ទំនិញគេចពន្ធនៅតែបន្តដឹកចូលពីប្រទេស ថៃតាមច្រកជាច្រើននៅខេត្តបន្ទាយមានជ័យ

ដោយៈ ហង្សនាគ បន្ទាយមានជ័យ ថ្ងៃទី 17 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 09:38 នាទី ចំនួនអានៈ 1738

បន្ទាយ​មានជ័យ​ជា​ខេត្ត​ដែល​ជាប់​ព្រំ​ប្រ​ទល់​រវៀង​ប្រ​ទេស​កម្ពុជា​ និង​ប្រ​ទេស​ថៃ ដែល​ជា​ហេតុ​ធ្វើ​អោយ​មាន​ការ​ដឹង​ជញ្ជួន​ផលិត​ផល​ខុស​ច្បាប់​ចូល​យ៉ា​ង​គគ្រឹគ​គគ្រេងដូច​គេ​ហែ​អង្គ​កឋិន​ទាន​ ទាំង​យប់​ទាំង​ថ្ងៃ​ក្រោម​ក្រ​សែ​ភ្នែក​របស់​អស់​លោក​មន្រ្តី​ជំ​នាញ​ ដូច​ជា​ប៉ូលីស​សេដ្ឋ​កិច្ចខេត្ត សេដ្ឋ​កិច្ចក្រសួង ពេទ្យ​សត្វ និង​ស្ថា​ប័ន​ពាក់​ព័ន្ធ​មួយ​ចំ​នួន​ទៀត តែ​គេ​មិន​ឃើញ​មាន​អស់​លោក​ខាង​លើ​ចុះ​ទប់​ស្កាត់នោះ​ទេ តែ​បែរ​ជា​លឺ​អ្នក​រក​ស៊ី​ទាំង​នោះ​ថា បាន​បង់​លុយ​ជូន​ជំ​នាញ​ទាំង​នេះអស់​ហើយ ទើប​ដឹក​ចូលដី​ខ្មែរ​បានរលូន​បែប​នេះ។

ផលិត​ផល​ដែល​ក្រុម​អ្នក​រក​​ស៊ី​លោត​ឆ័ត្រ​គេច​ពន្ធ​រដ្ឋ​បង់​ជូន​អោយ​តែ​ហោ​ប៉ៅ​ឯក​ជនប៉ុន្មាន​ជំ​នាញ​ខាង​លើ​មាន​ដូច​ជា សាច់​មាន់​ត្រូវ​មីន ឆ្អឹង​មាន់​ត្រូវមីន ជង្គង់​មាន់​ត្រូវ​មីន កោះមាន់ថ្លើមមាន់​ច្រកថង់ ភ្លៅ​មាន់​ស្អុយៗ ត្រី​ចាប មាន់​រស់​ដឹក​តាម​ម៉ូតូ ឡានតូចៗ គ្រឿង​សមុទ្រសល់ និង​មាន​គ្រឿង​ឧបភោគបរិ​ភោគ​ជា​ច្រើន​ទៀត​ដូច​ជា បន្លែ ផ្លែ​ឈើ​ខូច​គុណ​ភាពជា​ដើម។ល។

ប្រ​ភព​បាន​រាយ​ការ​មក​ថា ថ្មី​​ៗនេះ​សមត្ថ​កិច្ច​ជំ​នាញ​ខាង​លើ​នេះ បាន​បើក​ភ្លើង​ខៀវ​នៅ​ច្រក​របៀង​អូ​បី​ជាន់ អោយ​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឥត​ច្បាប់​ខាង​លើ ដឹក​ផលិង​ផល​ទាំង​នេះ​ ចូល​មក​ខ្មែរ​ទាំង​ថ្ងៃ​ ទាំង​យប់​ស្ទើរ​រូង​ផ្លូវ​អស់​ទៅ​ហើយ។ ប្រ​ភព​បន្តថា អ្នក​ដឹក​មាន់​រស់​តាម​ម៉ូតូ ១ជើង​បង់​លុយ​២០០បាត បើ​បង់​ខែ​វិញ​មួយ​ម៉ូ​តូ​២០​ម៉ឺន​រៀលក្នុង​១ខែ។ ប្រ​ភព​បន្ថែម​ថា គ្រៅ​ពី​នេះ​គ្រាន់​តែ​ពី​ច្រក​អូ​បី​ជាន់ទៅ​ទី​រួម​ខេ្ត​បន្ទាយ​មាន​ជ័យ មាន​ក្រុម​សមត្ថ​កិច្ច​ខាង​លើ​ឈរ​ចំា​យក​លុយ​ជិត​២០​កន្លែង ត្រូវ​ចំ​ណាយ​ថវិការ​អស់​ជិត​២០​ម៉ឺន​រៀល​បន្ថែម​ទៀត បើ​មិន​បង់​ ទោះ​ឡាន​ ម៉ូ​តូ​ដឹក​មាន់​ទា​ទាំង​នោះ​មាន​ស្លាប​ហោះ​ មាន​ក្បាល​៣​ដៃ៩​ក៏​រត​មិន​រួច​ដែរ។

ពលរដ្ឋ​ស្លូត​ត្រង់​​រក​ស៊ី​ស្រប​ច្បាប់​បាន​​ចោតថា អ្នក​ដែល​បើក​ភ្លើង​ខៀវ​អោយ​ផលិត​ផល​ខុស​ច្បាប់​ចូលពី​ប្រ​ទេស​ថៃ​មក​កម្ពុចានោះ​មាន​នាម​ដូច​ជា​​ ១-ឈ្មោះលោក​ យិន-ប្រ​សិទ្ធ មេ​ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ឧត្តរ​មាន​ជ័យ​ សៀម​រាប ២-ឈ្មោះលោ ហ៊ុយ-ទូច នាយ​ការិយាល័យ​បសុ​ពេទ្យខេត្ត​បន្ទាយ​មាន​ជ័យ ៣-លោក​ ចាប-សុផារិទ្ធ នាយ​ការិយាល័យ​ប៉ូលីស​សេដ្ឋ​កិច្ចខេត្ត​បន្ទាយ​មាន​ជ័យ។ ពល​រដ្ឋ​ទាំង​នោះ​ប្រា​រម្ភណ៍​ថា ការ​នាំ​ផលិង​ផល​គេច​ពន្ធ​ខុស​ច្បាប់​ចូល​តាម​ច្រក​ព្រំ​ដែន​ជា​ច្រើន​ពី​ប្រ​ទេស​ថៃ​មក​កម្ពុជា ទី១-​វា​ធ្វើ​អោយ​បាត់​បងថវិ​ការ​ចំ​ណូល​របស់​រដ្ឋដែល​នាំ​អោយ​ប្រ​ទេស​​កម្ពុជា​ធ្លាក់ខ្លួន​​ក្រ​ ទី២-​ផលិតផល​ទាំង​នោះ​អាច​ជា​របស់​ខូច​គុណ​ភាព​ ប្រើ​ជាតិ​គី​មី ដែល​អាច​បង្ក​អោយខូច​សុខ​ភាព​របស់​អ្នក​ទទួល​ទាន​ និង​មាន​កត្តា​ជា​ច្រើន​ទៀត​ដែល​បង្ក​ផល​ប៉ះ​ពាល់។ ពូក​គាត់​បន្ថែម​ថា សពថ្ងៃ​លឺ​សូរ​ពល​រដ្ឋ​ខ្មែរ​រអ៊ូ​ថា ឈី​ក្រពះ​ ឈឺពោះ​វៀន​ ឈឺ​នេះ​ឈឺ​នោះ​ស្ទើ​គ្រប់​គ្នា​ សង្ស័យ​តែ​មក​ពី​អា​ឥវ៉ាន់​គេច​ពន្ធ ដែល​ខូច​គុណ​ភាព​ទាំង​នេះ​ឯង​មើលទៅ ព្រោះ​នាំ​ចូល​គ្មាន​អ្នក​ត្រួត​ពិនិត្យ​គុណ​ភាពអោយ​បាន​ត្រឹម​ត្រូវនោះ​ទេ​​ មាន​តែអ្នក​ពុក​រលួយ​ ​លូក​ដៃ​យក​លុយរួច​ដេញ​អោយ​ទៅ​អោយ​លឿន​ខ្លាច​គេ​ដឹងតែ​ប៉ុណ្ណោះ។

កម្ពុជា​សុវណ្ណភូមិ មិន​ទាន​អាច​ទំ​នាក់​ទំ​នង​សុំ​ការ​បំ​ភ្លឺ​ ពី​មន្រ្តី​ជំ​នាញ​៣​រូប​ខាង​លើ​បាន​ទេ ហើយ​យើង​រង​ចាំ​ស្វា​គមន៍​ជា​និច្ច​ចំ​ពោះ​រាល​ការ​បក​ស្រាយ​បំ​ភ្លឺ​របស់​អស់​លោកខាង​លើ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក សុខអាន ត្រូវបានសម្តេច ហ៊ុនសែន បន្ទោសរឿងដីនៅតាកែវ   អាន1570ដង ប៉េអឹមខេត្តសៀមរាប ចាប់រថយន្តដឹកឈើប្រគល់អោយ លោកមេព្រៃ   អាន1719ដង លោក​ហ៊ុ​សែន ​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ចាប់អ្នក​​លក់​ដី​រដ្ឋ   អាន1789ដង លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់   អាន2196ដង ម៉ក់ជីតូ ស្នើ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បំភ្លឺ​ចំពោះ ​ការ​ភ្ជាប់​រូប​លោក​ទៅ​នឹង​ឧក្រិដ្ឋ...    អាន1657ដង លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម   អាន2378ដង រួមភេទគ្រាដំបូងខាងស្រី មានអារម្មណ៍យ៉ាងម៉េច?   អាន7543ដង ប៉េអឹមម្នាក់ផឹកស៊ីស្រវឹង ប្រើហឹង្សាដោយចេតនានិងប៉ុនប៉ងបាញ់សម្លាប់អ្នកកាសែត   អាន1868ដង សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ?...    អាន2369ដង ប៉ូលិស ប៉េអឹមកំពុងឡោមព័ទ្ធ​ក្រុម​ចោរ​ចាប់​ជំរិតធនាគារអេស៊ីលីដា   អាន1740ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38843នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81176នាក់
ខែនេះ    228449នាក់
ឆ្នាំនេះ   2972753នាក់
សរុប   56571649នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:49