រថយន្តកាមរីឆ្នាំ១៩៩៥ ពណ៍សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ2G-5129ដឹកឈើក្រញូងមុខធំៗពេញត្រូវបានកងរាជអាវុធហត្ថលើផ្ទៃប្រទេសដេញស្ទាក់ចាប់បាននៅម៉ោងជិត៤ទាបភ្លឺនាថ្ងៃទី៣ខែគុម្ភៈ ឆ្នាំ២០១៣នេះ នៅចំណុចភូមិព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួកខេត្តសៀមរាប។
លោក វីរៈសេនីយត្រី នុត ប៉ូលីន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអោយដឹងថា ប្រភពបានរាយការណ៍ជូនលោកថាមានរថយន្តដឹកឈើក្រញូងពីខេត្តឧត្តរមានជ័យ មកខេត្តសៀមរាប តាមផ្លូវស្រុកក្រឡាញ់ ទើបលោក ជិះរថតាមឃ្លាំមើលក៏ឃើញដូចការរាយការណ៍ខាងលើមែន។ លោក នុតប៉ូលីន បានបន្តថា លោកបានជិះរថយន្តដេញតាមរថយន្តដឹកឈើក្រញូងនេះតាំងពីស្រុកក្រឡាញ់ និងបានរាយការជូនលោក ទីសុវិនថាល់ ព្រះរាជអាជ្ញាផងដែរ។ លោក ប៉ូលីន បានបន្តទៀតថា តៃកុងបើកបររថយន្តដឹកឈើខាងលើនេះ មានការកាចសាហាវ រហូតដល់ខោករថយន្តរបស់លោកដែលជាសមត្ថកិច្ចទៀតផង ហើយបើគេចចុះគេចឡើងតាំងពីម៉ោងជាង២យប់។ លោប៉ូលីនបន្ថែមថា ដោយតៃកុងបើកបររថយន្តដឹកឈើក្រញូងនេះ បើករតគេចអស់ខ្យល់ ក៏បើកសំរុកចូលផ្ទះប្រជាពលរដ្ឋ រួចនាំគ្នាដាក់មេផាយអស់ទៅ ហើយរថយន្តដឹកឈើខាងលើនេះលោកបានធ្វើរបាយការណ៍បញ្ជួនអោយសង្កាត់រដ្ឋបាលព្រៃឈើស្រុកពួកចាត់ការទៅតាមផ្លូវច្បាប់។
យោងតាមសម្តីមន្រ្តីរដ្ឋបាលព្រៃឈើស្រុកពួកបានអោយដឹងថា ឈើដែចាប់បានខាងលើជាប្រភេទឈើក្រញូង មានចំនួន ០,៧០១ម៉ែត្រគូប និងរថយន្តកាមរីឆ្នាំ១៩៩៥មួយគ្រឿង។
លោក ទីសុវិនថាល់ ព្រះរាជអាជ្ញាសាលាដំបូងខេត្តសៀមរាប បានអោយដឹងនៅព្រឹកថ្ងៃទី៣នេះថា ពេលលោកបានទទួលដំណឹងពីរថយន្តដឹកឈើខាងលើភ្លាមលោកបាន បញ្ជាអោយ លោកសំរិទ្ធសុខុន ព្រះរាជអាជ្ញារង និងលោកថេងចន្ទី ក្រឡាបញ្ជីចុះទៅធ្វើអន្តរាគមន៍ភ្លាមៗផងដែរ។
ប្រភពប្រជាពលរដ្ឋនៅស្រុកពួក និងស្រុកក្រឡាញ់បានអោយដឹងថា ជារៀងរាល់យប់មានរថយន្តដឹកឈើក្រញូងឆ្លងកាត់ជាច្រើនគ្រឿងតាមដងផ្លូវ តែមិនដែលឃើញមានមន្រ្តីជំនាញណាចេញមុខបង្ក្រាបនោះទេ បើមានអ្នកចុះបង្ក្រាបគឺមានតែស្ថាប័នផ្សេងតែប៉ុណ្ណោះ។ ពលរដ្ឋទាំងនោះលួចខ្សឹបបន្ថែមថា ពួកអ្នករកស៊ីដឹងឈើទាំងតូចទាំងធំបានបង់លុយអោយមេព្រៃអស់ហើយ ដូច្នេះមេព្រៃមិនចាប់ពួកគេទេ គឺរាប់តែក្បាលឡានយកលុយតែប៉ុណ្ណោះ តែបើមានអ្នកចាប់បានរថយន្តដឹកឈើអញ្ជឹងគឺខាងមេព្រៃខាតលុយអស់១ឡានហើយ និងបាត់បង់ម៉ូយដែលជាឆ្នាំងបាយប្រចាំថ្ងៃទៀតផង៕ ដោយ៖ ផ្លុង រ៉េត
ថ្ងៃនេះ | 36210 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 78543 | នាក់ |
ខែនេះ | 225816 | នាក់ |
ឆ្នាំនេះ | 2970120 | នាក់ |
សរុប | 56569016 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 19:11 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net