមីនាឆ្នាំ២០១៣ថា លោកស្រីគ្រាន់តែឮប៉ុន្តែមិនបានឃើញក្រដាកប្រាក់១០០ដុល្លារផលិតនៅឆ្នាំ២០០៩ នោះទេ។

លោកស្រីនិយាយថា «ខ្ញុំមិនទាន់បានឃើញក្រដាសប្រាក់ ១០០ដុល្លារនោះទេហើយខាងធនាគារពាណិជ្ជ មីក្រូហិរញ្ញវត្ថុ និងកន្លែងប្តូរប្រាក់ផងនោះពួកគេប្រាប់ថា មិនទាន់ជួបបញ្ហានោះទេ»។

ដោយឡែក លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនគារអេស៊ីលីដាសុំមិន ធ្វើការអត្ថាធិបាយលើកបញ្ហានេះ ដោយឲ្យបង្វែរសំណួរទៅ ស្ថានទូតអាមេរិក។

ដោយឡែក អ្នកនាំពាក្យ នៃអង្គភាពព័តមាន និង ប្រតិកម្មរហ័ស លោក ទិត សុធាបានគូសបញ្ជាក់ថា អ្វីដែលជាពាក្យ ចចាមអារ៉ាម និងព័ត៌មានក្រៅផ្លូវការខាងលើនេះ សូមប្រជាពលរដ្ឋ កុំយកជាការពិត ពោលត្រូវ មានការចេញជាសេចក្តីថ្លែងការណ៍ផ្លូវការ ជាមុនសិន ។

ដោយឡែក ខាងម្ចាស់ហាងដូរលុយ និងប្តូរប្រាក់ ដ៏ល្បីនៅស្រុកខ្មែរយីហោលីហ៊ួរ ក៏បានបញ្ជាក់ថា ពុំបានបដិសេធ នូវក្រដាស ប្រាក់ដុល្លារ សន្លឹក១០០និង៥០ ដែលផលិតនៅ ឆ្នាំ២០០៩ នោះឡើយ៕ ប្រភពដើមពី Looking today

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ចោរប្លន់ប្រដាប់អាវុធ៣នាក់ប្លន់ទូមាសបាញ់មនុស្សធ្លាយពោះ   អាន1698ដង ប៉ូលិស ប៉េអឹមកំពុងឡោមព័ទ្ធ​ក្រុម​ចោរ​ចាប់​ជំរិតធនាគារអេស៊ីលីដា   អាន1739ដង អនុប្រធានមន្ទីរបរិស្ថានចុះស្រាវជ្រាវបង្ក្រាបបទល្មើសព្រៃឈើ បែជាត្រូវបន្ត្រីបរិស្ថានចោ?...    អាន1568ដង ដំណឹងបាត់កូនស្រី   អាន1700ដង មេឈ្មួញរកស៊ីឈើក្រញូងជនជាតិវៀតណាមបើករថយន្ដបំបុករថយន្ដអ្នកសាព័ត៍មានប៉ុនប៉ងធ្វើឃាតនគបា?...    អាន1593ដង អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោ...    អាន2378ដង គយចល័តខេត្ដមណ្ឌលគិរី គាបសង្កត់ឈ្មួញរកស៊ី តូចតាចបង្ខំឱ្យបង់ប្រាក់   អាន1535ដង លោក សាន្ត រដ្ឋស៊ីង ថៅកែដីឡូតិ៍នៅខេត្តសៀមរាប បានឧបត្ថមថវិការមួយចំនួនដល់លោក កេត ចន្រ្តា ដែ?...    អាន1937ដង រថយន្តដឹកឈើក្រញូង១គ្រឿងរបស់ អៀ-ឆៃយិន ត្រូវបានសមត្ថកិច្ចចាប់បាន   អាន1515ដង ឃាត្តករដែលបាញ់សម្លាប់លោក កែមលី ត្រូវ​បាន​ចាប់ខ្លួន   អាន2202ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35264នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77597នាក់
ខែនេះ    224870នាក់
ឆ្នាំនេះ   2969174នាក់
សរុប   56568070នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:42