បើទោះបីជាវៀតណាម ត្រូវបានគេរិៈគន់ដដែលៗពីករណីសិទ្ធិមនុស្សក្ដី ក៏រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកថ្មីលោក ចន ខេរី(John Kerry) អតីតមន្ត្រីយោធាដែលធ្លាប់ឈរជើងនៅសមរភូមិវៀតណាម បានបង្ហាញជំហរចង់ឃើញ ឲ្យមានទំនាក់ទំនងស្អិតរមួត រវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ជាមួយប្រទេសកម្មុយនិស្ដមួយនេះ។
នៅក្នុងបទសម្ភាសន៏ជាមួយបណ្ដាញ ព័ត៌មានរបស់វៀតណាម VietNamNet Bridge អតីតព្រឹទ្ធសមាជិកសភា និងជារដ្ឋមន្ត្រី ការបរទេសថ្មី សហរដ្ឋអាមេរិក រូបនេះ បានមានប្រសាសន៍ថា បើទោះជាលោកគាំទ្រ គោលនយោបាយចាសរបស់លោកស្រី ហ៊ិលឡារី ឃ្លីនតុន ក្ដី តែ លោកគិតថា លោកជួយបន្ថែមទៀតនូវគោលនយោបាយ ថ្មីនិងល្អៗ ដើម្បី ធ្វើអោយកាន់តែប្រសើរឡើង នៃចំណងទាក់ទងទ្វេភាគី រវាងប្រទេសអតីតគូសត្រូវ នឹងគ្នានេះឡើងវិញ។
លោក ចន ខេរី បានលើកឡើងថា តាំងពីសង្គ្រាមអាមេរិក – វៀតណាម ចប់ទៅ គឺប្រទេស ទាំងពីរ មានកាតព្វកិច្ច ជាច្រើន ត្រូវស្ដារឡើងវិញ ដូចចជា សេដ្ឋកិច្ច និង សហប្រតិ្តបត្តិការ ផ្សេងៗ ប៉ុន្តែវានៅតែមិនគ្រប់គ្រាន់ឡើយ ៕
ថ្ងៃនេះ | 38927 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 81260 | នាក់ |
ខែនេះ | 228533 | នាក់ |
ឆ្នាំនេះ | 2972837 | នាក់ |
សរុប | 56571733 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:53 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net