អង្គការ​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​សាលា​ឧទ្ធរណ៍​ពន្លឿន​សំណុំ​រឿង​លោក ម៉ម សូណង់ដូ

ដោយៈ មករា ភ្នំពេញ ថ្ងៃទី 18 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 01:23 នាទី ចំនួនអានៈ 1547

ក្រុម​គ្រួសារ​របស់​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ នៅ​មាន​សង្ឃឹម​ចំពោះ​ឱកាស​ប្ដឹង​ជំទាស់​ទៅ​សាលា​ឧទ្ធរណ៍ និង​តុលាការ​កំពូល។

លោក ម៉ម សូណង់ដូ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចោទ​ពី​បទ​ធ្វើ​អបគមន៍ និង​ញុះញង់ ហើយ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១០​លាន​រៀល។ អង្គការ​សិទ្ធិ​មនុស្ស និង​ក្រុម​គ្រួសារ​លោក ម៉ម សូណង់ដូ បាន​ជំរុញ​ឲ្យ​ប្រធាន​សាលា​ឧទ្ធរណ៍ ពន្លឿន​សំណុំ​រឿង​របស់​លោក ម៉ម សូណង់ដូ ដើម្បី​ជំទាស់​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​ថា​ការ​ពន្យារ​ពេល​បើក​សវនាការ​នេះ គឺ​ជា​រឿង​នយោបាយ។

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) កាល​ពី​ថ្ងៃ​ទី១៦ វិច្ឆិកា បាន​ដាក់​លិខិត​ចំហ​មួយ​ទៅ​ប្រធាន​សាលា​ឧទ្ធរណ៍ លោក យ៊ូ ប៊ុនឡេង ដោយ​ស្នើសុំ​ឲ្យ​ពន្លឿន​សំណុំ​រឿង​ឧទ្ធរណ៍​របស់​លោក ម៉ម សូណង់ដូ។ ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១៧ វិច្ឆិកា ថា ការ​ពន្យារ​ពេល​មិន​យក​សំណុំ​រឿង​លោក ម៉ម សូណង់ដូ មក​កាត់​សេចក្ដី​នោះ ហាក់​ជា​ចេតនា​មួយ៖ «យើង​យល់​ថា ការ​ពន្យារ​ពេល​នេះ គឺ​ជា​រឿង​នយោបាយ​ដែរ ដោយ​សារ​ខ្ញុំ​មើល​ទៅ​ហាក់​ដូច​ជា​រដ្ឋាភិបាល​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​តុលាការ​ដែល​មិន​ឲ្យ​សំណុំ​រឿង​នេះ​ទៅ​ដល់​សាលា​ឧទ្ធរណ៍ មិន​ឲ្យ​សំណុំ​រឿង​នេះ​ទៅ​ដល់​មេធាវី។

ខ្ញុំ​មើល​ទៅ​ទាក់​ទង​រឿង​នយោបាយ បើ​សិន​ជា​មាន​ឆន្ទៈ​ពន្យារ​ដោយ​ឆន្ទៈ​នយោបាយ​រដ្ឋាភិបាល​ហ្នឹង គឺ​ជា​ការ​លូក​ដៃ​មួយ​ដែល​មិន​ត្រឹមត្រូវ​ទាល់​តែ​សោះ»។ លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១០​លាន​រៀល ពី​បទ​ធ្វើ​អបគមន៍ និង​ញុះញង់។

ភរិយា​របស់​លោក ម៉ម សូណង់ដូ គឺ​អ្នកស្រី ឌិន ផាណារ៉ា បាន​ថ្លែង​ថា អ្នកស្រី​មាន​សង្ឃឹម​ចំពោះ​សាលា​ឧទ្ធរណ៍​ថា​នឹង​បើក​ការ​ស៊ើប​អង្កេត​ឡើង​វិញ​ចំពោះ​រឿង​ក្ដី​របស់​ស្វាមី​គាត់​ដែល​ពុំ​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ៖ «ចង់​ឲ្យ​ដំណើរ​ការ​ឲ្យ​ឆាប់​ណាស់ ពីព្រោះ​ឥឡូវ​ហ្នឹង​រយៈពេល ១​ខែ​ជាង​ហើយ មិន​ទាន់​បាន​ទៅ​ដល់​ឧទ្ធរណ៍ អត់​ទាន់​បាន​អី»។

ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើសុំ​នេះ ប្រធាន​សាលា​ឧទ្ធរណ៍ លោក យ៊ូ ប៊ុនឡេង បាន​បដិសេធ​ថា លោក​នៅ​មិន​ទាន់​បាន​ទទួល​សំណុំ​រឿង​របស់​លោក ម៉ម សូណង់ដូ ពី​សាលា​ដំបូង​នៅ​ឡើយ​ទេ៖ «រឿង​ឲ្យ​តែ​មក​ដល់​ខ្ញុំ​ហើយ ខ្ញុំ​មិន​ដែល​ទុក ពីព្រោះ​គោលការណ៍​របស់​ខ្ញុំ គោលការណ៍​ឆាប់​រហ័ស ហើយ​មាន​រឿង​ច្រើន​យ៉ាង​ដូច្នេះ វា​ត្រូវ​តាម​យើង​ខំ​ប្រឹង​ធ្វើ​ម៉េច​ឲ្យ​តែ​បាន​លឿន ព្រោះ​គោលការណ៍​ឆាប់​រហ័ស ខ្ញុំ​មិន​ដែល​យក​ទុក​រឿង​ទេ តែ​យើង​ត្រូវ​គិត​ថា រឿង​មិន​មែន​មាន​តែ​មួយ​ទេ​វា​មាន​ច្រើន»។

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ម៉ម សូណង់ដូ គឺ​មេធាវី លោក ស សូវាន បាន​បន្ទោស​ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ​យឺត​យ៉ាវ​មិន​ទាន់​ផ្ញើ​សំណុំ​រឿង​ទៅ​សាលា​ឧទ្ធរណ៍៖ «ហើយ​ទៅ​កាត់​ម៉េច​កាត់​លើក​ខ្យល់ បើ​សាលា​ឧទ្ធរណ៍​មិន​ទាន់​បាន​ទទួល​សំណុំ​រឿង​ផង។ ខ្ញុំ​មេធាវី​គាត់ ខ្ញុំ​សុំ​ថត​ចម្លង​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ រហូត​មក​ដល់​ថ្ងៃ​នេះ​អត់​ទាន់​បាន​សំណុំ​រឿង​អី​ទេ។ សាលា​ឧទ្ធរណ៍​កាត់​យ៉ាង​ម៉េច បើ​គាត់​ជាប់​គុក ២០​ឆ្នាំ​ហើយ វា​ទាល់​តែ​សាលា​ឧទ្ធរណ៍​កាត់ បាន​គាត់​រួច​ខ្លួន។ បើ​មិន​ទាន់​បាន​កាត់​ផង តាម​ខ្ញុំ​មើល​ទៅ ២​ខែ​ទៀត​នោះ ទាល់​តែ​សាលា​ឧទ្ធរណ៍​គេ​ទទួល​បាន​ជា​គេ​ចាប់​ចៅក្រម​ឲ្យ​ពិនិត្យ វា​អត់​បាន​សំណុំ​រឿង​គេ​ម៉េច​ខុស​សាលា​ឧទ្ធរណ៍​មាន​ខុស​អី​ទេ បើ​សាលា​ដំបូង​អត់​ផ្ញើ​ឲ្យ​គេ»។

កាល​ពី​ថ្ងៃ​ទី១ តុលា ឆ្នាំ​២០១២ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ឲ្យ​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ជាប់​ពន្ធនាគារ​ចំនួន ២០​ឆ្នាំ និង​ពិន័យ​ប្រាក់ ១០​លាន​រៀល ក្រោម​បទ​ចោទ​ប្រកាន់​ចំនួន​៤ គឺ បទ​ផ្ដួចផ្ដើម​គំនិត​ប្រឆាំង​អ្នក​រាជការ​សាធារណៈ បទ​ធ្វើ​កុបកម្ម​ជ្រៀតជ្រែក​ខុស​ច្បាប់​នៅ​ក្នុង​ការ​បំពេញ​មុខ​ងារ​សាធារណៈ បទ​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់​កាប់​អាវុធ​ខុស​ច្បាប់ និង​ទី៤ បទ​ប្រឆាំង​នឹង​អាជ្ញាធរ​ស្រប​ច្បាប់​ដែល​មាន​ចែង​ក្នុង​មាត្រា​មួយ​ចំនួន​នៃ​ក្រម​ព្រហ្មទណ្ឌ។ ការ​សម្រេច​ក្ដី​លើ​លោក ម៉ម សូណង់ដូ និង​អ្នក​ភូមិ​មួយ​ចំនួន​នេះ ត្រូវ​បាន​អង្គការ​ជាតិ អន្តរជាតិ រិះគន់ និង​ចេញ​សេចក្ដី​ថ្លែងការណ៍​ជំទាស់​ភ្លាមៗ ដោយ​សារ​តែ​ពួក​គេ​យល់​ថា ការ​ផ្ដន្ទាទោស​នេះ គឺ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បរិយាយថ្ងៃនេះ៖ អាជ្ញាធរគួរតែចុះនែនាំប្រជាពលរដ្ឋអោយយល់ដឹងអំពីរបៀបបង្កាទឹកជំនន់ឆ្នាំនេ?...    អាន1715ដង រាប់ពាន់នាក់ផ្លាស់ទីជម្រកដោយសារភាពវឹកវរនៅមីយ៉ាន់ម៉ា   អាន1782ដង ដំណឹងបាត់កូនស្រី   អាន1701ដង ពលករខ្មែរជាង១៦ម៉ឺននាក់ត្រូវថៃបញ្ជូនមកខ្មែរវិញដែល​ពុំធ្លាប់​មាន   អាន1776ដង ពលរដ្ឋ​ឆ្ងល់ថា៖ ហេតុអី រកស៊ីដឹកតែឈើ ដើរជល់តែមាន់ គំរាមតែអ្នកកាសែត ឡើងជានាយរងការិយាល័យនៃ...    អាន2074ដង លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថ?...    អាន2457ដង ​បាតុភូតធម្មជាតិផ្គររន្ទះនិង​ខ្យល់​កន្រ្តាក់នាពាក់​កណ្តាល​ខែមីនា រហូត​ដល់​ចុង​ខែមិថុ?...    អាន1758ដង ពលរដ្ឋថាមិនទទួលបានប័ណ្ណកម្មសិទ្ធិដីស្របច្បាប់មក ពីប្រធានមន្ទីកសិកម្ម   អាន1650ដង បាក់ស្រុតផ្ទះប្រជាពលរដ្ឋបីខ្នងទាំងកណ្តាលយប់    អាន1807ដង ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​រឿង​បោះ​ឆ្នោត​ត្រូវ​បរាជ័យ   អាន1799ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39402នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81735នាក់
ខែនេះ    229008នាក់
ឆ្នាំនេះ   2973312នាក់
សរុប   56572208នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:07