គ្រាដែលប្រទេសមហាអំណាចលើពិភពលោកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ និងការប្រជុំកំពូលនានាផ្សេងទៀតនៅប្រទេសកម្ពុជា ប្រជាពលរដ្ឋតាមសហគមន៍នានាដែលមានជម្លោះដីក្រោមការវិនិយោគ ដែលមានការបណ្ដេញពីលំនៅឋានដោយគ្មានសំណងសមរម្យ បានរួមគ្នាបញ្ជូនសញ្ញាប្រកាសអាសន្នអេស.អូ.អេស (SOS) ដល់អន្តរជាតិ ឲ្យជួយសង្គ្រោះពួកគេ។
ប្រជាពលរដ្ឋ ៣សហគមន៍ គឺបឹងកក់ បុរីកីឡា និងថ្មគោល ក្នុងរាជធានីភ្នំពេញ ដែលមានបញ្ហារឿងដីធ្លីក្រោមការអភិវឌ្ឍ បានរួមគ្នា ៣ថ្ងៃមកហើយ សរសេរសញ្ញាប្រកាសអាសន្ន SOSនៅលើដីខ្សាច់មុខវិមានសន្តិភាព ដើម្បីសុំឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក និងនាយករដ្ឋមន្ត្រីប្រទេសនានា ដែលមកប្រជុំនៅកម្ពុជា ជួយជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនរបស់ប្រទេសនីមួយៗ ជួយដោះស្រាយបញ្ហាដី និងផ្ទះសម្បែង និងទាមទារដោះលែងអ្នកស្រី យ៉ោម បុប្ផា និងអ្នកស្រី ទឹម សាក់មុន្នី ជាសកម្មជនតវ៉ាដីធ្លីនៅបឹងកក់។
ថ្ងៃនេះ | 38691 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 81024 | នាក់ |
ខែនេះ | 228297 | នាក់ |
ឆ្នាំនេះ | 2972601 | នាក់ |
សរុប | 56571497 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:46 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net