ឪពុកម្ដាយក្មេងពស់ចឹកព្រមទទួលប្រាក់ជំងឺចិត្ត ១៧លានរៀលតែគ្រូពេទ្យនៅជាប់បណ្តឹងអាជ្ញា

ដោយៈ សៀ វិចិត្រ បន្ទាយ​មាន​ជ័យ ថ្ងៃទី 06 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 11:10 នាទី ចំនួនអានៈ 1693

នៅ​ក្នុង​ពិធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ថ្មពួកថ្មីនី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ២០១២​​ គ្រូពេទ្យ​នៅ​មន្ទីរ​ពេទ្យ​​បង្អែក​ស្រុក​ថ្មពួក បាន​សម្រេច​ចិត្ត​សង​ប្រាក់​ជំងឺ​ចិត្ត​ចំនួន ១៧​លាន​រៀល ដើម្បី​បញ្ចប់​សំណុំ​រឿង​រដ្ឋប្បវេណី​ជាមួយ​ឪពុក​ម្ដាយ​ក្មេង​ប្រុស​រងគ្រោះ ​ដែល​ស្លាប់​ដោយ​សារ​គ្រូពេទ្យ​មិន​ផ្ដល់​ថ្នាំ​ពស់​ចឹក ជួយ​សង្គ្រោះ​អាយុ​ជីវិត ប៉ុន្តែ​គ្រូ​ពេទ្យ​នៅ​តែ​ជា​ប់​បណ្តឹង​អាជ្ញា​នៅឡើយ។

ពាក់​ព័ន្ធ​ទៅ​និង​ករ​ណី​ក្មេង​ប្រុស​ម្នាក់​ស្លាប់​ដោយ​សា​ពស់​ចឹក​ខាង​លើ​នេះ​ ក្រសួង​សុខាភិបាល​បាន​ដក​គ្រូពេទ្យ​​២នាក់​ចេញ​ពី​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្មពួក ទៅ​ដាក់​ជា​បុគ្គលិក​ធម្មតា នៅ​មន្ទីរ​សុខាភិបាល​ម្នាក់ និង​នៅ​មណ្ឌល​សុខភាព​ស្វាយចេក ម្នាក់ ក្រោម​ហេតុផល​ថា​គ្រូពេទ្យ​ទាំង​ពីរ​នាក់​នោះ​ធ្វើ​ឲ្យ​ក្មេង​ប្រុស​រងគ្រោះ​ដោយ​សារ​ពស់​វែក​ចឹក​ស្លាប់មិន​ព្រម​ផ្តល់​ថ្នាំ​ព្យា​បាល។

យោង​តាម​គេ​ហទំ​ព័រ​មួយ​បាន​ដក​ស្រង់​សម្តី លោក ប៉ែនសុនសម័យ ជា​មេធាវី​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ទីប្រឹក្សា​លោក ជាស៊ីម លោក​ពន្យល់​ថា ” ករណី​គ្រូពេទ្យ​ផ្ដល់​ប្រាក់​ចំនួន ១៧​លាន​រៀល ទៅ​ឪពុក​ម្ដាយ​ក្មេង​រង​គ្រោះ​នោះ គ្រាន់​តែ​ជា​សំណង​រដ្ឋប្បវេណី ប៉ុន្តែ​ដើម​បណ្ដឹង​អាជ្ញា​មិន​អាច​រំលត់​សំណុំ​រឿង​បាន​ទេ។ ដូច្នេះ តំណាង​អយ្យការ​តុលាការ​ខេត្ត​បន្ទាយមានជ័យ អាច​កសាង​សំណុំ​រឿង​ចោទ​ប្រកាន់​ទៅ​គ្រូពេទ្យ បន្ទាប់​មក​បញ្ជូន​សំណុំ​រឿង​ទៅ​ឲ្យ​ចៅក្រម​ស៊ើប​សួរ ដើម្បី​បើក​ការ​ស៊ើប​អង្កេត​បន្ត​តាម​នីតិវិធី​ច្បាប់ “ ។

លោក​វេជ្ជបណ្ឌិត ឡេចាន់សង្វាត អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែង​ថា គ្រូពេទ្យ​ត្រូវ​តែ​គោរព​ក្រម​សីលធម៌ និង​គោរព​វិជ្ជាជីវៈ​ឲ្យ​បាន​ត្រឹមត្រូវ។ ការ​ស្លាប់​របស់​ក្មេង​ប្រុស ដោយ​សារ​គ្រូ​ពេទ្យ​​មិន​ព្រម​ផ្ដល់​ថ្នាំ​បន្សាប​ពិស​ព្យាបាល ហើយ​នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​មន្ទីរពេទ្យ​ថ្មពួក។ លោក​បាន​បន្ថែម​ថា សូម​កុំ​អោយ​មាន​ករណី​បែប​នេះ​កើត​ឡើង​ជា​បន្ត​ទៅ​ទៀត​ ត្រូវ​ចេះ​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​អ្នក​ជំ​ងឺ​ មិនថា​អ្នក​មាន​ ឬ​អ្នក​ក្រនោះទេ ជី​វិត​សុទ្ធ​តែ​មាន​តំលៃ​ទាំង​អស់​ ចុះ​បើ​ក្មេង​នោះ​ជា​កូ​ន​របស់​អ្នក​រាល់​គ្នា​វិញ​ តើអ្នក​ឈឺ​ចាប់​ទេ?????៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ឈាងវុន បានទូរស័ព្ទមកចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិ ស្នើសុំអោយដកអត្តបទបែកធ្លា?...    អាន1762ដង មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើ?...    អាន2374ដង ប៉ូលីសចរាចរណ៍វាយអ្នករត់ម៉ូតូឌុបបែកមុខខ្ទេចផ្អើលពេញផ្លូវ៦០ម៉ែត្រ   អាន2525ដង គំន​សំរាម​ស្អុយ​រលួយ​តាម​ដង​ផ្លូវក្បែរ​ច្រ​មុះ​មន្ទី​បរិស្ថាន​មើល​មិន​ឃើញ    អាន1626ដង ក្រុមហ៊ុនធ្វើអាជីកម្មឈើនៅស្រុកជាំក្សាន្ដដឹកជញ្ជូនឈើអត់ច្បាប់រត់ការបង់លុយក្រោមតុបីខេ?...    អាន1614ដង មន្រ្តីជលផលបើកឲ្យមានបទល្មើសនេសាទនៅសង្កាត់ចុងឃ្នាសខេត្តសៀមរាប   អាន1706ដង សមាគមអ្នកសារព័ត៌មានពីរ ត្រូវបានជ្រើសរើស ធ្វើជាដៃគូប្រឆាំងអំពើពុករលួយ   អាន1648ដង លោកម៉ូ-សឿមនាយការិយាល័យក២ភូមិភាគ៤ កំពុងរកស៊ីដឹកឈើខុស ច្បាប់ចិញ្ចឹមមេកើយ    អាន1879ដង ក្រុម​អាជ្ញាធរអប្សរា៤នាក់ចុះជីកដាំបង្គោលរបងបិតមុខដីពលរដ្ឋ​មិន​បានសម្រេច   អាន1994ដង សាលសម្តែងសៀកថ្មីដែលអាចស្វាគមន៍អ្នកទស្សនា រហូតដល់៤០០នាក់ចាប់បើកហើយ   អាន1710ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      31149នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    73482នាក់
ខែនេះ    220755នាក់
ឆ្នាំនេះ   2965059នាក់
សរុប   56563955នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:02