កម្មកររោងចក្រក្រុងបាវិតចូលធ្វើការបាន១ម៉ោង ផ្អើលរត់ចេញវិញអស់

ដោយៈ មករា ស្វាយរៀង ថ្ងៃទី 18 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 05:11 នាទី ចំនួនអានៈ 1593

នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ​នេះ កម្មករ​រោងចក្រ​ទាំងអស់បាននាំគ្នា​ចូលធ្វើការ​វិញ​ហើយ ប៉ុន្តែ​ក្នុង​រយៈពេល​ប្រមាណ​ជា ១ ម៉ោង​ក្រោយមក ស្រាប់​តែក្រុមកម្មករ​គ្រប់​រោងចក្រហាក់ដូច​មាន​អារម្មណ៍​ផ្អើលៗ ហើយក៏​នាំគ្នា​ចេញពី​រោងចក្រ ដើរ​ប្រសេចប្រសាចពេញ​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​២ ដោយ​មិន​បានធ្វើ​កូដក​ម្ម​ទេ​។ 

រឿង​វិវាទ​ការងារ​រវាង​កម្មករ និង​ថៅកែ​រោងចក្រ ត្រូវបាន​បើក​កិច្ចប្រជុំ​ពិភាក្សារក​ដំណោះស្រាយ​វិវាទ​ការងារ​ជូន​បងប្អូន​កម្មកររោងចក្រ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេសខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៣ ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន នៅ​ក្រុង​បាវិត​។ កិច្ចប្រជុំ​នោះមាន​តំណាង​កម្មករ សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ជាមួយ​ថៅកែ​រោងចក្រ ដោយមាន​ការចូលរួម​ពី​លោក រស់ ឆាយ អភិបាលរង​ខេត្តស្វាយរៀង និង​ជា​​ប្រធាន​គណៈកម្មការ ដោះស្រាយ​បញ្ហា​កូដកម្ម​ បាតុកម្ម គ្រប់មុខ​សញ្ញា​ក្នុង​ខេត្ត​។ 

កិច្ចប្រជុំ​នោះ បានធ្វើ​ឡើងដោយ​មើលមុខ​គ្នា​មិន​ចំ គឺ​ពុំទាន់ទទួលបាន​លទ្ធផល​ទេ​។ ជាមួយ​កិច្ចការ​នេះ អាជ្ញាធរ​បាន​ឯកភាព​ជាមួយ​គ្រប់​សម​ភាគី ដោយ​សម្រេច​ថា នឹង​បើក​កិច្ច​ប្រជុំដ៏​ធំ​មួយទៀតនៅ​ថ្ងៃទី​២៦​ខែកុម្ភៈ ឆ្នាំ​២០១៣ ខាងមុខ ដែល​ថ្នាក់​ក្រសួង​ការងារ ថ្នាក់​ខេត្ត​ចូលរួម​ដោះស្រាយ​ផងដែរ ដើម្បី​​ជៀសវាងកុំឲ្យ​អូសបន្លាយ​ពេល​កាន់តែ​យូរ​។ 

​ចំណែក​ក្រុមកម្មករនៅតែ​ប្រកាន់​គោលជំហរ​របស់ខ្លួន​យ៉ាង​ម៉ឺងម៉ាត់ ក្នុងការ​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល​ពី ៦១ ដុល្លារ ដល់ ១២០ ដុល្លារ ឬ​១៥០ ដុល្លារ​។​

​ប្រភព​បាន​ឲ្យ​ដឹងថា ចំណុច​ដែល​បងប្អូន​កម្មករ​រោងចក្រ ឡុង​ប្រាយ ទាមទារ​មាន ៦​ចំណុច​គឺ ទី​១-​សុំ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​លោក​ដេវីត ជា​ប្រធាន​រដ្ឋបាល​របស់​ក្រុមហ៊ុន​។ ទី​២-​សូម​ឲ្យ​ក្រុមហ៊ុន​បន្ថយ​ចំនួន​ដុំ​នៅ​ផ្នែក​​ខ្សែ​ក្នុង ៨​ម៉ោង មក​ត្រឹម​៦០​ដុំ ហើយ​នៅ​ផ្នែក​គីប​អំពូល​មក​ត្រឹម​៤០​ដុំ​។ ទី​៣-​សូម​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ការដាក់ទណ្ឌកម្ម​ទៅលើ​កម្មករ​-​កម្មការិនី ដែល​បាន​ចូលរួម​ធ្វើ​កូដកម្ម​។ ទី​៤-​សូម​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ការដក​កម្មករ​កម្មការិនី​ណាដែល​ដល់​កិច្ចសន្យា​ ពីព្រោះ​ក្រុមហ៊ុន​នៅតែ​ជ្រើសរើស​កម្មករ​។ ទី​៥-​បញ្ឈប់​ការរើសអើងក្នុងការ​បង្កើត​សហជីព​របស់​បងប្អូន​កម្មករ និយោជិត និង​ទី​៦- ការ​ថែម​ម៉ោង​ត្រូវ​ឈរលើ​គោលការណ៍​ស្ម័គ្រចិត្ត​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

គណបក្សហ្វុនស៊ិនប៉ិចបើកវគ្គបណ្តុះបណ្តាលដល់វជនយុវនារី   អាន1433ដង កត្តាធម្មជាតិនៅតែបន្តសំលាប់ជីវិតមនុស្សឥតឈប់ឈរ   អាន1654ដង ផ្ទះ៣ខ្នងត្រូវភ្លើងឆេះខ្ទេចទៀតហើយ   អាន1717ដង អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោល?...    អាន2562ដង លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន   អាន2180ដង អាជ្ញាធរសង្កាត់បឹងទំពន់ហាមឃាត់អ្នកគាំទ្រលោកម៉មសូណង់ដូ   អាន1894ដង គណបក្សប្រឆាំង​បង្វែការធើ្វបាតុកម្ម​ថ្ងៃ២៣​តុលាទៅជាការគោរពវិញ្ញាណក្ខន្ធ   អាន1916ដង លោក ហ៊ុន សែន៖ កម្ពុជា​មិន​មែន​ទទួល​បាន​សន្តិភាព​ដោយសារ​វត្តមាន​​អ៊ុនតាក់   អាន1813ដង លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហ?...    អាន2376ដង លោក សូផ្លាតុង អភិបាលក្រុង បានចេញលិខិតបដិសេធចំពោះការចោទប្រកាន់តាមគេហទំព័រ   អាន2679ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39686នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    82019នាក់
ខែនេះ    229292នាក់
ឆ្នាំនេះ   2973596នាក់
សរុប   56572492នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:12