មេឈ្មួនបំផ្លាញព្រៃឈើឈ្មោះ លួនស៊ុយ និងឈ្មោះ ប៉ូ ដឹកឈើគ្មានអ្នកបង្ក្រាប

ដោយៈ ផ្លុង​ រ៉េត សៀមរាប ថ្ងៃទី 06 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 08:57 នាទី ចំនួនអានៈ 1482

នរណាៗក៏​គេ​បាន​លឺ​ ហើយ​ស្គាល់​ឈ្មោះ​ លោក លួនស៊ុយ និង​ឈ្មោះ លោក ប៉ូ ជា​មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​លេខ​២​តាម​រឺម៉ក និង​រទេះគោ ​ស្ទើ​បាក់​ថ្នល់​ស្រុក​ស្វាយ​លើ និង​ស្រុក​សូទ្រ​និគម ខេត្ត​សៀមរាប ជា​រៀង​រាល់​ថ្ងៃ​តែ​បន្រ្តី​ជំនាញ​តាម​ដង​នេះ​មិន​បង្ក្រាប​ ទោះ​ជា​ពលរដ្ឋ​ខំ​រាយការ​យ៉ាង​ណា​ក៏ដោយ។

ប្រ​ភព​ព័ត៌មាន​ច្បាស់​ការ​បាន​អោយ​ដឹង​ថា លោក លួនស៊ុយ និង​លោក ប៉ូ ជា​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ពិត​ប្រាកដ​មែន តែ​មេ​ឈ្មួញ​២​រូប​នេះ តែ​ង​តែ​យក​លេស​ថា ជា​ប្រ​ជា​ពលរដ្ឋ​ដឹក​ឈើ​យក​ទៅ​ធ្វើ​ផ្ទះសំបែង​តែ​ប៉ុណ្ណោះ នៅ​ពេល​ជួម​សមត្ថ​កិច្ចមក​ពី​ចម្ងាយ​ដែល​មិន​ស្គាល់​ពួកគេ​។ ប្រ​ភព​បន្ត​ថា មេ​ឈ្មួញ​ឈ្មោះ​ លួន​ស៊ុយ ជា​មន្ត្រីប៉េ​អឹម​ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀម​រាប ទៀត​ផង បាន​ជា​គេ​ហ៊ាន​ដឹក​ឈើ​ទាំង​យប់​ទាំង​ថ្ងៃ​គ្មាន​ខ្លាច​ រអា​អស់​លោក​ណា​ទាំង​អស់។ ប្រភព​បន្ថែម​ថា ចំណែក​ឯឈ្មោះ ប៉ូ ​វិញមាន​ទីលំ​នៅ​ក្នុង​ភូមិ កន្រ្ទំាង ឃុំ​កន្រ្ទាំង ស្រុក​ប្រាសាទ​បាគង ដែលមាន​ឪពុក​ឈ្មោះ តារុន ជា​មេភូមិ កន្រ្ទាំងនេះ​តែ​ម្តង។

ជាក់​ស្តែងព្រឹក​ថ្ងៃទី០៦ ខែ​មករា ឆ្នាំ២០១៣​នេះ មេឈ្មួញអាង​ស្បែក​ខាងលើ​នេះ បាន​ដឹក​ឈើ​មួយ​រឺ​ម៉ក ពី​ចំ​ណុចស្រុក​ស្វាយលើ ចុះ​ដល់​ភូមិសំឡោង ឃុំចាន់ស ស្រុក​សូទ្រ​និគម ក៏ពើប​ប្រ​ទះ​និង​អ្នក​សារ​ព័ត៌មាន​មួយ​ក្រុម​បាន​ចុះ​ថត​រូបសកម្ម​ភាព​ដឹក​ឈើ​របស់​​ពួកគេ។ ភ្លាម​នោះ​មេ​ឈ្មួញ​ជើង​ចាស់​ទាំង​២នាក់​នេះ បាន​បញ្ជា​អោយ​កូន​ចៅ​ស្រាយ​ឈើ​ទំ​លាក់​ពី​រឺ​ម៉ក​ចោល ហើយ​ពោល​ពាក្យ​អសុរោះថា ” ពួក​អា​អ្នក​កា​សែត​​ឯង​ បាន​ត្រឹម​តែ​ថត​រូប​តែ​ប៉ុណ្ណោះ អញ​មាន​អី​ភ័យ អញ​បង់​លុយ​អោយ​មេព្រៃ និង​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​អស់​ហើយ ឯង​ហៅ​អាណា​មក​ចាប់​ហៅទៅ“ ។

អ្នក​យក​ព័ត៌មាន​ក្រុម​នោះ​បាន​រាយការ​ជូន​លោក រឹម-ស៊ុមអុន នាយសង្កាត់រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​សូទ្រ​និ​គម​ភ្លាមៗ តែ​លោក​មេ​ព្រៃ​រូប​នេះគាត់ថា ​រវល់​នៅ​ភ្នំ​ពេញ​ចាំ​អោយ​កូន​ទៅ​ចុះ​ទៅ​មើល តែ​រហូត​ដល់​ជិត​២ម៉ោង​មិន​មាន​មេ​ព្រៃ​ណា​ចុះ​ទៅ​ រហូត​ដល់​ឈ្មួញ​រើស​ឈើ​ដាក់​រឺ​ម៉ក​ដឹក​ទៅ​វិញអស់។

សកម្ម​ភាព​យឺត​យ៉ាវ និង​មើល​មិន​ឃើញ​ការ​ចរាចរណ៍​បទ​ល្មើស​ព្រៃ​ឈើលើ​ដង​ផ្លូវ​ ​នៅ​ស្រុក​ស្វាយ​លើ ក្រោម​ក្រ​សែ​ភ្នែក​លោក​ យ៉ានស៊ីវ៉ាត់ នាយ​សង្កាត់រដ្ឋ​បាល​ព្រៃ​ឈើ និង​ស្រុក​សូទ្រនិគម ក្រោម​ក្រ​សែ​ភ្នែក​លោក រឹមស៊ុម​អុន នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើនេះ វា​កើត​ជា​យូយា​ណាស់​មក​ហើយ ដែល​អាច​ហៅ​បាន​​ថា ជា​ដង្កូវ​ស៊ី​រូង​ផ្ទៃ​ក្នុង និង​ជា​ជម្ងឺ​មើល​មិន​ជា។

យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ស៊ីម​សុធា ហៅជាតិ មេប៉េអឹម​ស្រុក​ប្រាសាទ​បាគង​បានទេនៅ​រសៀល​ថ្ងៃទី ០៦ដដែលនេះ ពាក់​ព័ន្ធ​ទៅ​នឹង​កូន​ចៅ​រក​ស៊ី​ដឹក​ឈើខាង​លើ​នេះ ព្រោះ​ទូរស័ព្ទ​មិន​ចូល។

សូម​បញ្ជាក់ថា នៅ​ខេត្ត​សៀម​រាប​ជា​ខេត្ត​មួយ​ដែល​សំ​បូរ​ទៅ​ដោយ​ឈ្មួញ​រក​ស៊ីដឹក​ឈើ​ខុស​ច្បាប់​ជា​ច្រើន ដែល​ក្រុម​ឈ្មួញ​ទាំង​នោះត្រូវ​​បាន​គេ​ស្គាល់ថា ជា​មន្រ្តី​ប៉េ​អឹម ជា​មន្រ្តីប៉ូលីស នឹង​អ្នក​មាន​ខ្នង​មាន​អំណាច​ជា​ច្រើន​ទៀត៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេ?...    អាន2093ដង បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក...    អាន2502ដង បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត   អាន4057ដង តើលោក យិនថាវ ឬលោក ក្រាញ់ជាមេឈ្មួញរកស៊ីដឹកឈើពិតប្រាកដ?   អាន1724ដង លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលលមេត្តាចាក់ការលោក ស៊ិន សុភីផង   អាន1864ដង គណបក្ស​ទាំង​ពីរ​ព្រម​ព្រៀង​គ្នា​ ៣​ចំណុច   អាន1503ដង លោក ហ៊ុន សែន៖ អ្នក​នយោបាយ​គួរ​ប្រើប្រាស់​រូបមន្ត​ឈ្នះ​ឈ្នះ​ដើម្បី​សន្តិភាព   អាន1535ដង អាជ្ញាធរសង្កាត់បឹងទំពន់ហាមឃាត់អ្នកគាំទ្រលោកម៉មសូណង់ដូ   អាន1894ដង បង្ក្រាបទីតាំងបើកលែងល្បែងសីុសងខុសច្បាប់   អាន1712ដង ជម្លោះរវាង អាចារ្យធំ និង លោក ហ៊ន កំពុងតែក្តៅនៅតុលាការខេត្តសៀមរាប   អាន1292ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      42848នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    85181នាក់
ខែនេះ    232454នាក់
ឆ្នាំនេះ   2976758នាក់
សរុប   56575654នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:12